Post Top Ad

Sunday, November 20, 2016

ជីវិតរបស់ អាល់ប៊ឺត អាញ់ស្តាញន៍ ជាកំពូលរូបវិទ្យា របស់អាឡឺម៉ង់ និងត្រូវបានគេចាត់ទុកជារូបវិទូដ៏មានឥទ្ធិពលបំផុត ក្នុងសតវត្សរ៍ទី២០

    

   
    អាល់ប៊ីត អាញ់ស្តាញន៍ កើតនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ១៨៧៩ នៅទីក្រុង Worttemberg ប្រទេសអាឡឺម៉ង់ ក្នុងគ្រួសារថ្នាក់កណ្តាល់មួយដោយលោកជាប់សាច់ឈាមជ័រជាជនជាតិជ្វីហ្វ។ ឪពុកឈ្មោះ Hermann Einstein គឺជាបុគ្គលិកផ្នែកអ្នកលក់​ និងជាវិស្វ័ករ នៅក្រុមហ៊ុនអគ្គីសនីឈ្មោះ Elektrotechnische Fabrik J. Einstein នៅក្នុងទីក្រុង​ Munich ប្រទេសអាឡឺម៉ង់ ដែលក្រុមហ៊ុននេះជារបស់បងប្រុសរបស់គាត់។ ម្តាយរបស់គាត់គឺជាមេផ្ទះ ហើយអាញ់ស្តាញន៍មានប្អូនស្រីតែមួយគត់គឺ Maja
    អាញ់ស្តាញន៍ បានចូលរៀននៅបឋមសិក្សាដ៏ល្បីឈ្មោះនៅ Luitpold Gymnasium នៅក្នុងទីក្រុង Munich។ ក្នុងពេលសិក្សា​លោកចូលចិត្តតន្ត្រីបុរាណ និងលេងវីយូឡុង។ ក្នុងឆ្នាំ ១៨៩៤ គ្រួសាររបស់លោកត្រូវបង្ខំចិត្តផ្លាស់ទៅរស់នៅទីក្រុង មីឡែន (Milan) ប្រទេសអ៊ីតាលីវិញ ដោយក្រុមហ៊ុនរបស់អ៊ំបានក្ស័យធន។ នៅអ៊ីតាលី ការសិក្សាមិនសូវបានលទ្ធផលល្អទេ ហើយក្រោយមកក៏បានផ្លាស់ទៅសិក្សានៅប្រទេសស្វីស ដែលទីនោះហើយ​អាល់ប៊ឺត បានបញ្ចប់ការសិក្សាផ្លូវការ។
    អាល់ប៊ឺត អាញ់ស្តាញន៍ គឺជារកឃើញ និងបង្កើតរូបមន្តសមីកាដែលបំលែង ភាគល្អិតតូចៗ ទៅជាបរិមាណដ៏ធំនៃថាពល ដែលអាចអភិវឌ្ឍន៍គាត់ត្រូវបានអញ្ជើញឲ្យទៅធ្វើជានាយកសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសស្វីស និងប្រទេសអាឡឺម៉ង។ រឿងដ៏អស្ចារ្យមួយទៀតគឺ ការអញ្ជើញឲ្យធ្វើជាប្រធានាធិបតីប្រទេសអីស្រាអែល ប៉ុន្តែលោកបានបដិសេធ។ នៅឆ្នាំ១៩២១​ អាល់ប៊ឺត អាញ់ស្តាញន៍ ក្លាយជាជ័យលាភីពានរង្វាន់ណូបែល ផ្នែករូបវិទ្យា។
    នៅខែធ្នូ ឆ្នាំ១៩៣២ ដើម្បីគេចចេញពីគ្រោះថ្នាក់នៃការកាប់សម្លាប់ដោយពូកណាស៊ី លោកបានសម្រេចចិត្តទៅរស់នៅសហរដ្ឋអាមេរិច ហើយបានធ្វើការនៅវិទ្យាស្ថានមួយ នៅរដ្ឋញូជេស៊ី។
    អាល់ប៊ឺត បានចាត់ទុកជីវិតនៅទីក្រុង ហ្សូរីច គឺជាពេលវេលាដ៏រីករាយបំផុតក្នុងជីវិតរបស់លោក។ លោកបានជួបមិត្តសំលាញ់ជាច្រើននៅទីនោះដូចជាអ្នកគណិតវិទូ Marcel Grossmann និង Michele Besso ជាដើម។​ លើសពីនេះ ហើយរិតតែពិសេសជាងនេះ គឺលោកក៏បានជួប Mileva Maric ជានិស្សិតស្រី រៀនផ្នែករូបវិទ្យា មកពីប្រទេសស៊ែប៊ី ហើយក្រោយមកក្លាយជាប្រពន្ធរបស់គាត់។ នៅឆ្នាំ១៩១៩ អ្នកទាំងពីរបានសម្រេចចិត្តចែកផ្លូវគ្នា ដោយបន្សល់ចំណងដៃជាកូនប្រុសពីរនាក់។
    ជីវិតកំពូលរូបវិទូដ៏ល្បីល្បាញនេះ បានបញ្ចប់នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ១៩៥៥ នៅទីក្រុង ព្រីនតុន រដ្ឋញូជេស៊ី សហរដ្ឋអាមេរិច ក្នុងអាយុ៧៦ឆ្នាំ។គេបានចង់ចាំនៅពាក្យប៉ុន្មានឃ្លាមុនពេលលោកអស់ដង្ហើមទៅថា៖
ខ្ញុំចង់ទៅពេលសែលខ្ញុំចង់ទៅ គ្មានឱសថណាដែលអាចពន្យាអាយុបានទេ។ ខ្ញុំបានចែករំលែករួចហើយ នូវអ្វីដែលខ្ញុំមាន ហើយនេះជាពេលដែលខ្ញុំត្រូវទៅ។ ខ្ញុំនឹងទៅជាមួយនឹង ឧត្តមភាព។   

ដោយ៖ CC
ប្រភព៖ ពេជ្រមួយពាន់គ្រាប់