Post Top Ad

Saturday, November 19, 2016

តើមនុស្សម្នាក់ត្រូវការរីករាយនៅក្នុងជីវិតដែរឬទេ?​ អ្នកគួរតែស្វែងយល់ពីគន្លឹះខ្លះៗដែលនាំឲ្យអ្នកទទួលបានភាពសប្បាយរីករាយនៅក្នុងជីវិត




និយាយជារួមទៅ នៅក្នុងគោលបំណងនៃការរស់នៅរបស់មនុសស្សម្នាក់ៗគឺ សុទ្ធតែចង់បានសុភមង្គល និងភាពរីករាយជាប្រចាំថ្ងៃ។ តើគួរធ្វើយ៉ាងដូចម្តេចទៅទើបរឿងទាំងនេះកើតមាននៅចំពោះអ្នក? វិធីសាស្រ្តមួយចំនួនដែលអាចជួយអ្នកមានភាពសប្បាយរីករាយនៅក្នុងជីវិតមានដូចខាងក្រោម៖
១. រំលឹកដល់ភាពរីករាយរបស់អ្នក
សម្រាប់មនុស្សមួយចំនួនរឿងនឹងឃើញមនុស្សដែលពួកគេស្គាល់គឺជាផ្នែកធំមួយដែលជួយឲ្យពួកគេមានភាពរីករាយក្នុងជីវិត ហើយការរំលឹកខ្លួនឯងថាអ្នកមានមនុស្សសំខាន់ៗក្នុងឆាកជីវិតក៏ធ្វើឲ្យអ្នកសប្បាយចិត្តបានដែរ។
២. ផ្តោតទៅលើក្តីសុបិនរបស់អ្នក
 មនុស្សកើតទុក្ខដោយសារតែពួកគេឈប់ខ្វាយខ្វល់នឹងក្តីសុបិនរបស់ពួកគេ និងដឹងថាអ្នកអាចសម្រេចរាល់ក្តីសុបិនបានក៏ធ្វើឲ្យជីវិតរបស់អ្នកមានន័យដែរ។ ជប់លៀងរាល់ពេលដែលអ្នកជោគជ័យមិនថាតូចឬធំ។
៣. ចំណាយពេលជាមួយមនុស្សដែលធ្វើឲ្យអ្នកសប្បាយចិត្ត
 មនុស្សដែលអ្នករាប់អានមានឥទ្ធិពលយ៉ាងខ្លាំងទៅលើអារម្មណ៍របស់អ្នក។ ការរាប់អានមនុស្សវិជ្ជមានមិនត្រឹមតែជួយអ្នកឲ្យមានកម្លាំងចិត្តក្នុងការសម្រេចកិច្ចការអ្វីមួយនោះទេ ហើយពួកគេថែមទាំងជួយអ្នកគេចចេញពីភាពអវិជ្ជមានទៀតផង៕

ដោយ៖ CC
ប្រភព៖ lifehack