Post Top Ad

Thursday, July 07, 2016

ទ្រឹស្តីទាំង ១០ របស់ ឆាវ ឆាវ ដែលយើងគួររៀនពីគាត់


គ្រាន់តែលឺពាក្យមួយឃ្លានេះ ”ខ្ញុំសុខចិត្តក្បត់មនុស្សក្នុងលោក ក៏មិនឱ្យមនុស្សក្នុងលោកក្បត់ ខ្ញុំដែរ“ អ្នកណាក៏ដឹងដែរថា គឺជាសម្តីរបស់ ឆាវ ឆាវ ដែលជា ​អ្នកតស៊ូ​ដ៏​សំខាន់​និង​មាន​ឥទ្ធិពល​មួយ​រូប​ក្នុង​អំឡុង​ចុង​រាជវង្ស​ហាន​នៃ​ប្រទេស​ចិន។

ឆាវ ឆាវ ត្រូវបានគេទទួលស្គាល់ថា គឺជាអ្នកដឹកនាំ ដ៏​ឆ្លាត​ជាង​គេម្នាក់ក្នុងលោក។ គាត់ឆ្លាត​ត្រង់​ថា​ សាហាវ​ មាន​ល្បិច​កល​ ពិស​ពុល​ ពុត​ត្បុត​ យល់​កាលទេសៈ និង ​ចេះ​ប្រើ​មនុស្ស​ឲ្យ​អស់​ពី​សម្ថភាព​។
ជាក់ស្តែង ទោះបីជា យាន សាវ មានទ័ពច្រើនជាងយ៉ាងណា ក៏ ឆាវឆាវ អាចយកជ័យជំនះ ដោយស្រួលជាមួយនឹងល្បិចកលរបស់គាត់។
ទោះបីជាគាត់ហាក់ដូចជា តួចិត្តអាក្រក់មួយរូប នៅក្នុងរឿង សាមកុកនេះក្តី ប៉ុន្តែមាន ទ្រឹស្តីជាច្រើន ដែលយើងអាចរៀនពីគាត់បាន។
១. បើចង់ធ្វើកិច្ចការធំ ត្រូវទ្រាំអ្វីដែលគេមិនអាចទ្រាំបាន
២. របស់ប្រើអស់ពីប្រយោជន៍ មនុស្សប្រើអស់ពីសមត្ថភាព
៣. អ្នកមានសមត្ថភាព សំខាន់ជាងអ្វីទាំងអស់
៤. អ្នកធ្វើកិច្ចការធំ មិនអាចអត់ប្រាក់បាន តែក៏មិនអាចពឹងលើប្រាក់ទាំងស្រុងនោះដែរ
៥. ចេះខ្មាស់គេទើបល្អ ចេះខ្មាស់គេទើបក្លាហាន
៦. តាំងពីដើមមកខ្ញុំប្រើមនុស្សទុកចិត្តទើបប្រើ បើសង្ស័យមិនប្រើ
៧. ​បរាជ័យ ជារឿងល្អ បរាជ័យអាចបង្រៀនពួកយើងឱ្យទទួលបានជោគជ័យដោយរបៀបម៉េច
៨. បរាជ័យ មានអី្វគួរឱ្យខ្លាច អ្វីដែលគួរឱ្យខ្លាច គឺចិត្តបរាជ័យ
៩. បើចង់ស្អប់សត្រូវខ្លួនឯង ត្រូវយកវាមកប្រើប្រាស់វិញល្អជាង
១០. ប្រហែលពីម្សិលមិញឯងមើលខ្ញុំខុស ប៉ុន្តែថ្ងៃនេះ ឯងមើលខ្ញុំខុសទៀតហើយ ប៉ុន្តែខ្ញុំនៅតែជាខ្ញុំដដែល ខ្ញុំមិនដែលខ្លាចគេមើលខ្ញុំខុសទេ

អត្តបទដោយ៖ BM
ប្រភព៖ សាំកុក