Post Top Ad

Wednesday, August 17, 2016

១០​ សំនួរពេញនិយមក្នុងការសម្ភាសការងារ


តាមការសិក្សារបស់លោក Michael Papay បានអោយដឹងថា ប្រធានផ្នែកធនធានមនុស្សអោយអោយតំលៃទៅលើ​ ដំនាក់កាលការសម្ភាសជាងប្រវត្តរូបសង្ខេប​ ឬលិខិតបញ្ជាក់ពីទេព្យកោសល្យផ្សេងៗរហូតដល់៨៥%។
លោកMichael Papayបានអោយដឹងថា ពេលសម្ភាស គេផ្ដោតសំខាន់លើសំនួរពាក់ព័ន្ធនឹងភាពជាអ្នកដឹកនាំ ទំនាក់ទំនង និងសម្ថភាពក្នុងការឆ្លើយតបនូវតំរូវការ។
លោកបានប្រាប់Business news daily ទៅថាចំនុចនៃភាពជាអ្នកដឹកនាំគឺសម្ថភាពក្នុងការបញ្ចូលនូវតំរូវការការឆ្លើយតប។ ដូចនេះអ្នកដែលដាក់ពាក្យធ្វើការងារគួរតែត្រៀមខ្លួនជាមុន។ សំរាប់និយោជកវិញ្ គួរជ្រើសបុគ្គលិកណាដែលមានភាពរហ័សរហួន មានសម្ថភាពខ្ពស់និងរឹងមាំ។


ខាងក្រោមគឺជាសំនួរដែលធ្វើអោយនិយោជកអាចរើសបុគ្គលិដដែលមានគុណភាព
  1. ប្រាប់ពីបទពិសោធនៃភាពជាអ្នកដឹកនាំក្នុងការងាររបស់អ្នកអោយបានបី។ តើអ្នកបានរៀនអ្វីខ្លះ ហើយយកវាមកអនុវត្តក្នុងការងារប្រចាំថ្ងៃដូចម្ដេច?
  2. តើអ្នកធ្វើយ៉ាងណាចំពោះដៃគូរដែលមិនចង់ធ្វើការជាមួយអ្នក?
  3. ប្រាប់ពីឪកាសឬការងារដែលធ្វើអោយអ្នកក្លាយជាអ្នកដឹកនាំ?
  4. តើជំនាញវិជ្ជាជីវះផ្ទាល់ខ្លួនរបស់អ្នកជាអ្វី? តើអតីតដៃគូររបស់អ្នកគិតយ៉ាងណាចំពោះអ្នក? ហើយអ្នកកែតំរូវខ្លួនយ៉ាងណាខ្លះចំពោះមតិទាំងនោះ?
  5. ប្រាប់ពីការផ្ដាច់ជ្ញាចិត្តដែលនាំអ្នកទទួលបានជោគជ័យ?
  6. តើនរណាជាវីរជនក្នុងដួងចិត្តអ្នក?
  7. តើអ្នកមានចំណាប់អារម្មណ៏បែបណាចំពោះការងារនេះ?
  8. ប្រាប់ពីការទទួលមតិរិះគន់ពីអតិថិេជនឬនិយោជិក។ តើអ្នកឆ្លើយតបយ៉ាងណា?ហើយទទួលបានលិទ្ធផលបែបណា?
  9. រៀបរាប់ពីបញ្ហាឬការប្រគួតប្រជែងនៅកន្លែងការងារអ្នក និងរបៀបដែលអ្នកទទួលជោគជ័យ។
  10. តើអ្នកនឹងដោះស្រាយបញ្ហាដែលយើងកំពុងប្រឈមមុខតាមរបៀបណា? អោយឧទាហរណ៏ពិតជាក់ស្ដែងពីសង្គមសព្វថ្ងៃ។
ដោយ៖ BM 
ប្រភព៖  Businessnoted