មានកត្តាជាច្រើនដែលបង្ហាញថាបុគ្គលិករបស់អ្នកមានភាពប្រងើយកន្តើយក្នុងការងារដូចជា
យកម៉ោងធ្វើការទៅសម្រាកលេងពន្យាពេលក្នុងការធ្វើការងារ និងរអ៊ូរទាំពេលថ្នាក់លើដាក់
សំណើរទោះជាសំណើរមួយតូចក៏ដោយ។ ប្រសិនបើរឿងទាំងនេះកើតឡើងក្នុងក្រុមហ៊ុនរបស់
លោកអ្នកនោះមានន័យថាអ្នកកំពុងតែជួបបញ្ហាក្នងការលើកទឹកចិត្តដល់បុគ្គលិកហើយ
លោក Ben
Pouladian ជានាយកក្រុមហ៊ុន Deco Lighting និងជាសមាជិករបស់អង្កការនាយកវ័យ
ក្មេង បាននិយាយថា ពេលមានកង្វះការការលើកទឹកចិត្តដល់បុគ្គលិកនោះកំហុស និងមានឡើង
ព្រមជាមួយនឹងភាពស្តីបន្ទោស និងការអាក់អន់ចិត្តដែលជាហេតុធ្វើឲ្យមានដំណើរការការងារក្នុង
ក្រុមហ៊ុនចុះខ្សោច ។
Mark Aistrope បានរំលឹកនិយោជកថា និយោជិកដែលមានចិត្តចង់
និងសប្បាយចិត្តធ្វើការគឺការទាក់ទាញអតិថិជន
ព្រោះបុគ្គលិកលក្ខណះពួកគេជាជំហាននៃការជះឥទ្ធិពលដល់អតិថិជន។
ការព្យាយាម
និងភាពត្រឹមត្រូវក្នុងការអភិវឌ្ឍការលើកទឹកចិត្ត។ និយោជកអាចនឹងមានភាពងាយស្រួលក្នុងការឆ្លើយតបនឹងតម្រូការនិយោជិក
បើនិយោជកអាចលើកទឹកចិត្តនិយោជិកបាន នោះវានឹមិនមានផលប៉ះពាល់ដល់ក្រុមហ៊ុននោះទេ។
ខាងក្រោមជាវិធីជំរុញទឹកចិត្តនិយោជិកក្នុងការធ្វើការងារអោយទទួលបានប្រសិទ្ធភាពខ្ពស់
១/ បង្កើតកម្មវិធីពិសេស។
វាមានសារះសំខាន់ណាស់ដែលនិយោជិកមានអារម្មណ៏
និងជឿទុកចិត្តលើក្រុមហ៊ុនរបស់អ្នក។ លោក Greg Matusky ស្ថាបនិក និងនាយកនៃភ្នាក់ងារជាតិ Gregory FCA បានប្រើខួបទី២៥របស់ក្រុមហ៊ុនប្រារព្ធកម្មវិធីដ៏ពិសេសមួយក្នុងក្រុមហ៊ុនជារៀងរាល់ខែ។
លោកបានអោយដឹងថា ពួកយើងបានបង្កើតរូបចំលាក់ទឹកកកដាក់នៅមុខក្រុមហ៊ុន
ដូចនេះពេលនិយោជិកចូលមក គេនឹងឃើញរូបចំលាក់នោះមិនគេ។
មួយវិញទៀតខ្ញុំបានទិញដបចាស់មួយមានអាយុ២៥ឆ្នាំ ហើយអ្នកទាំងអស់គ្នាអាចបង្កើតសមិទ្ធផលមួយរាល់ពេលបញ្ចប់ការងារក្នុងមួយថ្ងៃ។ ខ្ញុំចង់អោយនិយោជិកទាំងអស់គិតថាពួក
គេកំពុងនៅក្នុងសហាសម័យមួយគួរអោយកត់សំគាល់ដែលមានបច្ចេកវិទ្យាថ្មីអាច
ទាក់ទងគ្នាបានយ៉ាងងាយស្រួល។ លោកបានបន្ថែមទៀតថា វិធីដែលលោកបានធ្វើទាំងអស់គឺអាចអយោយនិយោជិកមានទំនុកចិត្តលើក្រុមហ៊ុន និងពេញចិត្តនូវអ្វីដែលគេមានក្នុងក្រុមហ៊ុននោះ។ ជាមួយគ្នានេះផងដែរលោក Poladian បាននិយាយថា បានបង្កើតកម្មវិធីកំសាន្តសប្បាយនៅថ្ងៃឈប់សម្រាក។
២/ជ្រើសរើសការងារដែលសមនឹងនិយោជិក
ទោះបីជាអ្នកផ្ដល់ទំនុកចិត្ត និងការគោរពដល់និយោជិកក៏ដោយ
ក៏អ្នកនៅតែជួបនឹងបញ្ហាផ្លេងទៀតដែរ។ លោក Andrew Barrocas និយាយថា
និយោជិកខ្លះមានអារម្មណ៏មិនល្អពេលគេជួបអតិថិជនមិនបានសំរេច។ លោកបានបន្តថា
ការធ្វើការជាមួយអតិថិជនគឺធ្វើអោយមានបញ្ហាបុគ្គលច្រើន
ដូននេះយើងត្រូវប្រាកដថាបុគ្គលដែលអោយទៅធ្វើគឺមានភាពអត់ធ្នត់ខ្លាំង។
៣/ ការជួយជ្រោមជ្រែងនិយោជិកអោយអភិវឌ្ឍខ្លួន
ភាពជាអ្នកដឹកនាំអាចអោយបុគ្គលចេះរៀបចំផែនការដើម្បីសំរេចគោលបំណង
និងយល់ពែអ្វីដែលគួរធ្វើក្នុងគោលដៅនោះ។
ដូចនេះក្រុមហ៊ុនលោកបានផ្ដល់អ្នកប្រឹក្សាយោបល់ដល់និយោជិក
និងដើម្បីបង្កើនទំនាក់ទំនងជិតស្និតផងដែរ។
៤/ ជំរុញនិយោជិកចូលរួមការងារសង្គម
ដោយសារទំនាក់ទំនងក្នុងសង្គមជាកត្តាមួយសំខាន់សំរាប់ក្រុមហ៊ុនសព្វថ្ងៃនេះ
ដូច្នេះអ្នកគួរតែជំរុញនិយោជិកអោយធ្វើការងារសង្គម។ លោក Terri Bur បានរៀបចំកម្មវិធីគម្រប់ខួប២០ឆ្នាំរបស់ក្រុមហ៊ុន
ដោយលោកបានប្រកាសរកអ្នកស្ម័គ្រចិត្ត និងជំរុញអោយនិយោជិកក្រុមហ៊ុនជាច្រើនចូលរួមក្នុងគោលបំនងអោយគេស្គាល់ក្រុមហ៊ុនលោក
និងបង្កើនទំនាក់ទំនងផង។
៥/ កាត់បន្ថយភាពតានតឹងនិយោជិក
និយោជិកមានភាពនឿយហត់ក្នុងការងារ ដូចនេញអ្នកគួរជួយកាត់ បន្ថយភាពតានតឹងរបស់គេដោយការសរសើរឬវិធីផ្សេងទៀត។
អ្នកអាចអោយគេធ្វើការជាក្រុមនៅកន្លែងមានផាសុចភាពឬមានខ្យល់អាកាសល្អ
ជាជាងអោយគេធ្វើនៅក្នុងបន្ទប់ប្រជុំ។ មួយវិញទៀតគឺការបង្កើតការរាំមួយក្នុង
ក្រុមហ៊ុនក៏អាចធ្វើអោយគេសប្បាយជាមួយគ្នាផងដែរ។ ដូចនេះវាមានសារះសំខាន់ណាស់បើអ្នកអាចប្រាប់និយោជិកថា អ្វីដែលអ្នកទាំងអស់គ្នាប្រឹងប្រែងគឺពិតជាមានតំលៃណាស់ តែអ្នកទាំងអស់គ្នាត្រូវមានការកំសាន្ដសប្បាយផងដែរ។ លើសពីនេះទៀតគឺការលើកកិច្ចប្រជុំទៅថ្ងៃផ្សេងខណះពេលដែលនិយោជិកគ្រប់គ្នាជាប់រវល់ខ្លាំង។
ដោយ៖ស្រីកាក្រុមហ៊ុនក៏អាចធ្វើអោយគេសប្បាយជាមួយគ្នាផងដែរ។ ដូចនេះវាមានសារះសំខាន់ណាស់បើអ្នកអាចប្រាប់និយោជិកថា អ្វីដែលអ្នកទាំងអស់គ្នាប្រឹងប្រែងគឺពិតជាមានតំលៃណាស់ តែអ្នកទាំងអស់គ្នាត្រូវមានការកំសាន្ដសប្បាយផងដែរ។ លើសពីនេះទៀតគឺការលើកកិច្ចប្រជុំទៅថ្ងៃផ្សេងខណះពេលដែលនិយោជិកគ្រប់គ្នាជាប់រវល់ខ្លាំង។
ប្រភព៖ BussineseNewsDaily
សូមរគុណចំពោះការ like នឹង Share ដើម្បីជាកម្លាំងចិត្តដល់ក្រុមការងារយើង!!