ឌីជេ ក្តិប ដែលជាតារាចម្រៀងផង តារាសម្តែង បែបកំប្លែងផងនោះ បានបញ្ចេញកំណាព្យមួយឃ្លារបស់ខ្លួន និយាយរៀបរាប់ពីជីវតអ្នកប្រដាល់ លើសង្វៀន ដែលហ៊ានលះបង់ឈាមស្រស់ ដើម្បីដើម្បីខ្សែក្រវ៉ាត់ ជូនប្រទេសជាតិ អោយមានភាពល្បីល្បាញ។
តារាចម្រៀងរូបស្រស់ កំពស់មិនសូវបាន រូបនេះបានបានសរសេរ កំណាព្យនៅលើ Facebook របស់ខ្លួនថា៖
” ឱ!ជីវិតអ្នកប្រដាល់ ”
ស្ពាយខ្សែក្រវ៉ាត់រួមនិងកិត្តិយស បង្ហាញកេរ្ត៍ឈ្មោះក្បាច់គុនដូនតា
ក្នុងពេលប្រយុទ្ធមោះមុតរក្សា ទាំងលើភ័ក្រត្រាលោហិតពេញផ្ទៃ ។
សល់ត្រឹមស្នាមដេរច្រើនថ្នេរលើមុខ ខ្ញុំចងចាំទុកជាភាពជោគជ័យ
នៅលើសង្វៀនវាយគ្មានប្រណី តែហាក់គ្មានន័យពេលវិលមកស្រុក ។
បន្ថែមពីនេះទៀត ឌីជេ ក្តិប បានធ្វើការ លើកទឹកចិត្តដល់កីឡាករប្រដាល់ មឿនសុខហុច ថា៖ ខ្ញុំមានត្រឹមទឹកចិត្តគាំទ្របង មឿនសុខហុច គាំទ្រអ្នកប្រដាល់ខ្មែរទាំងអស់សូមទទួលបានភាពជោគជ័យនិងការយកចិត្តទុកដាក់ពីថ្នាក់លើ។ ការលះបង់ប្ដូរសល់នៅស្លាកស្នាម បែកមុខបែកមាត់បាក់ដៃបាក់ជើង ដើម្បីទទួលបានកិត្តិយសកេរ្ត៍ឈ្មោះជូនជាតិមាតុភូមិ សូមបងៗទទួលបានការរស់នៅក្នុងជីវភាពមួយសមរម្យសម្រាប់ជីវិតអ្នកប្រដាល់។ ជូនពរពីខ្ញុំបាទ អ្នកស្រលាញ់គាំទ្រវិស័យប្រដាល់ក្បាច់គុណបុរាណខ្មែរ៕
ដោយ៖ CH
ប្រភព៖ komsan.khmer-note