Post Top Ad

Wednesday, November 30, 2016

សម្តេចតេជោ ហ៊ុន សែន នីងអញ្ជើញជាអធិបតីក្នុងវេទិកា​ធុរកិច្ច​កម្ពុជា-ចិនថ្ងៃនេះ

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកវេទិកា​
ធុរកិច្ច​កម្ពុជា-ចិន ក្រោមប្រធានបទ "កម្ពុជា ព្រះរាជាណាចក្រនៃកាលានុវត្តភាព ខ្សែក្រវាត់មួយ ផ្លូវមួយ" ដែលធ្វើឡើងនៅសណ្ឋាគារ​ Garden City រាជធានីភ្នំពេញ។
វេទិកា​ធុរកិច្ច​កម្ពុជា-ចិននេះ រៀបចំ​រួមគ្នាដោយ​ក្រុមហ៊ុន​វិនិយោគ​មីង​សឹង (China Minsheng Investment Group -CMIG) និង​ក្រុមហ៊ុន លី​យ៉ុង​ផាត់​គ្រុប
(​L.Y.P Group) របស់​ប្រទេសកម្ពុជា។ វេទិកានេះនឹងមានការចូលរួមពីមន្ត្រី​រដ្ឋាភិបាល​ជាន់ខ្ពស់ និង​ពាណិជ្ជករ​ជាច្រើនមកពី​ប្រទេស​ចិន និង​កម្ពុជា នឹង​ជួបពិភាក្សា​អំពី​ការ
វិនិយោគផ្សេងៗ​របស់​ប្រទេស​ចិន​នៅ​កម្ពុជា​ ព្រមទាំង​មានការ​ចុះ​កិច្ចព្រមព្រៀង​លើ​កិច្ចសហប្រតិបត្តិការ លើគម្រោង​វិនិយោគផ្សេងៗមួយចំនួនទៀតផងដែរ៕


















ដោយ៖ CC