Post Top Ad

Thursday, March 02, 2017

វីធីងាយៗបំផុតដើប្បីអោយស្បែក​ដៃ​របស់​អ្នក ស​ម៉ត់​រលោង​ទន់ល្មើយ​អស់​ត្រឹម​រូបមន្ត​មួយ​នេះ

មនុស្ស​ជាច្រើន​ខំប្រឹង​ប្រើ​គ្រប់​វិធី​ដើម្បី​ចង់​បាន​ស្បែក​ដៃ​ស្អាត។ នៅ​តាម​ទីផ្សារ​មាន​លក់​ផលិតផល​ក្រែម និង​ឡេ​ជាច្រើន​ធ្វើឱ្យ​ស្បែក​ស​ស្អាត។ ប៉ុន្តែ​ផលិតផល​ទាំងអស់នោះ​ផ្ទុក​ទៅដោយ​សារធាតុ​គីមី​អាច​បំផ្លាញ​ស្បែក​របស់​អ្នក និង​ថែមទាំង​មាន​តម្លៃ​ថ្លៃ។
​ស្បែក​ដៃ​ស្អាត

ផ្ទុយ​ទៅវិញ អ្នក​អាច​សន្សំ​ពេល​វេលា និង​ប្រាក់​របស់​អ្នក​បាន​ដោយ​ងាក​មក​ប្រើ​រូបមន្ត​មួយ​នេះ ដើម្បី​ធ្វើ​ឱ្យ​ស្បែក​ដៃ​ខ្មៅ​របស់​អ្នក​ប្រែ​ជា ស​ម៉ត់​រលោង​ទន់ល្មើយ​តាម​បែប​ធម្មជាតិ ។

គ្រឿងផ្សំ​មាន

  • ទឹកដោះគោឆៅ
  • ម្សៅសូដា
  • ទឹក​ត្រសក់
  • ម្សៅ​ចាហ៊ួយ ។


ការណែនាំ

  1. ដួស​ម្សៅ​ចាហ៊ួយ ២ ស្លាបព្រាបាយ​ដាក់​ទៅក្នុង​ចាន​មួយ
  2. បន្ទាប់មក ដាក់​ទឹកដោះគោ​ឆៅ ២ ស្លាបព្រាបាយ និង​ម្សៅសូដា ១/២ ស្លាបព្រាកាហ្វេ
  3. បន្ទាប់មក​ទៀត ដាក់​ទឹក​ត្រសក់ ១ ស្លាបព្រាបាយ​ច្របល់​បញ្ចូលគ្នា​ឱ្យ​បាន​សព្វ​ល្អ
  4. ដាក់​វា​ទៅក្នុង​ម៉ាស៊ីន​ចម្អិន​អាហារ​រយៈពេល ១០-១២ វិនាទី
  5. ប្រើ​ជក់​ជ្រលក់​ចូល​ម៉ាស់​មួយ​នេះ ហើយ​លាប​លើ​ដៃ
  6. រង់ចាំ​ឱ្យ​វា​ស្ងួត រួច​បក​វា​ចេញ ។
អ្នក​គួរ​ប្រើ​ម៉ាស់​នេះ​ឱ្យ​បាន ៣ ដង​ក្នុង​ខែ​ដំបូង ក្រោយមក​ប្រើ​វា​ឱ្យ​បាន​ទៀងទាត់ ៕

ប្រភព៖mungkulkar