(ចំណេះដឹង)៖ មុននឹងអ្នកចាប់ផ្តើមរៀនភាសាអ្នកត្រូវគិតពីកត្តាសំខាន់ពីរយ៉ាងនេះសិនគឺ ប្រភពចំណេះដឹង និងរបៀបសិក្សា។
១. ប្រភពចំណេះដឹង
ចំណេះដឹងដែលទទួលបាន កើតចេញមកពីបីប្រភព គឺៈ
– គ្រូបង្រៀន អាចផ្តល់ចំណេះដឹងបាន ៤០%
– សៀវភៅ អាចផ្តល់ចំណេះដឹងបាន ៣០%
– ប្រភពផ្សេងៗ (គ្រួសារ មិត្តភក្តិ…) អាចផ្តល់ចំណេះដឹងបាន ៣០%
ជារួមមកអ្នកសិក្សាគួរដឹងថាចំណេះដឹងភាសាកើតមកពីប្រភពចំបងៗទាំងបីខាងលើ ហើយគួរគប្បីប្រមូលចំណេះពីប្រភពទាំងបីឲ្យបានច្រើនបំផុត។ អ្នកសិក្សាភាគច្រើន ច្រើនផ្តោតលើចំណេះដឹងដែលបានមកពីគ្រូ មិនសូវបានអានសៀវភៅ អនុវត្តស្រាវជ្រាវបន្ថែមពីមិត្តភក្តិ ឬ ក្រុមគ្រួសារទេ។ ដូច្នេះហើយបានជាពួកគេមិនទទួលបាននូវចំណេះដឹង ១០០% ។ គួរពិចារណាឡើងវិញ ប្រសិនបើគ្រូបង្រៀន ១០០ ហើយយើងចាប់បានទាំង ១០០ នោះមានន័យថា យើងបានចំណេះត្រឹមតែ៤០% នៅឡើយទេ ៦០% ភាគរយទៀតត្រូវទៅរកពីប្រភពផ្សេង គឺពីសៀវភៅ និងមិត្តភក្តិ ឬ អ្នកដទៃទៀត។
ក្រុមអ្នកជំនាញ បានរកឃើញថាប្រសិនបើអ្នកសិក្សាទទួលបានចំណេះដឹង១០០% នោះគេចំណាយពេលត្រឹមតែ ៣ ទៅ ៥ខែប៉ុណ្ណោះ ជំនាញភាសារបស់គេនឹងឡើងដល់កម្រិតល្អឥតខ្ចោះ។
ក្រុមអ្នកជំនាញ បានរកឃើញថាប្រសិនបើអ្នកសិក្សាទទួលបានចំណេះដឹង១០០% នោះគេចំណាយពេលត្រឹមតែ ៣ ទៅ ៥ខែប៉ុណ្ណោះ ជំនាញភាសារបស់គេនឹងឡើងដល់កម្រិតល្អឥតខ្ចោះ។
២. របៀបសិក្សា
ការសិក្សាត្រូវផ្អែកលើគោលការណ៍ចំបង៤យ៉ាង ដែលមិនអាចផ្តាច់ចេញពីគ្នាបាន គឺអាន សរសេរ និយាយ និងស្តាប់។ ការអានច្រើនជួយបង្កើនចំណេះមូលដ្ឋានដែលបង្កលក្ខណៈងាយស្រួលដល់ការសរសេរ។ ស្តាប់ច្រើន នាំឲ្យងាយស្រួលនិយាយ។ ជំនាញទាំងបួន ជួយគ្នាទៅវិញទៅមក។ គេតែងនិយាយថា វិធីដ៏ល្អបំផុតក្នុងការរៀនភាសាគឺអនុវត្តវាជាប្រចាំ។ សូមឲ្យសំណាងល្អក្នុងការសិក្សាទាំងអស់គ្នា។
ដោយ៖ cc
ប្រភព៖ rckbook