Post Top Ad

Sunday, September 18, 2016

បុរសជនជាតិតៃវ៉ាន់ផ្ទុកវីរុសZikaបន្ទាប់ពីចូលរួមពិធីអាពាហ៏ពិពាហ៏នៅវៀតណាម

បុរសជនជាតិតៃវ៉ាន់ត្រូវបានរកឈើញថាបានឆ្លងវីរុស Zika​ បន្ទាប់ពីគាត់ទៅប្រទេសវៀតណាម។ នេះបើតាមសម្ដីរបស់លោកអគ្គនាយកដ្ឋាននៃ Preventing of Medicine ជាជនជាតិវៀតណាមបាន​ប្រកាសកាលពីថ្ងៃអង្គារ។
ក្រសួងបានអោយដឹងថាបុរសដែលឆ្លងវីរុសនេះជាជនជាតិតៃវ៉ាន់ មានអាយុ ៦៣ឆ្នាំ និងត្រូវបានឆ្លងកាលពីថ្ងៃទី១២​ ខែកញ្ញា។
រោគសញ្ញាមានប្រត្តិកម្មនៅថ្ងៃទី ៦ កញ្ញា បន្ទាប់ពីគាត់ ចូលរួមពិធីអាពាហ៏ពីពាហ៏នៅភាគខាងជើងនៃខេត្ត Tra Vinh​ កាលពីថ្ងៃទី ២៨ សីហា ដល់ ៤ កញ្ញា។
គាត់ត្រូវបានបញ្ជូនទៅមន្ទីពេទ្យតៃវ៉ាន់ថ្ងៃទី ៨ កញ្ញា រួចក៏ពីនិត្យថាមានផ្ទុកវីរុស​ Zika។
ដោយយោងទៅតាមមជ្ឈមណ្ឌលពិនិត្យជំងឺតៃវ៉ាន់ បានអោយដឹងថា វីរុសនេះស្ថិតនៅតំបន់ដែលគាត់រស់នៅ និងកន្លែងដែលគាត់ធ្វើការ។
ក្រសួងសុខាភិបាលបានប្រកាសថា អ្នកជំងឺភេទស្រីដែលមានវីរុសZikaក្នុងប្រទេសជប៉ុនកាលពីថ្ងៃទី ៩កញ្ញា គឺជាជនជាតិអាឡឺម៉ង់មិនមែនជនជាតិវៀតណាមទេ។
ក្រសួងសុខាភិបាលជប៉ុនបានប្រកាសថា ជនរងត្រូវបានមូសខាំតាំងពីនៅប្រទេសវៀតណាម មុននឹងចេញរោគសញ្ញានៅប្រទេសជប៉ុន។
ប្រទេសវៀតណាមបានទទួលស្គាល់ថាមានករណីជំងឺ Zikaចំនួន៥ បានកើតឡើងតាំងពីខែមីនា ក្នុងឆ្នាំនេះមកម្ល៉េះ រួមបញ្ជូលនឹងស្រ្ដីវ័យ ២៧ឆ្នាំ ភាគកណ្ដាលនៃភាគខាងជើងខេត្ត Nha Trang និងទីក្រុង Ho Chi Minh ផងដែរ។

ដោយ ស្រីកា
ប្រភព Toui Tre News