Post Top Ad

Tuesday, August 16, 2016

ដំណឹងជ្រើសរើសបុគ្គលិក

ស៊ីស៊ីដាគឺជាទីភ្នាក់ងារស្របច្បាប់មួយដែលត្រូវបានបង្កើតឡើងដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ សង្គម និង សេដ្ឋកិច្ច តាមរយៈការផ្តល់ប្រឹក្សាពិគ្រោះយោបល់ និង មធ្យោបាយក្នុងការបង្កើត ឬបង្កើនមុខ ជំនួញដល់ប្រជាពលរដ្ឋ ក្នុងសហគមន៍ ព្រមទាំងផ្តល់នូវសេវាកម្មហិរញ្ញវត្ថុ ទៅដល់សមាជិកគម្រោង និងជួយ បង្កើតក្រុមសន្សំប្រាក់ក្នុង សហគមន៍ក្រីក្រ។ បច្នុប្បន្នកាល ស៊ីស៊ីដា កំពុងប្រតិបត្តិការណ៍ចំនួន០៨តំបន់គឺ រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តព្រៃវែងខេត្តកំពង់ចាម ខេត្តកំពង់ស្ពឺ ខេត្តក្រចេះ ខេត្តត្បូងឃ្មុំ ខេត្តតាកែវ ខេត្តស្វាយរៀង ។
      ដើម្បីឆ្លើយតបទៅនឹងភាពរីកចំរើនរបស់ខ្លួន ស៊ីស៊ីដា ត្រូវការជ្រើសរើសបុគ្គលិក ដូចខាងក្រោមៈ



ប្រធានផ្នែកហិរញ្ញវត្ថុ (Chief Accountannt)​ ចំនួន ០១ នាក់


ភារកិច្ចចម្បង និងការទទួលខុសត្រូវ
  • រៀបចំការប្រកាសពន្ធ។
  • រៀបចំរបាយការណ៍ហិរញ្ញវត្ថុទៅធនាគារជាតិ។
  • រៀបចំរបាយការណ៍ហិរញ្ញវត្ថុ សម្រាប់ថ្នាក់គ្រប់គ្រង និង ដឹកនាំ ស៊ីស៊ីដា។
  • រៀបចំរបាយការណ៍វិភាគ និង ព្យាករណ៍លំហូរហិរញ្ញវត្ថុ ស៊ីស៊ីដា។
  • រៀបចំផែនការចុះត្រួតពិនិត្យ បេឡាធិការិនីតាមសាខានីមួយៗ។
  • អភិវឌ្ឍន៍គោលការណ៍គណនេយ្យ ឲ្យស្របទៅតាមបញ្ញត្តិរបស់ ធនាគារជាតិ ពន្ធដារ និង អង្គភាពពាក់ព័ន្ធជាច្រើនទៀត។
  • គ្រប់គ្រង និង ត្រួតពិនិត្យ សាច់ប្រាក់នៅការិយាល័យកណ្តាល និង បណ្តាសាខា។
  • គ្រប់គ្រង និង តាមដានជាប្រចាំថ្ងៃនៃការចុះបញ្ជីការចំណូល និង ចំណាយ។
  • បណ្តុះបណ្តាលបុគ្គលិកផ្នែកនាយកដ្ឋានហិរញ្ញវត្ថុជាប្រចាំ។
  • ចូលរួមជ្រើសរើសបុគ្គលិកផ្នែកនាយកដ្ឋានហិរញ្ញវត្ថុ។
  • គ្រប់គ្រង តាមដាន ត្រួតពិនិត្យនូវទ្រព្យសម្បត្តិរបស់ ស្ថាបនជាប្រចាំ។
  • ធ្វើរបាយការណ៍សម្របសម្រួលធនាគារប្រចាំខែ។
  • សហការជាមួយ នាយកដ្ឋានផ្សេងៗ ថ្នាក់គ្រប់គ្រងសាខា និង បេឡាធិការិនី សាខា ដើម្បីរៀបចំការងារទប់ស្តាត់ហានិភ័យផ្នែកហិរញ្ញវត្ថុអោយបានល្អប្រសើរ។
  • គ្រប់គ្រង ត្រួតពិនិត្យ និង តាមដាន រាល់ទិន្នន័យ និង ពត៌មាន ហិរញ្ញវត្ថុក្នុងប្រពន្ធ័ Smart Flex Banking របស់ ស្ថាបនជាប្រចាំ។
  • ចូលរួមផ្តល់ជាយោបល់ ឬ អនុសាសន៍ ដើម្បីអោយស្ថាបនអាចបង្កើនប្រាក់ចំណូលបាន ច្រើន ហើយកាន់តែមាននិរន្តភាព។
  • ជាជំនួយការរបស់ អគ្គនាយក ហើយបំពេញកិច្ចការងាររបស់ស៊ីស៊ីដា តាមការចាត់តាំង របស់ អគ្គនាយក ស៊ីស៊ីដា។
  • បំពេញកិច្ចការងារផ្សេងៗរបស់ស្ថាបន យោងទៅតាមភាពចាំបាច់នៃការងារ។
លក្ខណះសម្បត្តិរបស់បេក្ខជន
  • មានភាពស្មោះត្រង់ និង ពុំដែលមានប្រវត្តិអាក្រក់កើតឡើង។
  • មានភាពម៉ត់ហ្មត់ និង ខិតខំប្រឹងប្រែងបំពេញការងារ។
  • ជាបុគ្គលមានសីលធម៌វិជ្ជាជីវៈល្អ។
  • មានបទពិសោធន៍ការងារក្នុងផ្នែកហិរញ្ញវត្ថុយ៉ាងតិច ២ឆ្នាំ ជាមួយ ធនាគារ គ្រឹះស្ថានមីក្រូ ហិរញ្ញវត្ថុ ប្រិតិបត្តិករឥណទានជនបទ ឬ ក្រុមហ៊ុនភតិសន្យា។
  • បញ្ចប់ ឬ កំពុងសិក្សា អនុបណ្ឌិតជំនាញ គ្រប់គ្រងហិរញ្ញវត្ថុ។
  • អាចប្រើប្រាស់កម្មវិធីកុំព្យូទ័របានយ៉ាងស្ទាត់ជំនាញពិសេស (Micro Soft Office)។
  • អាចប្រើប្រាស់ភាសាអង់គ្លេសបានស្ទាត់ជំនាញ ទាំង សរសេរ និយាយ ស្តាប់ និង អាន។
  • មានជំនាញភាពជាអ្នកដឹកនាំ និង អ្នកគ្រប់គ្រង។
  • មានជំនាញទំនាក់ទំនង និង សម្របសម្រួល។
  • មានកំនិតច្នៃប្រឌិត និង អភិវឌ្ឍន៍ខ្ពស់។
  • អាចបំពេញការងារបានល្អប្រសើរទោះស្ថិតក្នង សំពាធបរិយាកាសការងារ។
  • មានជំនាញវិភាគ ស្វែងរកដំណោះស្រាយ ដើម្បីអភិវឌ្ឍន៍ការងារ និង ស្ថាបន។
  • ចូលចិត្ត និង ស្រលាញ់ការងារសិក្សាដើម្បីអភិវឌ្ឍន៍ការងារ និង ស្ថាបន។
  • មានគំនិតវិជ្ជាមាន ហើយចេះដឹកនាំបុគ្គលិកផ្សេងអោយមានគំនិតវិជ្ជមានដូចខ្លួន។
  • ចេះរៀបចំផែនការងារបានត្រឹមត្រូវ ហើយអាចដឹកនាំបុគ្គលិកផ្សេងអោយមានចេះ មាន ផែនការច្បាសលាស់ក្នុងការបំពេញតួនាទីភារៈកិច្ច។
អត្ថប្រយោជន៏ដែលស៊ីស៊ីដា ផ្តល់ជូនបុគ្គលិក-និយោជិត

  • ប្រាក់បៀវត្សអាចចរចារ យោងទៅតាមសមត្ថភាព បទពិសោធន៍ និង ប្រវត្តិការងារ។
  • អត្ថប្រយោជន៍ផ្សេងៗទៀតជាច្រើនដែលបុគ្គលិកនឹងទទួលបានពី ស៊ីស៊ីដា។
  • ផ្តល់នូវថ្លៃជួលម៉ូតូ ១២.៥$ ទៅ ៥០$, សាំង ៣០$ ទៅ ៥០$ និងកាតទូរស័ព្ទ ៥$ ទៅ ១៥$
  • ផ្តល់នូវកញ្ចប់សុខភាពប្រចាំឆ្នាំ ១៥០$
  • ផ្តល់ប្រាក់ឧបត្ថម្ភកាត់សម្លៀកបំពាក់ប្រចាំឆ្នាំ ១៤០$
  • ផ្តល់នូវការវាយតម្លៃត្រឹមត្រូវ និង ច្បាស់លាស់
  • ផ្តល់ប្រាក់សោធននិវត្ថន៍
  • ផ្តល់ប្រាក់ឧបត្ថម្ភចូលឆ្នាំ និង ភ្ជុំបិណ្ឌ
  • ផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែទៅតាមលទ្ធផលការងារ
  • ផ្តល់ប្រាក់ឧបត្ថម្ភឈប់សម្រាកប្រចាំខែបន្ថែម
  • ផ្តល់ការធានារ៉ាប់រង ២៤ម៉ោងលើ ២៤ម៉ោង ពីក្រុមហ៊ុនឯកជន(Forte)សំណងទៅលើជនរងគ្រោះ និង ជនទីបី (ករណីមានគ្រោះថ្នាក់ដល់អាយុជីវិត ឫ ពិការភាពធ្ងន់ធ្ងរនឹងទទួលបានសំណង ៥,០០០$) និងសំណងទៅលើជនទីបី(ករណីមានការបះទង្គិចលើអ្នកដ៏ទៃ)
  • ផ្តល់នូវគោលការណ៍ឈប់សម្រាកតាមច្បាប់ការងារ
  • ផ្តល់នូវកម្ចីពិសេសសម្រាប់បុគ្គលិក
  • ផ្តល់លំហែមាតុភាព និងប្រាក់ឧបត្ថម្ភសម្រាលកូន
  • ផ្តល់អង្ករប្រចាំខែ និងកន្លែងស្នាក់នៅសម្រាប់បុគ្គលិក
  • ផ្តល់នូវសំភារៈដូចជា ទូរស័ព្ទ មួកសុវត្ថភាព កុំព្យូទ័រ...
  • ផ្តល់ប្រាក់ឧបត្ថម្ភក្នុងការបង់កេរចូលឆ្នាំថ្មី និងបំណាច់ឆ្នាំ
  • ផ្តល់នូវការបណ្តុះបណ្តាលផ្ទៃក្នុង និងខាងក្រៅ
  • ផ្តល់ប្រាក់ឧបត្ថម្ភក្នុងការបណ្តុះបណ្តាល
  • ផ្តល់ប្រាក់ឧបត្ថម្ភឆ្លងតំបន់ទៅតាមតួនាទី
  • ផ្តល់ប្រាក់ឧបត្ថម្ភ ៥$ សម្រាប់បុគ្គលិកមិនឈប់ប្រចាំខែ
  • ផ្តល់ប្រាក់ឧបត្ថម្ភបុណ្យអ៊ុំទូក ប្រាក់ខែទី១៣ និង ទី១៤
  • ផ្តល់នូវចំណេះដឹងបន្ថែមរាល់ពេលប្រជុំ
  • ផ្តល់ប្រាក់ឧបត្ថម្ភដំណើរកំសាន្តប្រចាំឆ្នាំ
  • បុគ្គលិកអាចបើកប្រាក់ខែមុនចំនួន ១៥%
  • ផ្តល់ឧ៌កាសការប្រលងឡើងតំណែងដូចគ្នា និង ឆាប់រហ័ស
  • ផ្តល់អាហារូបករណ៍សម្រាប់រៀនបន្តថ្នាក់បរិញ្ញាបត្រ
ក្ខជនដែលមានចំណាប់អារម្មណ៍ សូមយក CV និង Cover Letter ដែលមានភ្ជាប់ជាមួយអត្តសញ្ញាណប័ណ្ណ សៀវភៅគ្រូសារ ឫសៀវភៅស្នាក់នៅ សំបុត្របញ្ជាក់កំណើត ប័ណ្ណបើកបរ និងសញ្ញាប័ត្រថតចំលង មកដាក់នៅការិយាល័យកណ្តាល ផ្ទះលេខ ១០អា ផ្លូវ៣៧១ ភូមិក្បាលទំនប់ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ចំពោះបេក្ខជនដែលមានបំណងដាក់ពាក្យ សូមមកទទួលពាក្យនៅគ្រប់ការិយាល័យរបស់ស៊ីស៊ីដា
បញ្ជាក់ៈ បេក្ខជនអាចដាក់ពាក្យបានតាមរយៈ E-mail ដោយគ្រាន់តែភ្ជាប់នូវឯកសារដែលបានបញ្ជាក់ខាងលើ។

ផុតកំណត់ទទួលពាក្យថ្ងៃទី ៣១​ ខែ សីហា ឆ្នាំ ២០១៦

សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងមកយើងខ្ញុំតាមរយៈអាស័យដ្ឋានដូចខាងក្រោម៖

លោក ឡាង ផល្លី លេខទូសព្ទ័ ០១៦ ៥៨ ២០ ១៣
លោក ជា សុជាតិ លេខទូសព្ទ័ ០៩៣ ៩៣ ២៧ ៩៣
Email: ccdahr@gmail.com
Website: www.ccdamfi.com