(តំបន់ចំ)៖ នៅក្នុងការថែរក្សាសុខភាពរាងកាយ និងសុខភាពផ្លូវចិត្តឲ្យមានភាពល្បប្រសើរគឺជាគន្លឹះមួយដែលជួយអ្នករស់នៅបានយូរអង្វែងនៅក្នុងឆាកជីវិត ហើយអត្ថប្រយោជន៍ទាំងនេះ វាថែមទាំងជួយឱ្យអ្នកអាចសន្សំលុយបានមួយចំណែកផងផងដែរ៖
១. ការហាត់ប្រាណជួយកាត់បន្ថយលុយដែលអ្នកចំណាយទៅលើសុខភាព៖ ជាការពិតណាស់ការហាត់ប្រាណជួយធ្វើឲ្យអ្នកមានអារម្មណ៍ល្អ និងជួយឲ្យអ្នកមានអាយុវែងទៀតផងហើយអ្នកគ្រាន់តែចំណាយពេលត្រឹម៣០នាទីជារៀងរាល់ថ្ងៃសម្រាប់ការហាត់ប្រាណ ជាការស្រេច។ នៅពេលអ្នកមានសុខភាពល្អ អ្នកនឹងមិនចំណាយទៅលើការទិញថ្នាំពេទ្យ និងព្យាបាលជំងឺនោះឡើយ ដូច្នេះវាជាការសន្សំផ្នែកដែរ។
២. កម្ចាត់ទម្លាប់អាក្រក់ជួយកាត់បន្ថយការចំណាយធំៗ៖ ទោះជាយ៉ាងណាក៏ដោយអ្នកអាចធ្វើលំហាត់ប្រាណបានប៉ុន្តែវាមិនជួយអ្នកបានទាំងស្រុងនោះទេប្រសិនជាអ្នក នៅតែជក់បារី។ លើសពីនេះទៅទៀត អ្នកត្រូវចំណាយថវិកាសម្រាប់ទិញបារី ដូច្នេះអ្នកគួរតែសន្សំថវិការបស់អ្នកដោយកម្ចាត់ចោលទម្លាប់អាក្រក់ៗ។
៣. ញាំុអាហារផាសុកភាព៖ តើអ្នកធ្លាប់ឮពាក្យ «អ្នកជាអ្វីដែលអ្នកញាំុទេ?» ការញាំុអាហារដែលផ្ដល់នូវសុខភាពមិនមែនមានន័យថាអ្នកត្រូវចំណាយច្រើននោះទេ។ ប្រសិនជាអ្នកបោះបង់អាហារមិនល្អ សុខភាពរបស់អ្នកក៏ទៅតាមនិងដែរ។
៤. ដើរប្រសើរជាងជិះ៖ នៅត្រង់ចំនុចចុងក្រោយនេះចង់បញ្ចាក់ឲ្យអ្នកបានដឹងទៅការចំណាយលើយាន្តជំនិះរបស់អ្នក (ម៉ូតូ ឬឡាន) ជាធម្មតាទោះបីជាចម្ងាយជិតក្តី អ្នកខ្លះនៅតែជិះម៉ូតូឬឡាន។ អ្នកត្រូវចំណាយលើសាំង និងសំបុត្រម៉ូតូឬឡាន។ ដូច្នេះអ្នកត្រូវមធ្យោបាយក្នុងការជួយសន្សំថវិការរបស់អ្នកបានប្រសិនបើអ្នកអាចធ្វើបាន៕
ដោយ៖ CC
ប្រភព៖ gobankingrates