យោងតាមព័ត៌មាន BBC ចេញផ្សាយមុននេះបន្តិចបានឲ្យដឹងថា អតីតប្រធាន FIFA និងជាសមាជិក International Olympic Committee (IOC) លោក Joao Havelange បានទទួលមរណភាព ក្នុងវ័យ១០០ឆ្នាំ។
លោក Joao Havelange ត្រូវបានលាលែងពីតំណែង ប្រធានកិត្តិយស FIFA នៅឆ្នាំ២០១៣ បន្ទាប់ពីមានការស៊ើបអង្កេតលើការចោទប្រកាន់ពីបទទទួលសំណូក និងបញ្ជូនលោកទៅកាន់មន្ទីរពេទ្យបន្ទាប់ទទួលរងនូវបញ្ហាជំងឺសួត។
លោកជាសមាជិកគណៈកម្មាធិការអូឡាំពិកអន្តរជាតិ IOC ពីឆ្នាំ១៩៦៣ រហូតដល់ឆ្នាំ ២០១១ និងបានលាលែងពីតំណែងដោយសារជំងឺ៕
ដោយ៖ BM
ប្រភព៖ BBC