Post Top Ad

Sunday, September 11, 2016

នាយក​រដ្ឋមន្ដ្រី​អូស្ដ្រាលី​ថា​ចិន​គួរ​តែ​គោរព​ដល់​ដីកា​តុលាការ​ក្រុង​ឡាអេ​រឿង​សមុទ្ទ​ចិន​ខាង​ត្បូង

នាយក​រដ្ឋមន្ដ្រី​អូស្ដ្រាលី​លោក Malcolm Turnbull និយាយ​ថា​ដីកា​កាត់ក្ដី​របស់​តុលាការ​អន្ដរជាតិ​គួរ​តែ​បាន​ការ​គោរព​ពី​​ សំណាក់​ប្រទេស​ចិន។


មហា​អំណាច​ចិន​ដែល​មាន​ជម្លោះ​កម្ម​សិទ្ធិ​ទឹក​ដី​ជា​មួយ​នឹង​ប្រទេស​មួយ ​ចំនួន​នៅ​អាស៊ី​បាន​បន្ដ​ទាត់​ចោល​ការ​សម្រេច​របស់​តុលាការ​អន្ដរជាតិ​ ក្រុង​ឡាអេ។
តុលាការ​ក្រុង​ឡាអេ​បាន​រក​ឃើញ​ថា​រដ្ឋាភិបាល​ក្រុង​ ប៉េកាំង​អត់​មាន​មូល​ដ្ឋាន​ច្បាប់​ទាល់​តែ​សោះ​នៅ​ក្នុង​ការ​អះអាង​ទាម​ទារ​ កម្ម​សិទ្ធិ​ដឹក​ដី​នៅ​សមុទ្ទ​ចិន​ខាង​ត្បូង​ជា​មួយ​នឹង​ហ្វីលីពីន​។
សម្ព័ន្ធ ​មិត្ដ​របស់​ចិន​នៅ​ក្នុង​សមាគម​អាស៊ាន​ជាពិសេស​កម្ពុជា និង​ឡាវ​ បាន​ខំ​ធ្វើ​យ៉ាង​ណា​មិន​ឲ្យ​មាន​ការ​លើក​ឡើង​អំពី​ការ​សម្រេច​របស់​តុលាការ ​អន្ដរជាតិ​នៅ​ក្នុង​សេចក្ដី​ប្រកាស​ផ្លូវ​ការ​របស់​ការ​ប្រជុំ​អាស៊ាន។ លោក Malcolm Turnbull នាយក​រដ្ឋមន្ដ្រី​អូស្ដ្រាលី​បាន​ទទូច​ឲ្យ​ប្រទេស​ពាក់​ព័ន្
ធ​ទាំង​ឡាយ​ត្រូវ​អនុវត្ដ​តាម​ច្បាប់​។នាយក ​រដ្ឋមន្ដ្រី​អូស្ដ្រាលី​ទទួល​ស្គាល់​ថា​តួនាទី​របស់​អូស្ដ្រាលី​នៅ​ក្នុង​ រឿង​នេះ​មាន​កម្រិត​តិច​តួច​ ហើយ​ថា​មាន​ដំណើរ​ការ​យឺត​យ៉ាវ​នៅ​ក្នុង​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ក្រម​ ប្រតិបត្ដិ​នៅ​ក្នុង​សមុទ្ទ​ចិន​ខាង​ត្បូង៕

ដោយ៖ Veasna
ប្រភព៖ radioaustralia