Post Top Ad

Thursday, July 07, 2016

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ចេះសេចក្តីជួនដំណឹង.................



ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់បងប្អូនពលករ-ពលការិនី ស្ត្រីរៀបការស្វាមីកូរ៉េ និងនិស្សិតដែលកំពុងស្នាក់នៅ សិក្សា និងបម្រើការងារនៅសាធារណរដ្ឋកូរ៉េទាំងអស់ឱ្យបានជ្រាបថា ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានសហការជាមួយមជ្ឈមណ្ឌលគាំពារពលករបរទេសតំបន់ឆាងវ៉ុន ខេត្តមាសាន ក្នុងការផ្តល់សេវាពន្យាសុពលភាពលិខិតឆ្លងដែនដោយឥតគិតថ្លៃនាថ្ងៃអាទិត្យ ទី១០ ខែកក្កដា ឆ្នាំ២០១៦ ចាប់ពីម៉ោង ១០:០០ព្រឹក រហូតដល់ម៉ោង ៥:០០ល្ងាច (អាស័យដ្ឋានដូចមានក្នុងរូបភាពខាងក្រោម)។
* សូមបងប្អូនយកមកជាមួយនូវលិខិតឆ្លងដែន ID Card និងរូបថត ៤x៦ ចំនួនពីរសន្លឹក។
អាស្រ័យដូចបានជម្រាបជូនដំណឹងខាងលើ សូមបងប្អូនដែលមានបំណងពន្យាសុពលភាពលិខិតឆ្លងដែន សូមមកទទួលសេវាខាងលើ ។
សូមបញ្ជាក់ដែរថា មជ្ឈមណ្ឌលគាំពារពលករបរទេសឆាំងវ៉ុន មានកម្មវិធីញ៉ាំអាហារថ្ងៃត្រង់សាមគ្គី(គុយទាវកាត់) ៕


ដោយ៖ BM
ប្រភព​៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉។