ឡូហ្គោ ដែលល្អបំផុតគឺជាស្លាកសញ្ញាដែលលេចធ្លោក្នុងពេលមួយប៉ប្រិច ភ្នែក ហើយគួរតែធ្វើឲ្យមានចំណាប់អារម្មណ៍ក្នុងរយៈពេលយូរ។ តែ ឡូហ្គោល្អមួយ គឺពិបាកក្នុងការរចនាណាស់
ព្រោះ យើងមិនអាចប្រាប់ពីអត្ថន័យរបស់វា ឬក៏រឿងរ៉ាវក្នុងស្លាកសញ្ញានោះ អស់ទេដោយសារតែស្លាកសញ្ញាមិនមានទំហំធំគ្រប់គ្រាន់ដើម្បីរៀបរាប់ នោះទេ។ ខាងក្រោមនេះគឺជាសំនួរសំខាន់ៗទាំង១០ដែលអ្នកគួរតែសាក សួរមុនពេលធ្វើការរចនាឡូហ្គោរបស់ក្រុមហ៊ុនអ្នក៖
១) តើឡូហ្គោមានប៉ុន្មានប្រភេទ?
ស្លាកសញ្ញាមាន៤បែបគឺ៖
បែបជាពាក្យ៖ eBay, IBM, Google, CNN, Kleenex and Saks Fifth Avenue
បែបផ្គុំអក្សរចូលគ្នា៖ Honda, Uber, Unilever, Beats and McDonald’s
បែបដាក់ជារូបភាព៖ Starbucks, Twitter and Playboy
បែបជាទម្រង់រាង៖ Nike
២) តើឡូហ្គោប្រភេទណាដែលសាកសមនឹងក្រុមហ៊ុនអ្នកជាងគេ?
ចម្លើយ គឺផ្អែកទៅលើឈ្មោះក្រុមហ៊ុន និង អ្វីដែលក្រុមហ៊ុនអ្នកធ្វើ។ ប្រសិនបើឈ្មោះក្រុមហ៊ុនរបស់អ្នក ខ្លី អ្នកអាចប្រើឡូហ្គោបែបជាពាក្យ ព្រោះថាវាសាកសមជាងគេ។
៣) តើអ្វីទៅជាចំណុចសំខាន់ដែលទាក់ទងរវាងក្រុមហ៊ុននិងសញ្ញារបស់អ្នក?
តាំងពីពណ៌ និង ទ្រង់ទ្រាយស្លាកសញ្ញារបស់អ្នកគួរដែលបញ្ជាក់បានថានៅពេលដែលគេ មើលឃើញស្លាកសញ្ញាហើយ គេអាចដឹងបានថាក្រុមហ៊ុនអ្នកធ្វើពីអ្វី។
៤) តើពណ៌ណាមួយដែលសាកសមបំផុត?
ការ ជ្រើសរើសពណ៌គឺពិតជាសំខាន់ណាស់ ហើយអ្នកក៏គួរតែជ្រើសពណ៌ណាដែល ខុសពីក្រុមហ៊ុនប្រកួតប្រជែងរបស់អ្នកដែរទើបជាការល្អ។
៥) តើទម្រង់អក្សរបែបណាដែលអ្នកគួរជ្រើសរើស?
ទម្រង់អក្សរក៏មានភាពសំខាន់មិនចាញ់ការជ្រើសរើសពណ៌ប៉ុន្មានទេ ហើយទម្រង់អក្សរក៏ផ្ដោតទៅតាមអាជីវកម្មរបស់អ្នកដែរ។
៦) តើអ្នកគួរបង្ហាញឡូហ្គោរបស់អ្នកនៅកន្លែងណា?
អ្នក គួរតែផ្សព្វផ្សាយវានៅតាមប្រព័ន្ធអ៊ីនធឺណិតដូចជា Facebook, Instagram, Twitter, និងPinterest ជាដើម ឬក៏អាចនៅលើអាវ និងនៅលើផលិតផលរបស់អ្នកជាដើម។
៧) តើគួរតែគិតពីប្រជាប្រិយភាពនៃឡូហ្គោរបស់ក្រុមហ៊ុនអ្នកក្នុងរយៈពេល១០ឆ្នាំទៀតដែរឬទេ?
ពិត ណាស់អ្នកគួរតែគិតគូរឲ្យបានម៉ត់ចត់ព្រោះថាក្រុមហ៊ុននិមួយៗមិន ងាយផ្លាស់ប្ដូរស្លាកសញ្ញា របស់ក្រុមហ៊ុនខ្លួននោះទេ។ វាជាអារម្មណ៍ដែលធ្វើឲ្យអតិថិជនដិតដាម ជាមួយផលិតផលរបស់អ្នក៕
ដោយ៖ BM
ប្រភព៖ Businessnoted