ដើម្បីដោះស្រាយនូវការធ្លាក់ថ្លៃរបស់ស្រូវនៅកម្ពុជារដ្ឋាភិបាលបានប្រកាសទំលាក់ថវិការដ្ឋប្រមាណ
ជាង២០លានដុល្លារដើម្បីប្រមូលទិញស្រូវពីកសិករដែលកុំពុងតែជួបនូវបញ្ហាធ្លាក់ថ្លៃយ៉ាងខ្លាំង
បន្ទាប់ពីបានប្រជុំពិភាក្សាក្នុងបញ្ហាស្រូវធ្លាក់ថ្លៃរួចមករវាងក្រសួងពាក់ព័ន្ធដូចជាក្រសួងសេដ្ឋកិច្ច
និងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម និងដំណាងក្រុមហ៊ុនម៉ាស៊ីនស្រូវរួចមកក្រសួងសេដ្ឋកិច្ចនិង
ហិរញ្ញវត្ថុបានចេញសេចក្តីប្រកាសប្រមូលទិញស្រូវ ក្នុង១តោន តម្លៃលើសពី
៩៤ម៉ឺនរៀល ដោយ
អនុវត្តនូវកម្មវិធីពិសេសរបស់រាជរដ្ឋាភិបាល ដើម្បីគោលដៅរក្សាស្ថេរភាពតម្លៃស្រូវ
និងជំរុញការទិញស្រូវក្នុងប្រទេស ដោយប្រើប្រាស់ថវិកា ២៧លានដុល្លារអាមេរិក
ក្នុងនោះមានប្រាក់បំរុងរបស់រាជរដ្ឋាភិបាល ២០លានដុល្លារនិងប្រើប្រាស់ទុនរបស់
ធនាគារអភិវឌ្ឍន៍ជនបទ (RDB) ៧លានដុល្លារ
ជាឥណទានកាតាលិករ ជួយជំរុញស្ថេរភាព
វូបនីយកម្មថ្លៃស្រូវ
និងជំរុញការទិញស្រូវក្នុងស្រុក ដោយអនុញ្ញាតឲ្យធនគារអភិវឌ្ឍន៍ជនបទ
ជាប្រតិបត្តិករ អនុវត្តគម្រោងនេះដោយផ្ទាល់ ។
ដោយ៖ Veasna