(ឃ្លាំងគំនិត)៖ សម្រាប់អ្នកដែលបម្រើការងារនៅតាមក្រុមហ៊ុនផ្សេងៗគ្នា ប្រាកដជាមិនចង់នៅមួយកន្លែងរហូតនោះទេ ព្រោះការប្តូរកន្លែងការងារនឹងទទួលបានបទពិសោធន៍ និងចំណេះដឹងថ្មីៗសម្រាប់ជីវិត ជាពិសេសនោះគឺអាចមានឱកាសទទួលប្រាក់ខែខ្ពស់ជាងមុនផងដែរ។ យ៉ាងណាក៏ដោយ មុនពេលសម្រេចចិត្តផ្លាស់ប្តូរទៅកាន់ក្រុមហ៊ុនថ្មីនោះអ្នកត្រូវតែពិចារណាឲ្យបានច្បាស់ព្រោះបើមិនដូច្នោះទេ អាចធ្វើឲ្យបាត់បង់ប្រយោជន៍ទាំងពីរ។
ខាងក្រោមនេះជាចំនុចមួយចំនួនដែលអ្នកត្រូវពិចារណាចំពោះការផ្លាស់ប្តូការងាររបស់អ្នក៖
១. មូលហេតុអ្វីចង់ចាក់ចេញ
មិនមែនឲ្យតែឃើញមានការងារថ្មី អ្នកត្រូវស្រវាចាប់យកនោះទេ ព្រោះអ្នកត្រូវតែគិត និងសួរខ្លួនឯងថា អ្វីជាកត្តាសំខាន់ដែលជំរុញឲ្យអ្នកចង់ចាក់ចេញ ហើយធ្វើការនៅកន្លែងផ្សេងទៀត។ បើអ្នកគ្មានមូលហេតុច្បាស់លាស់សម្រាប់ខ្លួនឯងនោះទេ សូមកុំទាន់ប្តូរការងារ ដោយហេតុថា ការធ្វើបែបនេះគឺប្រៀបដូចជា ដើរដោយគ្មានទិសដៅច្បាស់លាស់ មិនដឹងថា ហេតុអ្វីត្រូវដើរទៅមុខ ហើយត្រូវឈប់ទៅទីណានោះទេ។
២. ក្រុមហ៊ុនថ្មីនោះអាចបំពេញក្តីសុបិន ឬ មហិច្ឆតារបស់ខ្លួនឬអត់
ត្រូវប្រាកដថា កន្លែងការងារថ្មីរបស់អ្នក និងជួយឲ្យអ្នកក្លាយជាមនុស្សម្នាក់ដែលមានការរីកចម្រើន ទាំងសមត្ថភាពក្នុងការគិត និងសមត្ថភាពក្នុងការធ្វើ ដើម្បីដើរឆ្ពោះទៅកាន់វិថីដែលអ្នកចង់បាននៅថ្ងៃអនាគតហើយឬនៅ។ ប៉ុន្តែបើអ្នកប្រមើលឃើញថា មិនមានអ្វីប្លែក ឬ អស្ចារ្យជាងក្រុមហ៊ុនដែលអ្នកកំពុងធ្វើទេ គឺមិនគួរផ្លាស់ប្តូរនោះឡើយ ព្រោះនាំឲ្យខាតបង់ពេលវេលា។
៣. ឧបសគ្គធំៗអ្វីខ្លះដែលអ្នកត្រូវប្រឈម
ដើម្បីប្រាកដថា កន្លែងថ្មីដែលអ្នកត្រូវទៅនោះជាជម្រើសដ៏ល្អ អ្នកមិនមែនមើលតែលើចំណុចវិជ្ជមានដែលនឹងទទួលបាននោះទេ តែក៏ត្រូវមើលលើបញ្ហាដែលត្រូវប្រឈមផងដែរ។ ការប្រមើលមើលពីឧបសគ្គ និងបញ្ហាធំៗដែលត្រូវប្រឈមនោះ គឺពិតជាសំខាន់ព្រោះវាអាចជួយឲ្យអ្នកត្រៀមខ្លួនរួចរាល់ក្នុងការដោះស្រាយនៅពេលរឿងអាក្រក់មកដល់៕
ដោយ៖ CC
ប្រភព៖ lifehack
