Post Top Ad

Sunday, December 04, 2016

មិន​គួរអោយ​ជឿ បុរស​ម្នាក់​មិន​ធ្លាប់​ទៅ​បន្ទប់ទឹក​សោះ​រយៈពេល​២​ឆ្នាំ


រឿង​ពិត​មួយ​ស្ទើរតែ​មិន​គួរអោយ​ជឿ​នៃ​ជំងឺ​ដ៏​គួរអោយ​ឈឺចាប់​មួយ បាន​កើតឡើង​ចំពោះ លោក Ste Walker ដែល​មាន​អាយុ​ត្រឹមតែ​២៤​ឆ្នាំ​ប៉ុណ្ណោះ​។ ជំងឺ​នេះ បាន​ចាប់ផ្តើម​នៅក្នុង​ឆ្នាំ ២០១២ គឺ​នៅ​ពេល​ដែល​លោក​ត្រូវបាន​គ្រូពេទ្យ​ធ្វើ​រោគវិនិច្ឆ័យ​ឃើញថា មាន​ជំងឺ Crohn  ហើយ​វា​បាន​ផ្លាស់ប្តូរ​ជីវភាព​រស់នៅ​ធម្មតា​របស់​លោក  អោយ​ក្លាយជា​អ្នកជំងឺ​រុំាំរ៉ៃ​ម្នាក់ បើទោះជា​ពេលខ្លះ គាត់​មើល​ទៅ​ហាក់​មាន​សុខភាព​ល្អ​ក៏ដោយ​។​លោក​តែង​មាន​ការលំបាក​ជា​រៀងរាល់ថ្ងៃ ហើយ​រឿង​របស់​គាត់​នេះ នឹង​ផ្លាស់ប្តូរ​គំនិត​របស់​អ្នក​ក្នុង​ការវាយតម្លៃ​មនុស្ស​ជុំវិញខ្លួន​។​
​ក្នុង​ការប្រយុទ្ធ​តស៊ូ​ជាមួយ​នឹង​ជំងឺ​នេះ Ste បាន​ធ្វើ​ការវះកាត់​លើសពី​៨០​ដង ក្នុង​រយៈពេល ២​ឆ្នាំកន្លងមក ដោយ​ពោះវៀន​ដែល​មាន​ការ​លាក​នេះ​ត្រូវ​បាត់​កាត់ចេញ​ម្តង ជា​កង់ៗ ។​ជា​លទ្ធផល​នៃ​អសម្ថភាព​របស់​គាត់​នេះ ste ត្រូវបាន​តម្រូវ​អោយ​កាន់​ប័ណ្ណ​បញ្ជាក់​ពិការភាព ។​
​រឿង​ដែល​គួរអោយ​អាណិត​ចំពោះ​គាត់​នោះ​គឺ ការឈឺចាប់​នេះ​មិន​ត្រឹមតែ​មាន​ចំពោះ​រាងកាយ​របស់គាត់​នោះទេ តែ​ថែមទាំង​ប៉ះពាល់​ទៅលើ​កត្តា​ផ្នែក​ចិត្តសាស្ត្រ​សង្គម​របស់​គាត់​ទៀតផង​។ មនុស្ស​ជាច្រើន បាន​វាយតម្លៃ​ត្រឹមតែ​សម្បក​ខាង​ក្រៅ​របស់​គាត់ ដែល​មើលទៅ​ហាក់ដូចជា​មនុស្ស​ធម្មតា​ម្នាក់ ហើយ​បន្ត​និយាយថា គាត់​មិន​សាក​សម​នឹង​ប្រើ​ប័ណ្ណ​បញ្ជាក់​ពី​អសមត្ថភាព​នេះ​ទេ​។ ste ត្រូវ​ប្រឈម​នឹង​ពាក្យរិះគន់​ពី​មនុស្ស​ជុំវិញខ្លួន ដែល​មិន​បានដឹង​រឿង​ពិត​របស់​លោក​។​
​ហើយ​នា​ពេល​ថ្មីៗ​នេះ លោក​បាន​សម្រេចចិត្ត​ផុស​ពី​រូប​របស់​គាត់​ក្នុងស្ថានភាព​២​ផ្សេងគ្នា ដែល​មួយ​ចំហៀង​បង្ហាញ​ពី​ជីវិត​ខាងក្រៅ​ដែល​មនុស្ស​ទូទៅ​មើលឃើញ និង​មួយ​ចំហៀង​ទៀត គឺ​ស្ថានភាព​ជំងឺ​ដ៏​លំបាក​របស់​គាត់​។ ការផុស​បញ្ជាក់ពី​អារម្មណ៍​ពិត​របស់គាត់ ក្នុងន័យ​រៀបរាប់​ដ៏​វែង​មួយ បាន​បរិយាយ​ពី​អារម្មណ៍​នៃ​ការប្រយុទ្ធ​របស់​គាត់​ចំពោះ​ជំងឺ​មួយ​នេះ ហើយ​វា​ក៏​ជា​មេរៀន​មួយ​សម្រាប់​មនុស្ស​ទូទៅ អោយបាន​យល់​ពី​អត្ថន័យ​ជីវិត និង​ថែរក្សា​របស់​ដែល​ខ្លួន​មាន​អោយបាន​ល្អ ជា​ជាង​ពេល​បាត់បង់​ហើយ​ទើប​ចេះ​ស្តាយក្រោយ ៕

ប្រភព៖health liffe