Post Top Ad

Tuesday, September 13, 2016

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានឹងអនុញ្ញាតឱ្យបេក្ខជននិទ្ទេស A ជួមសំណេះសំណាល

រាជធានីភ្នំពេញ៖ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ជម្រាប​លោក លោកស្រី​ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា​គ្រប់​រាជធានី​ ខេត្ត​ជ្រាប​ថា សម្ដេច​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​អនុញ្ញាត​​ឱ្យ​បេក្ខជន​និទ្ទេស A ដែល​បាន​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង ៖ ២២ សីហា ២០១៦ ចូល​ជួប​សំណេះ​សំណាល​ជាមួយ​នៅ​វិមាន​សន្តិភាព ទី​ស្ដី​ការ​គណៈរដ្ឋមន្ត្រី នា​ថ្ងៃ​ទី​២១ ខែ​កញ្ញា ឆ្នាំ​២០១៦ វេលា​ម៉ោង ៨:៣០​នាទី​ព្រឹក។
ក្រសួង​បានស្នើ​លោក​ លោកស្រីប្រធាន​​​ចាត់​តាំង​អ្នក​ដឹកនាំ និង​អញ្ជើញ​បេក្ខជន​និទ្ទេសA នៅ​តាម​រាជធានី ខេត្ត​របស់​ខ្លួន មក​ចូល​រួម​ក្នុង​ជំនួប​ប្រកប​ដោយ​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់​ ដោយ​​រៀប​ចំ​ឱ្យ​បាន​ដំណើរ និង​ការ​ស្នាក់​នៅ ធានា​ឲ្យ​បាន​នូវ​សុវត្ថិភាព ដល់​​សិស្សានុសិស្ស​មក​ពី​ខេត្ត ដែល​រាល់​ការ​ចំណាយ​ក្នុង​បេសកកម្ម​នេះ​ ត្រូវ​ប្រើ​ប្រាស់​ថវិកា​​របស់​មន្ទីរ​អប់រំ យុវជន និង​កីឡា​រាជធានី ខេត្ត​សាមី។
ដោយ៖ CC