Post Top Ad

Monday, September 12, 2016

ស្ពានឆ្លងកាត់អាងទឹកតាម៉ុកនៅក្នុងខេត្តឧត្តរមានជ័យ ត្រូវបានផ្អាកធ្វើចរាចរណ៍បណ្តោះអាសន្ន

បើយោងទៅតាម Facebook របស់ក្រសួងធនធានទឹក និងឧតុនិយមឱ្យបានជ្រាបថា ស្ពានឆ្លងកាត់អាងទឹកតាម៉ុក ស្ថិតក្នុងឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ត្រូវបានផ្អាកធ្វើចរាចរណ៍បណ្តោះអាសន្ន ខណៈភ្លៀងបន្តធ្លាក់ ហើយទឹកក្នុងអាង នាព្រឹកថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០១៦ នេះ បានកើនឡើងលើសកំរិតកំពស់ប្រកាសឱ្យប្រុងប្រយ័ត្ន ចំនួន ០២ តឹក (កំពស់ប្រកាសឱ្យប្រុងប្រយ័ត្ន ២,៩០ ម៉ែត្រ) ។






ដោយ៖ CC