(បណ្តុំចំនេះដឹង)៖ នៅប្រទេសមួយចំនួន ការអប់រំតម្រូវជាចាំបាច់គឺចប់ត្រឹមថ្នាក់ទី៩ ឯប្រទេសខ្លះទៀតគឺតម្រូវឲ្យរៀនឲ្យចប់ដល់ថ្នាក់ទី១២ តែសិស្សានុសិស្សគ្រប់រូបអាចជ្រើសរើសបានថាតើគួរបន្តយកថ្នាក់មហាវិទ្យាល័យដែរឬមួយក៏អត់ទេ។ ខាងក្រោមនេះគឹចំណុចមួយចំនួនដែលមនុស្សទាំង៣ប្រភេទមិនចាំបាច់ចូលរៀននៅមហាវិទ្យាល័យ៖
១. មិនដឹងចង់រៀនពីអ្វី
១. មិនដឹងចង់រៀនពីអ្វី
ពិតមែនហើយនេះជារឿងមួយដែលធ្វើឲ្យអ្នកខាតទាំងពេលវេលា ខាតទាំងប្រាក់កាក់ដោយមិនដឹងថាខ្លួនឯងចង់ធ្វើអីឲ្យប្រាកដ ព្រោះអ្នកខ្លះរៀនបាន២ឆ្នាំហើយទើបចង់ដូរទៅរៀនអីផ្សេង អ្នកខ្លះទៀតរៀនទាល់តែចប់ក៏មិនដឹងថាខ្លួនចង់ធ្វើអីឲ្យប្រាកដនោះដែរ។
២. អ្នកមិនចង់រៀនយូរ
២. អ្នកមិនចង់រៀនយូរ
មានមនុស្សមួយចំនួនគិតថាចំណាយពេលរៀនដល់ទៅ៤ ឬ ៦ ឆ្នាំអីពិតជាខាតពេលវេលាណាស់ ហើយពួកគេមិនចង់ចំណាយពេលទាំងអស់នោះរៀនទេ។ ពួកគេចង់ចំណាយពេលវេលានេះរៀនអ្វីដែលមានប្រយោជន៍ជាងការរៀននៅក្នុងថ្នាក់ ឬ ចង់ចាប់ផ្ដើមក្នុងការប្រឡូកជាមួយវិស័យការងារ ឬ រកស៊ីតែម្ដង។
៣. អ្នកចង់បានបទពិសោធន៍ច្រើន
៣. អ្នកចង់បានបទពិសោធន៍ច្រើន
រឿងនេះមិនប្រាកដទេថាអ្នកដែលរៀនចប់បរិញាប័ត្រ ឬ បណ្ឌិត សុទ្ធតែអាចទទួលបានភាពជោគជ័យនៅក្នុងជីវិតនោះទេ ផ្ទុយទៅវិញបទពិសោធន៍នឹងបង្រៀនអ្នកមិនចាញ់គ្រូនៅក្នុងថ្នាក់បង្រៀនប៉ុន្មានទេ ហើយបទពិសោធន៍នេះទៀតនឹងផ្លាស់អ្នកឲ្យក្លាយទៅជាមនុស្សថ្មីម្នាក់ទៀត៕
ដោយ៖ CC
ប្រភព៖ cheatsheet