Post Top Ad

Sunday, August 28, 2016

វិធីទប់ស្កាត់ការដុះក្បាលពោះ!



មិនថា​បុរស​ឬស្ដ្រី​នោះឡើយ នៅពេល​មាន​អាការ​ ដុះ​ក្បាលពោះ​ហើយ​គឺ ​បណ្ដាល​មកពី​ប្រភព​នៃការ​ធាត់។ តាមការ​សន្និដ្ឋាន​របស់​វេជ្ជសាស្ដ្រ ​បាន​បញ្ជាក់​ថា កាល​ដែល​ធ្វើឱ្យ​បុរស និង​ស្ដ្រី​ដុះ​ក្បាលពោះ​នោះ អាច​មាន​កត្ដា​ពីរយ៉ាង គឺ​បណ្ដាល​មកពីឡើង​នូវ​ទម្ងន់ និង​បណ្ដាល​មក ពី​មាន​រោគធាត់ ទើប​ធ្វើឱ្យ​ខ្លាញ់ ​ក្បាលពោះ​របស់​ លោកអ្នក​ធំធាត់ ដែលគេ​ហៅថា ដុះ​ក្បាលពោះ។
ដុះ​ក្បាលពោះ​គឺជា ​អាការ​ៈមួយ​បង្ហាញ​ថា លោកអ្នក​មានពោះ ​ធំប្លែក​ខុសពី​ពោះ​ធម្មតា តាម​រយៈការ​ឡើង​ទម្ងន់ ឬមាន​ជម្ងឺ​ធាត់​ជាដើម។ អាការ​ដុះ​ក្បាលពោះ ​នេះ​មិនមែន​កើតឡើង ​ដោយសារ​ជម្ងឺ​នោះទេ គឺ​កើតឡើង​ដោយ សារ​សារជាតិ​អាហារ ដែល​លោកអ្នក​មួយចំនួន​ ទទួល​ទាន​ពោរពេញ​ ទៅដោយ​កាឡូរី​ខ្ពស់។ ជាពិសេស​បុរសៗ ​ភាគច្រើន​ដុះ​ក្បាលពោះ ដោយសារ​ការ​ទទួលទាន​សារជាតិ ​អាកុល​ច្រើន ដូចជា​ស្រាបៀរ​ជាដើម។
មូលហេតុ​ដែល​បណ្ដាល​ ឱ្យមាន​អាការ​ដុះ ​ក្បាលពោះ​នេះ គឺមាន​ច្រើនយ៉ាង​ខុសៗ​គ្នា មិនមែន​កើតឡើង​ ដោយសារ​តំណ​ពូជ​នោះឡើយ។ បញ្ហា​ដំបូង​នោះ លោកអ្នក​មួយចំនួន​ ទម្លាប់​ទទួលទាន​ច្រើន។ ក្មេង​ដែលមាន​អាយុ​ ស្ថិតក្រោម​១០ឆ្នាំ​មួយចំនួន មាន​អាការ​ធាត់​ខ្លាំង ដែល​ទម្ងន់​របស់ គាត់​មិន​សក្ដិសម​ ទៅនឹង​អាយុ​នោះ ក៏បាន​បង្ហាញ​ឱ្យ ឃើញ​ថា ក្មេងនោះ​ចូលចិត្ដ ញ៉ាំ​ច្រើន ជាពិសេស​អាហារ​ ដែលមាន​ជាតិខ្លាញ់ ដូចជា​ទទួលទាន​ ហេមប៊ឺហ្គ៊ឺ ឬ​ភ្លៅមាន់​អាំង​ជាដើម។ ការ​ទទួលទាន​ បែបនេះ​បាន​ជំរុញ​ឱ្យក្មេង​ឡើង​គីឡូ​ ដោយ​មិនដឹង​ខ្លួន។ លោកអ្នក​មួយចំនួន​ ទម្លាប់​ញ៉ាំ​អាហារ​បន្ថែម ឬ​មិនទុក​ឱ្យមាត់ ​ទំនេរ​ឡើយ ចេះតែ​រកអាហារ​នេះ អាហារនោះ​ ដើម្បី​កំដរ​មាត់ បញ្ហានេះ​ក៏​បណ្ដាល ​ឱ្យ​លោកអ្នក​ធាត់​ផងដែរ ជាពិសេស​ចំពោះ​ស្ដ្រី។ លោកអ្នក​មួយចំនួន​មិនបាន​ ធ្វើការ​ហាត់ប្រាណ ​ឱ្យបាន​ទៀងទាត់ និង​ត្រឹមត្រូវ​ក៏ អាច​ជំរុញ​ឱ្យគាត់​ ឡើង​គីឡូ​រហូត ​ឈានដល់​មានអាការ​ដុះ​ក្បាលពោះ​ទៀតផង។ ដោយឡែក​លោក អ្នក​មួយចំនួន​មិនសូវ​ ហូបច្រើន​នោះទេ​តែ អាច​ធាត់​បានដែរ ដោយ​សារតែ​អាហារ​បំប៉ន​មួយចំនួន​ ដែល​ទទួលទាន​ចូល នោះ​មាន​សារជាតិ​ខ្លាញ់ ជាតិ​អាកុល និង​គ្រឿង​ស្រវឹង​ច្រើន។ ព្រោះ​ជាតិអាកុល​ គឺជា​ប្រភព​នូវ​កាឡូរី​ខ្ពស់ ដោយ​ពុំបាន​ធ្វើ​សកម្មភាព ការងារ​ផ្សេងៗ ដើម្បី​បន្សាប​ជាតិ ពុល​ក៏អាច​ឡើង ​គីឡូ​បានដែរ។
លោកអ្នក​មួយចំនួន​ហាក់ ​មិនបាន​ចាប់អារម្មណ៍ ​ថា​ខ្លួនឯង​ឡើងទម្ងន់​ រហូត​ដល់មាន​ដុះ​ ក្បាលពោះ​នោះទេ ភាគច្រើន​ដឹងតាម​ការថ្លឹង​ទម្ងន់ មាន​អាការ​ហត់ មិនអាច​ទ្រាំ នឹង​កម្ដៅថ្ងៃ​បាន ឬ​ត្រូវកម្ដៅ​ថ្ងៃក៏​ហត់ មានអារម្មណ៍​លំបាក ​ក្នុងខ្លួន​ជាដើម។ ជួនពេល​មានវិបត្ដិ​តាម​ប្រព័ន្ធ ​រំលាយ​អាហារ ចូលចិត្ដ​ដេកច្រើន បែកញើស​ច្រើន ចំពោះ​ស្ដ្រី​វិញ​លេចនោម​ មិន​ដឹងខ្លួន ឈឺ​សន្លាក់​ដៃជើង​គ្រប់​ពេលវេលា។
វិធី​ព្យាបាល​កាត់បន្ថយ​ការដុះ​ក្បាលពោះ
ដើម្បី​ធ្វើការ​ព្យាបាល​អាការ​ដុះ​ក្បាលពោះ​នេះ ត្រូវធ្វើ​ការ​កាត់បន្ថយ​ដូចតទៅ ៖
  • ត្រូវ​បន្ថយ​ទម្ងន់​ឱ្យបាន មិនត្រូវ​ទទួលទាន​អាហារ​ផ្ដេសផ្ដាស ព្រោះជាតិ​អាហារ​មួយចំនួន​ធំគឺជា​អាហារ​ដែលមាន​ជាតិកាឡូរី។ ត្រូវ​ទទួលទាន​អាហារ​ឱ្យបាន​ទៀងទាត់ ក្នុងមួយ​ថ្ងៃ​ត្រឹមតែ​៥០០កាឡូរី វា​គ្រប់គ្រាន់​សម្រាប់​ទៅចិញ្ចឹម​សារពាង្គកាយ លោកអ្នក​បាន​ហើយ។ ត្រឹម​៥០០កាឡូរី​នេះអាច​កាត់បន្ថយ​ទម្ងន់​លោកអ្នក​រហូតដល់​កន្លះ​គីឡូ​ ក្នុងមួយ​សប្ដាហ៍ ហើយ​មិន​ធ្វើឱ្យ​ប៉ះពាល់​ដល់​សុខភាព​ទៀតផង។
  • មិនត្រូវ​កាត់​បន្ថយ​ទម្ងន់​ដោយ​ប្រើជាតិ​តែ ឬ​កាហ្វេ​ឡើយ ព្រោះ​វាអាច​ផ្ដល់ផល​ប៉ះពាល់ដល់​សុខភាព ធ្វើឱ្យ​មានអាការ​ថប់ដង្ហើម ដោយ​សារតែ​កាឡូរី​នៅក្នុង​ឈាម​ប្រែប្រួល ហើយ​បាត់លំនឹង​ដោយសារ​ជាតិ​កាហ្វេ និង​តែ។ លោកអ្នក​ដែល​ជ្រើសរើស​យកជាតិ​តែ ឬ​កាហ្វេ ធ្វើការ​ស្រក​ទម្ងន់​នេះ មិនផ្ដល់​ឱ្យ​លោកអ្នក​ទទួលបាន​សុខភាព​ល្អ​នោះឡើយ។ ម្យ៉ាងទៀត​ប្រសិនបើ​ឈប់​ទទួលទាន​ជាតិ​កាហ្វេ​នេះ លោកអ្នក​អាចឡើង​ទម្ងន់​លើស​ដើម​ផងដែរ។
ផលប៉ះពាល់​ដែល​បណ្ដាល​មកពី​ដុះ​ក្បាលពោះ
បន្ទាប់​ពីមាន​អាការ​ធាត់ដុះ​ក្បាលពោះ​ហើយ លោកអ្នក​អាច​ប្រឈមមុខ​ទៅនឹង​ជម្ងឺ​ជាច្រើន​ដូចជា ៖
  • ជម្ងឺលើស​ជាតិខ្លាញ់​អាចបង្ក​ឱ្យមាន​ការស្ទះ​សរសៃឈាម ពេលនោះ​សរីរៈ​មួយចំនួន​ត្រូវបាន​កាត់ផ្ដាច់ ដូចជា​ខួរក្បាល បេះដូង​ជាដើម។
  • លោកអ្នក​អាច​ប្រឈមមុខ​នឹងជម្ងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី២ មានន័យ​ថាជម្ងឺ​ទឹកនោម​ផ្អែម​ប្រភេទទី២​នេះ​កើតឡើង ពីមនុស្ស​ធាត់​តែម្ដង។
  • អាចបង្ក​ឱ្យ​លោកអ្នក​ឡើង​ជាតិ​អាស៊ីត ហើយ​ជាតិអាស៊ីត​នេះអាច​ធ្វើឱ្យ​លោកអ្នក​ឈឺតាម​សន្លាក់ ជាពិសេស​សន្លាក់ មេជើង​បង្កឱ្យ​មានក្រួស​ក្នុង​តម្រង​នោម ជាពិសេស​ជម្ងឺ​លើសឈាម​តែម្ដង។ បន្ទាប់មក​អាច​ឈឺចាប់​ដល់សន្លាក់​ឆ្អឹង ដោយ​សារតែ​ទម្ងន់​ធ្ងន់ពេក។ លើសពី​នេះអាច​បង្កឱ្យ​លោកអ្នក​មានជម្ងឺ​រីកសរសៃ​ឈាម​ស៊ីអូដឺ ឬមាន​លក្ខណៈ​ហើម​ជើង​ជាដើម។
ដើម្បី​ការពារ​កុំឱ្យ​លោក អ្នក​ដុះ​ក្បាលពោះ​នោះ ត្រូវកាត់​បន្ថយ ការ​ទទួលទាន​អាហារ និង​ទទួលទាន​ឱ្យ បាន​ទៀង​ពេលវេលា​ទៅតាម​កាល​កំណត់។ សូម​ជ្រើសរើស​របប អាហារ​ឱ្យបាន​ត្រឹមត្រូវ និង​សក្ដិសម​ដើម្បី​ធ្វើការ ​ទទួលទាន​តាមវ័យ និង​ពេលវេលា។ មិនត្រូវ​ទទួលទាន​ អាហារ​កំដរ​មាត់ ឬ​អាហារ​សម្រន់​ ណាដែល​មានជាតិ​ខ្លាញ់ និងស្ករ​ច្រើនពេក​ទេ។ សូម​កាត់បន្ថយ​ការ​ទទួលទាន គ្រឿង​ស្រវឹង។ មិនត្រូវ​ទទួលទាន​ ឱសថ​ប្រភេទ​មួយចំនួន​ ដែល​ទទួលទាន​បាយ​បាន សម្រាន្ដ​លក់ឡើយ ព្រោះ​វាអាច​បង្ក​លក្ខណៈ ឱ្យ​លោកអ្នក​ឡើង​ទម្ងន់ ហើយ​អាច​ឈាន ដល់​មាន​ជម្ងឺធាត់ និង​ហើម​ផងដែរ។
ដើម្បី​បញ្ចៀស​អាការ​ដុះ​ក្បាលពោះ និង​គេចវេស​ ពីជម្ងឺ​លើស​ឈាម ជម្ងឺ​ខ្លាញ់​ក្នុងសរសៃ​ឈាម និង​ជម្ងឺ​ទឹកនោម​ផ្អែម លោកអ្នក​ត្រូវតែ​ធ្វើការ​ហាត់ប្រាណ​ ឱ្យបាន​ទៀងទាត់ និង​កាត់បន្ថយ​ការ​ ទទួលទាន​ច្រើន ជាពិសេស​ជាតិ​ស្រវឹង ព្រោះ​សារជាតិ​ទាំងនេះ អាច​ជំរុញ​ឱ្យលោក អ្នក​ដុះ​ក្បាលពោះ។ ដោយ​ហេតុថា​នៅពេល ​ដែល​លោកអ្នក​ទទួលទាន​ គ្រឿង​ស្រវឹង​ចូល​ ធ្វើឱ្យ​ការ​ទទួលទាន​អាហារ​ កាន់តែ​ច្រើន ហើយ​បង្ក​លក្ខណៈ​ ឱ្យមាន​ការឡើង​គីឡូ ​រហូតដល់​ធ្វើឱ្យ​ លោកអ្នក​ដុះ​ក្បាលពោះ​តែម្ដង។ ដូច្នេះ​បើកាត់​បន្ថយ​ ទាំងការ​ទទួលទាន​អាហារ និង​ការ​ទទួលទាន ​គ្រឿង​ស្រវឹង នោះ​សុខភាព ​នឹង​រឹងប៉ឹង​មាំមួន​ ពីមួយ​ថ្ងៃទៅ​មួយថ្ងៃ។
ដោយ៖ BM
ប្រភព៖ Health Cambodia