Post Top Ad

Monday, September 05, 2016

Nokiaបាន​បង្ហាញ​ពិភពលោក​ថា ខ្លួន​នឹង​ប្រឡូក​ចូល​ទីផ្សារ​ស្មាតហ្វូន​សាជាថ្មី​ជាមួយ​ឆន្ទៈ​​បម្រើ​ដល់​តម្រូវការ​អតិថិជន







ក្រុមហ៊ុន Nokia ត្រូវបានមជ្ឈដ្ឋានសារព័ត៌មាន និងមហាជនមានការចាប់អារម្មណ៍ និងតាមឃ្លាំមើលជាប់ បន្ទាប់ពីក្រុមហ៊ុនហ្វាំងឡង់នេះ អះអាងពីគម្រោងប្រឡូកចូល
ទីផ្សារស្មាតហ្វូនសាជាថ្មី។ ក្រុមហ៊ុនដែលធ្លាប់ដឹកមុខក្នុងចំណោមក្រុមហ៊ុនទូរស័ព្
ទល្បីល្បាញលើពិភពលោក Nokia ត្រូវគេរំពឹងថា នឹងសម្ពោធចេញស្មាតហ្វូន
ស៊េរីខ្ពស់ ទំនើប សម្រាប់បំពេញតម្រូវការអតិថិជន ក៏ដើម្បីស្ដារឈ្មោះឡើងវិញក្នុង
ពេលឆាប់ៗខាងមុខ។នៅខណៈពិព័រណ៍ IFA ឆ្នាំ២០១៦ នេះកំពុងត្រូវបានធ្វើឡើង យ៉ាងគគ្រឹកគគ្រេងនិងមានបណ្ដាក្រុមហ៊ុនទូរស័ព្ទធំៗ ធ្វើបទបង្ហាញសមិទ្ធផលថ្មីៗនោះ ចំណែកក្រុមហ៊ុន Nokia ទោះបីមិនទាន់មានអ្វីបង្ហាញ តែក្រុមហ៊ុនក៏បានបង្ហោះផ្ទាំងរូបនៅលើ Twitter ហាក់ចង់ស្ទាបស្ទង់បណ្ដាអ្នកគាំទ្រពីមុនរបស់ខ្លួន ក៏ដូចជាដើម្បីទាញ
ចំណាប់អារម្មណ៍ជាមួយឃ្លា “Technology should make our lives more comfortable”
យ៉ាងណា ឈានមកដល់សម័យស្មាតហ្វូនទំនើប និងប្រកួតប្រជែងគ្នាយ៉ាងខ្លាំងលើទីផ្សារ
ទូរស័ព្ទដៃពិភពលោក មានការបញ្ចេញមតិថា Nokia នឹងមានការពិបាកក្នុងការដណ្ដើមចំណែក
ទីផ្សារស្មាតហ្វូនមកវិញ ហើយនឹងពិបាកខ្លាំង ប្រសិនបើក្រុមហ៊ុនហ្វាំងឡង់នេះ ពុំមានផែនការល្អឥតខ្ចោះ ពុំមានសមិទ្ធផលថ្មីប្លែកទំនើប លើសពីបច្ចេកវិទ្យាដែល Apple និង Samsung កំពុងមានសព្វថ្ងៃ។បើតាមចចាមអារ៉ាមកន្លងមក លើកឡើងថា យ៉ាងហោច Nokia បានត្រៀមស្មាតហ្វូនថ្មីស៊េរីខ្ពស់ចំនួន ២ម៉ូដែល ដែលនឹងសម្ពោធផ្លូវការនៅចុងឆ្នាំ២០១៦ នេះ។ ស្មាតហ្វូនទាំងពីរនោះនឹងដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android OS
បើមើលតាមរូប Poster ដែលមានស្មាតហ្វូនមួយគ្រឿងនៅក្នុងដៃនារីម្នាក់ វាអាចជាគំរូបឋម (prototype) នៃស្មាតហ្វូនថ្មីរបស់ Nokia ដែលប្រើ Android OS នៅពេលអនាគត។ យ៉ាងណា មានតែរង់ចាំមើលថា ស្មាតហ្វូនថ្មីទាំងពីររបស់ Nokia នឹងពិសេសជាងមុនកម្រិតណា? តើអាចអន្ទងចិត្តសាធារណជនបានដែរឬទេ? ហើយតើប្រិយមិត្ត នៅតែជា Fan របស់ Nokia ដដែលឬអត់?

ដោយ៖ Veasna
ប្រភព៖ phonearena