Post Top Ad

Thursday, September 08, 2016

Apple ប្រកាស​ជា​ផ្លូវការ​នូវ​ទូរស័ព្ទ​ស៊េរី​ថ្មី iPhone 7 និង iPhone 7 Plus មុនពេល​ចេញលក់​ផ្លូវការ នៅ​ថ្ងៃទី ១៦ កញ្ញា



លោក Tim Cook (ធី​ម ខុ​ក) នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ដ៏​ធំ​របស់​អាមេរិក Apple កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ បានប្រកាស​ជា​ផ្លូវការ​នូវ​ទូរស័ព្ទ​ស៊េរី​ថ្មី iPhone 7 និង iPhone 7 Plus នៅ​ទីក្រុង San Francisco រដ្ឋ​កាលីហ្វ័រ​ញ៉ា មុនពេល iPhone 7 និង iPhone 7 Plus ត្រូវ​ចាប់ផ្តើម​លក់​ជា​ផ្លូវ​ការណ៍ នៅ​ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦ខាងមុខ។

បើតាម​សារ​ព័ត​មាន GSMArena  iPhone ជំនាន់​ចុងក្រោយ​រចនា​ឡើង​យ៉ាង​ពិសេស​ដោយ​អាច​ធន់​នឹង​ទឹក​ជម្រៅ ១ ម៉ែត្រ បាន​រយៈពេល ៣០ នាទី ជាមួយ​កម្រិត IP67 ។ ជម្រើស​ពណ៌​ថ្មី​ចំនួន ពីរ រួមមាន​ពណ៌​ខ្មៅ​រលោង (Jet Black) និង ពណ៌​ខ្មៅ។ រីឯ​រន្ធ​ដោត​កាស​ទាំង​នៅលើ iPhone 7 និង 7 Plus នឹង​ប្រើ​ជា​រន្ធ​សម្រាប់​ដោត​កាស​វិញ។ ប្រព័ន្ធ​បញ្ចេញ​សំឡេង​នៅលើ iPhone 7 និង 7 Plus អាច​បញ្ចេញ​សំឡេង​បានឮ​ជាង iPhone 6s ដល់​ទៅ ២ ដង ដោយសារ​តែមាន​រន្ធ​បញ្ចេញ​សំឡេង​បែប Stereo ដល់​ទៅ​ពីរ​នៅ​ផ្នែក​ខាងលើ​នៅ​ខាងក្រោម។ ចំពោះ​កាមេរ៉ា​ទំហំ ១២ MP លើ iPhone 7 មានការ​អាប់​ដេ​ត ដោយមាន Aperture f/1.8 ធំ​ជាង​មុន​អាច​ឲ្យ​ពន្លឺ​ចូល​បានល្អ ខ្លាំង​ខាង​ថតរូប​នៅ​ទី​ងងឹត ហើយ​ថែមទាំង​មាន​បច្ចេកវិទ្យា​ទប់​លំនឹង​រូបភាព OIS។ អង្គ​ផ្ទុក​ទិន្នន័យ​ទំហំ ១៦ GB គ្មាន​ទៀត​ទេ​សម្រាប់ iPhone ជំនាន់​ថ្មី​នេះ ដែល​ជំនួស​មកវិញ​ដោយ​ជម្រើស​ទំហំ ៣២ GB, ១២៨ GB និង ២៥៦ GB។

ប្រភព​ថា ទាំង iPhone 7 និង 7 Plus នឹង​ចាប់ផ្ដើម​ដាក់លក់​លើ​ទីផ្សារ​បរទេស​នា​ថ្ងៃទី ១៦ កញ្ញា ខាងមុខ ដោយ​ការ​កុម្ម៉ង់​ទុក​មុន​ចាប់ផ្ដើម​ពីថ្ងៃ​ទី ៩ កញ្ញា​តទៅ ហើយ​តម្លៃ​វិញ iPhone 7 មាន​ចាប់ពី ៦៤៩ ដុល្លារ ឡើងទៅ និង iPhone 7 Plus មាន​ចាប់ពី ៧៦៩ ដុល្លារ ឡើងទៅ ប៉ុន្តែ​គឺជា​តម្លៃ​នៅ​បរទេស​តែប៉ុណ្ណោះ។
 
ដោយ៖BM