Post Top Ad

Thursday, November 17, 2016

ជម្រើស២៣នាក់នៃក្រុមជម្រើសជាតិកម្ពុជាសម្រាប់ព្រឹត្តិការណ៍ AFF Suzuki Cup បន្ទាប់ពីប្រកួតចាញ់សិង្ហបុរី ១-០



      ជម្រើស២៣នាក់របស់ក្រុមជម្រើសជាតិកម្ពុជាសម្រាប់ព្រឹត្តិការណ៍ AFF Suzuki Cup
បន្ទាប់ពីប្រកួតចាញ់សិង្ហបុរី ១-០ នាជំនួបមិត្តភាពអន្តរជាតិកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា បានធ្វើដំណើរដោយផ្ទាល់ពី
សិង្ហបុរី ទៅកាន់ទីក្រុងយាំងហ្គោន ប្រទេសមីយ៉ាន់ម៉ា ដើម្បីត្រៀមខ្លួនប្រកួតវគ្គ Group Stage នៃព្រឹត្តិការណ៍ AFF Suzuki Cup ឆ្នាំ២០១៦ ។
     សម្រាប់ជំនួបក្នុងពូល B ជាមួយម្ចាស់ផ្ទះមីយ៉ាន់ម៉ា វៀតណាម និងម៉ាឡេស៊ី ក្នុងវគ្គ Group Stage នៃព្រឹត្តិការណ៍ AFF Suzuki Cup 2016 ពីថ្ងៃទី២០ ដល់ថ្ងៃទី២៦ ខែកញ្ញា ខាងមុខ កម្ពុជាក្រោមការដឹកនាំរបស់គ្រូបង្វឹកជម្រើសជាតិកូរ៉េខាងត្បូង Lee Tae Hoon មានជម្រើសចំនួន២៣នាក់ ដោយពួកគេមិនធ្លាប់មានប្រវត្តិប្រកួតក្នុងកម្រិតនេះ ពីមុនមកនោះឡើយ។
     សម្រាប់ព្រឹត្តិការណ៍ AFF Suzuki Cup នេះ គ្រូបង្វឹកកូរ៉េខាងត្បូង លោក Lee Tae Hoon បានប្រមូលផ្តុំកីឡាករ២៦នាក់ទៅក្នុងជំរុំហ្វឹកហាត់នៅមជ្ឈមណ្ឌលបាល់ទាត់ជាតិទន្លេបាទី និងនៅភ្នំពេញ។ មុនចេញទៅប្រកួតមិត្តភាពនៅសិង្ហបុរី លោក Lee នៅសល់បញ្ជីឈ្មោះកីឡាករចំនួន២៣នាក់ បន្ទាប់ពីបានជម្រុះចេញ ខ្សែបម្រើណាហ្គាវើល ទុំ សារ៉ាយ អ្នកចាំទី អ៊ុំ វិចិត្រ និងខ្សែការពារ សរ ពិសិដ្ឋ ពីក្លិបក្រសួងការពារជាតិ។
     ជម្រើសទាំង២៣នាក់របស់កម្ពុជារួមមាន៖ ស៊ូ យ៉ាទី, រស់ សំអឿន, ឃួន ឡាបូរ៉ាវី, ចាន់ វឌ្ឍនាកា, សុខ សុវណ្ណ (បឹងកេតអង្គរ), ទិត្យ ឌីណា (អគ្គស្នងការដ្ឋាននគរបាលជាតិ), ច្រឹង ពលរដ្ឋ, ឈិន ឈឿន, អ៊ុំ សេរីរ័ត្ន (ក្រសួងការពារជាតិ), កែវ សុខសិលា, ប៊ីន ចន្ថាជារី, កែវ សុខផេង, អ៊ិន សូដាវីដ (ភ្នំពេញក្រោន), ឆេង ម៉េង, សុះ ស៊ូហាណា (ណាហ្គាវើល), រស់ គង់សំរេច, សំអឿន ពិដោរ, សុខ សំណាង, ប្រាក់ មុន្នីឧត្តម, ហួយ ផល្លីន, នេន សុធារ័ត្ន, សឿយ វិសាល, ណុប តុលា (ព្រះខ័នរាជស្វាយរៀង)៕

ដោយ៖ CC
ប្រភព៖ goal