Post Top Ad

Sunday, December 04, 2016

គោលការណ៍​ទាំង១០​ដើម្បីក្លាយ​ជាមហាសេដ្ឋី​ដោយញើស​ឈាម​ខ្លួន​ឯង


មហាសេដ្ឋី​មានលក្ខណៈពិសេស​ដែលមនុស្សភាគច្រើន​មិនមាន។ ប៉ុន្តែមនុស្សភាគ​ច្រើនមិនមានលក្ខណៈ​ពិសេសនោះប៉ុន្តែ​តែគេមិនបាន​យល់ដឹង​។ មហាសេដ្ឋីជា​មហាសេដ្ឋីដោយ​សារអ្នកទាំងនោះ​ដើរតាមគោលការណ៍​មួយចំនួនដែលជួយ​ឱ្យគេមើលឃើញ​ឱកាសក្នុងពេល​ដែលមនុស្សភាគ​ច្រើនមើលឃើញ​ឧបសគ្គ។ ខាងក្រោមនេះ​ជាគោលការណ៍ដែល​ជួយមនុស្សគ្រប់គ្នា​ឱ្យមានផ្នត់គំនិត​ដូចមហាសេដ្ឋី និងអាច​ក្លាយជាមហាសេដ្ឋីបាន​៖

១. ភាពសាមញ្ញនៃគោលបំណង
មហាសេដ្ឋី​ជាមហាសេដ្ឋីព្រោះគេ​បានខិតខំបង្កើត​អាណាចក្រ គេផ្តោត​ចិត្តគំនិតជាធ្លុង​តែមួយលើគោលដៅ​ជាក់លាក់។ ការព្យាយាម​និងថាមពល​របស់គេទាំងអស់ត្រូវ​ប្តេជ្ញាប្រើប្រាស់លើការ​តាមសម្រេចឱ្យ​បាន​នូវគោលដៅ​ដែលបានកំណត់​ទុក។ ឧទាហរណ៍​ជាក់ស្តែង៖
        លោក Henry Ford ចង់ឱ្យមនុស្សគ្រប់គ្នាមានរថយន្តជិះ
        លោក Bill Gates ចង់ឱ្យគ្រប់ផ្ទះនៅអាមេរិកមានកុំព្យូទ័រប្រើប្រាស់
        លោក Steve Jobs ចង់ដាក់បញ្ចូលថាមពលរបស់កុំព្យូទ័រទៅក្នុងទូរសព្ទ

២. ភាពសាមញ្ញនៃផែនការ
មហាសេដ្ឋីត្រូវ​គេស្គាល់ថា ជាមនុស្សដែល​មិនមានផែនការ​លម្អិតពេកទេ។ លោក ​Herb Kelleher ​ជាស្ថាបនិក​ក្រុមហ៊ុន​អាកាសចរណ៍ដែល​យកថ្លៃសំបុត្រ​ទាបមិនបានប្រើប្រាស់​អាថ៌កំបាំងបច្ចេកទេស​អ្វីដែលលំបាក​ទេ គឺប្រើតែគំនិត​បីប៉ុណ្ណោះ៖
·         ធ្វើយ៉ាងណាឱ្យយន្តហោះឡើង និងចុះបាន
·         ផ្តល់ភាពរីករាយដល់អ្នកដំណើរ​នឹងសុវត្ថភាព
·         ធ្វើខ្លួនជាក្រុមហ៊ុនដែលលក់សំបុត្រថោក

គោលការណ៍៣៖ កំណត់ព្រំដែនលើអ្វីដែលអ្នកអាចអត់ធ្មត់បាន
មហាសេដ្ឋីកំណ​ត់ព្រំដែនលើអ្វី​ដែលគេអាចអត់ទ្រាំ​បាន គឺគេមិន​បង្កើតជោគជ័យចេញ​ពីអ្វីដែលគេចង់​បាននោះទេ គេចម្រាញ់​វាចេញពី​ពិភពលោកនេះតាមរយៈ​ដាក់ដែនកំណត់​លើអ្វីដែល​គេចង់បាន។ មហាសេដ្ឋីជា​មនុស្ស១ភាគរយ​ដែលអត់ទ្រាំ​ចំពោះអ្វីដែលមនុស្ស​៩៩ភាគរយព្យាយាម​ជៀសវាង ហើយព្យាយាម​ជៀសវាងរឿងរ៉ាវ​៩៩ភាគរយដែល​មនុស្សយើងទូទៅ​អត់ធ្មត់​។
        គេមិនអាចអត់ទ្រាំនឹងមនុស្សដែលគ្មានសមត្ថភាព
        គេមិនអត់ធ្មត់ចំពោះអវត្តមាននៃលទ្ធផល
        គេទ្រាំមិនបាននឹងសម្ពាធសង្គម ហើយគេសុខចិត្តផ្តាច់ខ្លួនទៅបង្កើតអ្វីដែលអស្ចារ្យ

៤. ពឹងផ្អែកទាំងស្រុងលើមនុស្ស
មហាសេដ្ឋីមិន​គ្រាន់តែពឹងម្តងម្កាល​លើអ្នកផ្សេង​ទៀត តែគេពឹងទាំង​ស្រុងលើមនុស្សដទៃ​ពីមួយថ្ងៃទៅ​មួយថ្ងៃ។ តាំងពីជំនួយ​ការផ្ទាល់ខ្លួន​រហូតដល់សមាជិក​ក្រុមប្រឹក្សា មហាសេដ្ឋីបង្កើត​ទំនាក់ទំនងវិជ្ជាជីវៈ​យ៉ាងអស្ចារ្យ​ដើម្បីគេអាចពឹងអ្នក​ទាំងនោះបានគ្រប់ពេល​ដែលគេត្រូវការ​បំផុត។ នេះជាអាថ៌កំបាំង​៖ គ្មានបុគ្គលណាម្នាក់​អាចធ្វើការធំតែម្នាក់​ឯងបានទេ។ មនុស្ស​សេដ្ឋីជាមនុស្សដែល​ស្នើសុំឱ្យគេធ្វើ​ការឱ្យរួចផ្តល់ការការពារ​និងគាំទ្រ​គេ។

៥. ប្តេជ្ញាទាំងស្រុងលើមនុស្ស
ដោយសារតែ​មហាសេដ្ឋីជា​មនុស្សដែលពឹងពាក់​អ្នកដទៃ គេក៏ជា​មនុស្សដែលប្តេជ្ញាយ៉ាងខ្លាំង​លើមនុស្សដែ​រ។ ពាក្យថា​មនុស្សដទៃ​ក្នុងទីនេះសំដៅ​ទាំងបុគ្គលិក អតិថិជន​ និងវិនិយោគទន់​។ ពេលនិយាយ​ដល់មនុស្សដែលជួយ​បង្កើតទ្រព្យមហាសាល​ដល់មហាសេដ្ឋី ការប្តេជ្ញារបស់​មហាសេដ្ឋីចំពោះ​អ្នកទាំងនោះ​មានលក្ខណៈមិន​រង្គោះរង្គើ​ទេ។ មនុស្សដែល​សំខាន់ក្នុងជីវិត​របស់មហាសេដ្ឋី តាំង​ពីដៃគូស្ថាបនា រហូតដល់​ជំនួយការតែងតែ​ទទួលបានការ​តបស្នងវិញ​យ៉ាងល្អ និងជាមនុស្ស​ដែលចូលរួមពាក់ព័ន្ធ​ក្នុងរយៈពេល​យ៉ាងយូរ។

៦. ពឹងផ្អែកលើប្រព័ន្ធទំនាក់ទំនង
មនុស្សគ្រប់​គ្នាដឹងថា ដើម្បីជោគជ័យ​ក្នុងមុខជំនួញ គេត្រូវការ​ចាំបាច់នូវ​ទំនាក់ទំនង​យ៉ាងច្បាស់។ មហាសេដ្ឋី​ជោគជ័យដោយសារ​គេពឹងអាស្រ័យ​ទាំងស្រុងលើប្រព័ន្ធ​ទំនាក់ទំនង មិនមែនជំនាញ​ទាក់ទងផ្ទាល់ខ្លួន​គេទេ។ មហាសេដ្ឋីទាំងអស់​បង្កើតមធ្យោបាយ​តាមដានការរីក​ចម្រើន វាស់ស្ទង់​លទ្ធផលការងារ និងពង្រីក​ការបំពេញការងារ​ឱ្យដល់កម្រិត​ខ្ពស់បំផុត។ តាមរយៈ​ការអនុវត្តបែបនេះ​ គេអាចបំពេញ​ចន្លោះត្រង់កន្លែ​ងដែលគេខ្វះសមត្ថភាព​ផ្ទាល់ខ្លួន​បាន​។

៧. តម្រូវឱ្យរុញច្រានខាងទំនាក់ទំនងគ្នា
មហាសេដ្ឋីមិន​អង្គុយរងចាំនរ​ណាម្នាក់មកទាក់ទង​គេទេ។ គេក៏មិនចេះតែ​ទៅដើររកពត៌មាន​ដែលគេត្រូវការ​ដោយស្រាវជ្រាវ​រកចម្លើយរបស់​គេរាប់ម៉ោង​ដែរ​។ មហាសេដ្ឋី​រំពឹងចង់បាន​ពត៌មានដែល​ជាក់លាក់ សង្ខេប​ និងជា​ពត៌មានដែលនាំមកជូន​គេដោយមិនចាំបាច់​សួរ។ នេះជាអ្វីដែល​មហាសេដ្ឋីត្រូវ​ការពីក្រុមការងារ​ដែលគេបង្កើត​។ មនុស្សដែល​មានលុយរាប់ពាន់​លានមិនចូលចិត្តធ្វើខ្លួន​ឱ្យវក់វីក្នុងរឿង​ដែលមិនសំខាន់ ឬពត៌មាន​ដែលមិនពាក់ព័ន្ធ​ដល់គេទេ គឺគេដឹងយ៉ាងច្បាស់​នូវអ្វីដែលគេ​ត្រូវការ។ គេតែងតែ​រុញច្រានឱ្យផ្ត​ល់ពត៌មានសំខាន់ៗ​រាល់ថ្ងៃដើម្បី​ដឹងថា កន្លែងណាដែល​ត្រូវវិនិយោគពេល​វេលានិង​ថាមពល។

៨. ដឹងរាល់អ្វីៗដែលគេប្រើប្រាស់
មហាសេដ្ឋីដឹង​យ៉ាងច្បាស់នូវ​ធនធានដែល​គេប្រើប្រាស់ ហើយគ្មាន​ធនធានអ្វីដែលត្រូវ​គេប្រើប្រាស់​ដោយយកចិត្តទុកដាក់​ជាងពត៌មាន​ទេ។ ជាទូទៅ​ ពត៌មានដែល​គេត្រូវការគឺជាពត៌មាន​ដែលពាក់ព័ន្ធទៅ​នឹងបញ្ហា​ជាក់លាក់ ឬការសម្រេច​ចិត្តរបស់គេ។ បើមិនមែន​ជាពត៌មានដែល​គេត្រូវការទេ គេច្រើន​តែព្រងើយ​កន្តើយ។ បើពត៌មាន​មិនជួយរុញច្រាន​អ្នកឱ្យទៅដល់កន្លែង​ដែលអ្នកចង់ទៅ​ទេ វានឹងរាំង​ស្ទះផ្លូវអ្នក​ទៅវិញ។
 
៩. សម្រេចចិត្តផ្តោតលើទិន្នន័យនិងបរិបទ
មហាសេដ្ឋី​មិនលេងល្បែង​ទេ គេសម្រេចចិត្ត​ដោយផ្អែកលើការ​ច្របាច់បញ្ចូលគ្នានៃ​ពត៌មាននិង​បរិបទ។ ហេតុអ្វី? ព្រោះ​គេស្គាល់តម្លៃ​នៃរបស់ពីរ​យ៉ាងគឺតួលេខ​និងមនុស្ស។ ប្រសិនបើ​គេពឹងលើទិន្នន័យតែ​ម្យ៉ាង គេអាចនឹង​បង្កើតកំហុសព្រោះ​តែការកត់ត្រា​ខុស។ ប្រសិនបើគេពឹង​ផ្អែកតែលើ​បរិបទ ការវិភាគហេតុផល​របស់គេនឹងយោល​ទៅតាមប្រជាប្រិយ​ភាពឬអារម្មណ៍​ដែលអាចនឹងល្អៀង​។ មានតែតាមរយៈ​ការវិភាគទិន្នន័យ​និងសន្ទនាឱ្យស៊ីជម្រៅ​។មហាសេដ្ឋីអាច​ក្តាប់ជុំនូវស្ថានភាព​ដើម្បីសម្រេចចិត្ត។

១០. មានតម្លាភាពប្រកបដោយឆន្ទៈ
មនុស្សជាច្រើន​គិតដល់តម្លាភាព​ថាជាការចាប់​ផ្តើមឆន្ទៈដើម្បីឆ្លើយ​សំណួរ។ ប៉ុន្តែអ្វីដែល​ញែកមហាសេដ្ឋី​ចេញពីមនុស្សភាគ​ច្រើនគឺសមត្ថភាព​របស់គេក្នុងការបង្កើតតម្លាភាព​ប្រកបដោយឆន្ទៈ​។ មហាសេដ្ឋីទាក់ទង​មនុស្សដោយ​មានបំណងដើម្បី​បញ្ជៀសការយល់​ច្រឡំគ្នា និងលុបបំបាត់រាល់​បញ្ហាទាំងអស់ដែលអូសទាញ​ការងារគេមិនឱ្យ​ទៅមុខ។ គេដឹងថា​គោលដៅមិន​ច្បាស់លាស់អាចរាំងស្ទះ​ដល់ដំណើរ​របស់គេ ដូច្នេះគេមិនរង់ចាំ​ឱ្យមនុស្សមក​សួរគេទេ។ គេស្គាល់​សារៈសំខាន់នៃ​ការបង្ហាញវត្តមាន​និងចែករំលែក​ពត៌មានទៅកាន់មនុស្ស​​ដែលនៅជុំវិញគេ៕

ប្រភព៖ CC
ប្រភព៖ Success Magazine