ដើម្បីឲ្យប្រវត្តិរូបសង្ខេប (CV) របស់អ្នកមានប្រសិទ្ធភាពនៅពេលដែលអ្នកពាក្យរកការងារធ្វើអោយមានការចាប់អារម្មណ៍ពីបណ្ដាក្រុមហ៊ុនមួយចំនួន អ្នកត្រូវតែយល់ច្បាស់ពីការរៀបចំ និងការសរសេរ CV ហើយត្រូវជៀសវាងការវាយតម្លៃមិនល្អណាមួយនៅក្នុងនោះ។ ដើម្បីឲ្យអ្នកត្រួតពិនិត្យប្រវត្តិរូបសង្ខេបរបស់អ្នកមានការចាប់អារម្មណ៍ និងមិនអាចមើលរំលងអ្នកគួរតែសរសេរចំណុចសំខាន់ៗដូចខាងក្រោម៖
១. ពិពណ៌នាអំពីប្រវត្តិការងាររបស់អ្នក៖ ដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់ក្រុមហ៊ុនដែលអ្នកដាក់ពាក្យនោះ គឺត្រូវតែមានការ ពិពណ៌នាអំពីការងារប្រវត្តិការងាររបស់អ្នកឲ្យលម្អិត ព្រោះការធ្វើបែបនេះ អាចឲ្យអ្នកអានប្រវត្តិរូបរបស់អ្នក កាន់តែដឹងច្បាស់អំពីប្រវត្តិការងារ និង កិច្ចការសំខាន់ៗដែលអ្នកបានធ្វើ។ ត្រូវចាំថា ប្រវត្តិការងារគឺសំខាន់ជាងគេបង្អស់ ព្រោះបើអ្នកមិនលម្អិតឲ្យច្បាស់ទេ នោះក្រុមហ៊ុនថ្មីក៏មិនអាចយល់ច្រើនពីអ្នកដែរ។
២. ព័ត៌មានដែលអាចទាក់ទងបាន៖ បេក្ខជនមួយចំនួនតែងភ្លេចបន្ថែមនូវអ៊ីមែល និង លេខទូរស័ព្ទ ឬក៏ពេលខ្លះពួកគេដាក់វានៅខាងក្រោមបង្អស់ដែលធ្វើឲ្យអ្នកអានពិបាកស្វែងរក។វាពិតជាសំខាន់ណាស់នៅពេលដែលក្រុមហ៊ុនចង់ទំនាក់ទំនងទៅអ្នក។ ដូច្នេះហើយ ទាំងលេខទូរស័ព្ទ និង អ៊ីមែលត្រូវតែសរសេរនៅកន្លែងដែលងាយឃើញ។
៣. ភាពជោគជ័យដែលអ្នកមាន៖ សូមកុំភ្លេចសរសេរអំពីស្នាដៃការងារ និង ភាពជោគជ័យរបស់អ្នកដែលទទួលបាន នាពេលកន្លងមកទាំងផ្នែកការងារ និង ការសិក្សា ដើម្បីបញ្ជាក់ប្រាប់ក្រុមហ៊ុនថ្មីថា អ្នកពិតជាមនុស្សមានសមត្ថភាពក្នុងការបំពេញការងារ ហើយក៏អាចជួយឲ្យក្រុមហ៊ុនថ្មីនោះសម្រេចការងារសំខាន់ៗជាច្រើន ដែលបេក្ខជនផ្សេងទៀតមិនអាចធ្វើបាន។
៤. ប្រើLinkទៅកាន់ការងារចាស់ៗរបស់អ្នក៖ ប្រសិនបើអ្នកធ្លាប់ចេញផ្សាយស្នាដៃមួយចំនួននៅលើគេហទំព័រ ដែលអាចទាក់ទងនឹងការងារថ្មីនោះ ដូចជា ការសរសេរតែងសេចក្ដី ការថតរូប អត្ថបទសារព័ត៌មានផ្សេងៗ ឬ អត្ថបទស្រាវជ្រាវ អ្នកគួរតែដាក់Link នៅក្នុងប្រវត្តិរូប ដើម្បីងាយស្រួលដល់ក្រុមហ៊ុនទាំងនោះ អាចចូលទៅមើលស្នាដៃជាក់ស្ដែងរបស់អ្នកតែម្តង៕
ដោយ៖ CC
ប្រភព៖ time