Post Top Ad

Thursday, August 25, 2016

ស្តៅ អាច​ព្យាបាល​ជំងឺ​ទឹកនោមផ្អែម​បាន​?



ជាតិ​ល្វីង​របស់​ស្ដៅ មាន​ប្រ​យោ​ជ​ន៏​សម្រាប់​អ្នកជំងឺ​នោម​ផ្អែម​រហូតដល់​ក្បួន​វេជ្ជសាស្ត្រ​ បុរាណ​បាន​យក​ស្ដៅ ទៅធ្វើជា​រូប មន្ដ​ព្យាបាល​ជំងឺ​ទឹកនោមផ្អែម​ទៀតផង ។ ថ្វីបើ​ទឹកនោមផ្អែម​ពុំមែន​ជា​ជំងឺ​ដែល​អាច​ព្យាបាល​ជា​ដាច់ស្រឡះ តែ​វា​ក៏​អាចជួយ​ទ្រទ្រង់​អ្នកជំងឺ​ទឹកនោមផ្អែម​ឱ្យមាន​សុខភាព​ល្អ និង​មិន​ត្រូវបាន​ធ្វើទុក្ខបុកម្នេញ​ដោយសារ​ជំងឺ​នេះ​ខ្លាំង​។
​រូបមន្ដ​ទី​១៖
– ​យក​ស្ដៅ​ដាំទឹក​ពិសា ឫ​នាំយកទៅ​ធ្វើជា​អាហារ​ទទួលទាន​ក៏បាន​តែ​ត្រូវ​ទទួលទាន​រាល់ថ្ងៃ​។ អ្នកនឹង​បានឃើញ​ថា​ទឹកនោម​ចាប់ផ្ដើម​មាន​សភាព​ថ្លា​បន្តិច​ម្ដងៗ ហើយ​អាការ​ផ្សេង​” គ៏​ចាប់ផ្ដើម​មាន​សភាព​ថ្លា​បន្តិច​ម្ដងៗ ហើយ​អាការ​ផ្សេងៗ ក៏​ចាប់ផ្ដើម​បាត់បង់​ធូរ​រសាយ​ដែរ​។​

-​វិធី​ ដាំទឹក​គឺ​ត្រូវ​ប្រើ​ស្លឹក​ស្ដៅ ១​ក្ដាប់​ដោយ ជាមួយ​ទឹក​៣៤​កែវ​ដាំ​ឱ្យ​ពុះ​៥១០​នាទី​រួច​ទទួលទាន​ស្ដៅ​នេះ​មួយថ្ងៃ​៣​ដង​ មុនពេល​អាហារ​។​
​រូបមន្ដ​ទី​២៖
-​ប្រើ​ស្លឹក​ស្ដៅ​ស្រស់ ១​គីឡូក្រាម ស្លឹក​ក្រូចសើច​ស្រស់​១​គីឡូក្រាម​វ​ល្លិ៍​បណ្ដូល​ពេជ្រ​ស្រស់​១​គីឡូក្រាម ដាក់​ទឹក​ឱ្យ​លិច​ហើយ​ដាំ​ឱ្យ​ពុះ​ប្រមាណ ១០-១៥​នាទី​។​ចូរ​ទទួលទាន​ទឹក​ថ្នាំ​នេះ​ជំនួស​ទឹក ដោយ​ទទួលទាន​១​កែវ​រៀងរាល់​៤​ម៉ោង​ម្ដង​។​ពេល​ទឹក​ថ្នាំ​សាប​ត្រូវយក​ វត្ថុធាតុដើម​ថ្មី​មក​ដាក់​ស្ងោរ​។ ទទួលទាន​ត្រឹមតែ​៣​ឆ្នាំង​នឹង​បានឃើញ​លទ្ធផល​ជាពុំខាន​។​ក្នុងអំឡុងពេល​ នេះដែរ​គួរ​ផ្អាក​ទទួលទាន​ទឹកតែ កាហ្វេ​អូ​វ៉ាន់​ទីន និង​បង្អែម​គ្រប់​ប្រភេទ​។

ដោយ៖ BM
ប្រភព៖ Businesskh