Post Top Ad

Monday, November 21, 2016

តើលុយគឺជាអាវុធមុខពីមែនដែរឬទេ? ស្វែងយល់នូវគុណសម្បត្តិ និងគុណវិបត្តិនៃលុយដើម្បីកុំឲ្យធ្លាក់នៅក្នុងអន្ទាក់នៃការប្រើប្រាស់លុយ



លុយដែលយើងប្រើជាប្រចាំថ្ងៃវាជាអាវុធមុខពីរ ព្រោះថាវាអាចជួយយើងតែក៏អាចសម្លាប់យើងបានផងដែរ
ដូចនេះវាត្រូវការឲ្យអ្នកមានការយល់ឃើញឲ្យបានទូលំទូលាយ និងម៉ត់ចត់ចំពោះចំពោះការប្រើប្រាស់វា។ ខាងក្រោមនេះគឺជាចំណេះដឹងមួយចំនួនដែលអាចឲ្យយអ្នកយល់កាន់តែច្បាស់ក្នុងការប្រាស់លុយ និងរកលុយឲ្យមានប្រយោជន៍៖ 

១.គ្រាន់តែចង់បំពេញឲ្យគ្រប់៖នេះក៏ជាមូលហេតុមួយក្នុងចំណោមមូលហេតុជាច្រើនទៀតដែលធ្វើ
ឲ្យអ្នកមិនសូវខំប្រឹងធ្វើការងារ។ ក្នុងជីវិតយើង យើងមិនអាចមើលឃើញពីអនាគតបាននោះទេ
 ហេតុនេះហើយនៅពេលដែលអ្នកមានឱកាស អ្នកគួរតែចាប់ឱកាសនោះឲ្យបានជាប់ បើពុំនោះទេ
ថ្ងៃដែលយើងត្រូវការលុយ ទើបយើងដឹងថាអ្វីៗប្រហែលជាហួសពេលទៅហើយ។

២.ត្រូវតែរកលុយ៖ ការគិតបែបនេះធ្វើឲ្យផលិតភាពរបស់អ្នកមានការអន់ថយ ព្រោះអ្នកមិនបានគិតថា
ការងារអ្វីដែលសមឬមិនសមសម្រាប់អ្នកនោះទេ ផ្ទុយទៅវិញគឺអ្នកគិតតែរឿងប្រាក់ខែឬប្រាក់ចំណេញ
ប៉ុណ្ណោះដែលគេហៅថាធ្វើការដោយមិនមានភាពវ័យឆ្លាត។

៣.មានលុយរឹតតែច្រើន កាន់តែលំបាក៖ នេះគឺជាការគិតមួយដែលពោរពេញទៅដោយភាពអវិជ្ជមាន
 ព្រោះថាអ្វីៗស្ថិតនៅក្នុងការគ្រប់គ្រងរបស់អ្នកទាំងអស់។ នៅពេលដែលអ្នកមានលុយច្រើន
អ្នកក៏ត្រូវតែមានការគិតឲ្យបានវែងឆ្ងាយផងដែរដើម្បីឲ្យសាកសមទៅនឹងតម្លៃលុយដែលអ្នកមាន។

៤.ទាល់តែមានលុយទើបអាចបង្កើតលុយថែមបាន៖ គំនិតបែបនេះវិញបានធ្វើឲ្យសហគ្រិន
មួយចំនួនទទួលនូវភាពបរាជ័យហើយមួយចំនួនទៀតមិនទាន់មានភាពក្លាហានក្នុងការបើក
អាជីវកម្មផ្ទាល់ខ្លួនផង ព្រោះពួកគេគិតថាទាល់តែមានលុយទើបអាចដោះស្រាយបញ្ហាបាន
តែពេលវាមិនមែនបែបនេះទាំងស្រុងទេ គឺវាត្រូវការគំនិតប៉ិនប្រសប់ ភាពក្លាហាន
និងទំនាក់ទំនងល្អជាដើម៕

ដោយ៖​ CC
ប្រភព៖​ entrepreneur