Post Top Ad

Tuesday, February 21, 2017

កញ្ញា ម៉ារី លើកដៃសុំទោសទាំងយប់ លើវិដេអូលេច​ប្រដាប់​ភេទ​របស់​មិត្តភ័ក្តបន្ទាប់ពី​ផ្ទុះចេញ​វិដេអូ លេចកេរ្តិ៍ខ្មាស់​មិត្តភក្តិ​

 នៅ​កណ្តាល​រាត្រីយប់​ទី២១កុម្ភៈនេះ ស្រាប់តែ​កញ្ញា ម៉ារី ក៏ចេញ​មុខLive វិដេអូ​សុំទោស​ប្រិយមិត្ត​ទាំងអស់ ហើយ​នេះ​ក៏ចាត់ទុក​ជាការសុំទោស​ជំនួស​ឲ្យ​មិត្តភក្តិ​ខ្លួនផង​ដែរ។  កន្លង​អស់​រយៈ​ពេល​ជាងពីរ​ខែទៅ​ហើយ ទើប​មាន​ការ​លេច​ចេញនូវ​វិដេអូ​គួរឲ្យ​អាម៉ាស់​នេះឡើង​តាមរយៈ​ផេកសារព័ត៌មាន​មួយចំនួន អម​ដោយ​ការជេរ​ប្រមាថ មើល​ងាយ​សព្វគ្រប់បែប​យ៉ាង។ ដោយ​អត់ទ្រាំមិន​បាន​និងការ​ដៀលត្មិះរបស់សា​ធារណជន កញ្ញា ម៉ារី បាន​ចេញវិដេអូ​សុំទោស​ទូរទស្សនិក​ជន​ជាសាធារណៈ ដែល​មានរយៈ​ប្រវែង​៥នាទី នាង​បាន​រៀបរាប់​ពីដំណើររឿង​ដែលនាំ​ឲ្យកើត​មាន​ឡើងថា វិដេអូនេះ​គឺកញ្ញាបាន​ថតlive​តាំងពី២​ខែមុន​ឯណោះ គឺក្នុង​ថ្ងៃសម្ភោធ​ហាង​បងស្រី​របស់ខ្លួន ពេល​នោះ​នាង​និង​មិត្តភក្តិ​បានថត​សកម្មភាព​បង្អួតសម្រស់​គ្នាលេង​សើច តែ​ចៃដន្យ​មិត្តភក្តិ​របស់កញ្ញា ម៉ារី ក៏ប្រហែស​ធ្វើឲ្យលេចចេញកេរ្ត៍ខ្មាស់ មួយ​កំណាត់​ខ្លួនចុះ​ក្រោម តែ​ភ្លាមៗ​នោះកញ្ញា ម៉ារីក៏ព្យាយាម​ងាក​កាមេរ៉ា​ចេញដែរ​។  វាពិតជា​រឿងនឹងក​ស្មាន​ពុំដល់ថា រឿង​យូរណាស់​ហើយបែរ​ជាមក​ផ្ទុះនៅ​ពេលនេះសោះ ដោយសា​រតែមាន​ការលួច​ថតវិដេអូ​នាងទុក​ដើម្បីវ៉ៃប្រហារ​ពីសំណាក់អ្នកសារព័ត៌មាន​មួយចំនួន ទើប​ធ្វើឲ្យនាង​រងភាព​អាម៉ាស់ខ្លាំង​បែបនេះ។ ប៉ុន្តែ​ទោះ​បីជាយ៉ាង​ណាក៏ដោយ​ក៏កញ្ញាបាន​ចេញវិដេអូសុំទោស​សាធារណ​ជនផងដែរ ព្រោះ​វាជារឿង​អចេតនា នាង​រួមទាំ​ងមិត្តភក្តិ​គឺពិតជា​គ្មានបំណង​ធ្វើឲ្យមាន​រឿងអាក្រក់​កើតមាន​នោះទេ។


ដោយ៖BM