Post Top Ad

Friday, December 09, 2016

នេន ទុំ ទ្រាំមិនបានចេញវីដីអូទៅជួបផ្ទាល់ជាមួយគ្រួអគ្គីនេត្រ ថ្ងៃទី០៩ ខែធ្នូនេះ







(ភ្នំពេញ)៖ លោកគ្រូស្ទាវ ឬហោរាអគ្គីនេត្រ បច្ចុប្បន្នកាន់តែបានធ្វើឱ្យមហាជនទាំងក្នុង និងក្រៅសង្គមហ្វេសប៊ុក មានការចាប់អារម្មណ៍កាន់តែខ្លាំងឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ។ ហើយភាពល្បីល្បាញនេះ ក៏បានបណ្តាលឱ្យ នេនទុំ ដែលគ្រប់គ្នាធ្លាប់តែបានស្គាល់ថា គឺគាត់ជាតារាចម្រៀងរ៉េបមួយដួង នៅក្នុងពិភពសិល្បៈខ្មែរ ក៏បានធ្វើដំណើរស្កាត់ទៅជួបជាមួយលោកគ្រូហោរាអគ្គីនេត្រផ្ទាល់ កាលពីថ្ងៃទី៧ ធ្នូកន្លងទៅនេះ។
មិនតែប៉ុណ្ណោះ ក៏មានវត្តមានរបស់ ឌីជេតាប៊ុយ ជាអ្នករៀបចំផ្តួចផ្តើមកម្មវិធី ពេញចិត្តឬអត់? ទៅជួបលោកគ្រូស្ទាវនោះផ្ទាល់ដែរ ថែមទាំងមានគម្រោងយក គ្រូអគ្គីនេត្រ រូបនេះ ឡើងកម្មវិធី ពេញចិត្តឬអត់? របស់ស្ថានីយ៍ទូរទស្សន៍ MY TV ទៀតផងនៅក្នុងសប្តាហ៍នេះ។
ប៉ុន្តែបន្ទាប់ពីមានការសម្តែងចេញមក នូវភាពមិនពេញចិត្ត ពីសំណាក់អ្នកលេងបណ្តាសង្គមហ្វេសប៊ុកទាំងឡាយថា មិនគួរយកលោកគ្រូម្នាក់នេះទៅបង្ហាញនៅក្នុងកម្មវិធីទូរទស្សន៍ទេ ព្រោះនឹងនាំឱ្យកម្មវិធីនោះបាត់បង់ប្រជាប្រិយភាព។ ដូច្នេះដោយសារតែមានការបញ្ចេញមតិយោបល់ស្របគ្នាជាច្រើន ខាងទូរទស្សន៍ MY TV ក៏បានរំសាយចោលគម្រោងហើយ នេះបើយោងតាមការបកស្រាយរបស់នេនទុំ នៅក្នុងវីដេអូឃ្លីប ។

ទន្ទឹមគ្នានេះដែរ ទើបនេះជាមូលហេតុដែលនាំឱ្យ នេនទុំ បញ្ចេញវីដេអូបកស្រាយសកម្មភាពថ្ងៃ ដែលលោកបានទៅជួបជាមួយគ្រូអគ្គីនេត្រផ្ទាល់ ហើយតាមរយៈវីដេអូ នេនទុំ បានបកស្រាយយ៉ាងច្បាស់លាស់ ពីបំណងដែលខ្លួនបានទៅរកលោកគ្រូនៅថ្ងៃនោះ ហើយក៏ចង់បង្ហាញថា នេនទុំមិនបានជឿលើមន្តអាគមរបស់គ្រូអគ្គីនេត្រ នោះឡើយ។










ដោយ៖ CC
 ប្រភព៖ Nen Tum