Post Top Ad

Saturday, December 03, 2016

ក្រូចនិងសណ្តែកខ្មៅជាអាហារជំនួយដល់បេះដូង

ការទទួលទានប្រភេទអាហារដ៏ត្រឹមត្រូវអាចការពារពីហា​និភ័យនៃការកើតមាននូវការកកសារធាតុ​ខ្លាញ់លើបំពង់អាទែដែលធ្វើឲ្យឈាមហូរ​មិនបានស្រួលដែលជាមូលហេតុ​បណ្តាលឲ្យមានជំងឺគាំងបេះដូងនិងជំងឺដាច់សរសៃ​ឈាមក្នុងខួរក្បាល។ ក្រូចនិងសណ្តែកខ្មៅគឺជាប្រភេទអាហារ ដែលអ្នក​អាចទទួលទាន​ជាប្រចាំជា​មួយអាហារពេលព្រឹកអាហារថ្ងៃត្រង់ និងអាហារពេលល្ងាចដើម្បីរក្សាតួនាទី​បេះដូងឲ្យដើរបានល្អ។

សូមមើលពីអត្ថប្រយោជន៍របស់អាហារទាំងពីរនេះទាំងអស់គ្នា៖
១.ក្រូច

ក្រូចមានផ្ទុកនូវសារធាតុប៉ូតាស្យូមនិងហ្វាយប័រជាដើមដែលសារធាតុទាំងនេះជាអាហារបំប៉នដ៏ល្អសម្រាប់បេះដូង។បន្ថែមពីនេះទៀត ក្រូចក៏ជាប្រភពនៃវិតាមីន C ដែលជាវិតាមីនការពារយ៉ាង​មានប្រសិទ្ធិភាពតាមរយៈការប្រឆាំងនឹងជំងឺដាច់​សរសៃ​ឈាមក្នុងខួរក្បាលដោយការបង្កើននូវ​ចលនាឈាមរត់បានយ៉ាងល្អ​ទៅកាន់បេះដូង។ ម្យ៉ាងវិញទៀតក្រូចក៏ជួយ​គ្រប់គ្រង​សម្ពាធឈាម ជួយជំរុញតួនាទី​សរសៃឈាមអោយដើរបានល្អនិងជួយកាត់បន្ថយការ​​រលាកសរសៃឈាមក្រហមថែមទៀត។ អ្នកនឹងទទួលបាន​អត្ថប្រយោជន៍ជា​ច្រើនពីការទទួលទាន​ទាំងផ្លែក្រូចនិងទឹកក្រូច។

២. សណ្តែកខ្មៅ

សណ្តែកខ្មៅមានផ្ទុក វិតាមីនB ម៉ាញេស្យូម កាលស្យូម អាស៊ីតសំខាន់ក្នុងរាងកាយ(omega-3 fatty acids) និងហ្វាយប័ររលាយ។ រាល់អាហារបំប៉នទាំងនេះ ជួយគ្រប់គ្រងទាំងជាតិ​កូលេស្តេរ៉ូល (cholesterol) និងកម្រិតជាតិស្ករក្នុងឈាម។ លើសពីនេះទៀត សណ្តែកខ្មៅគឺជាប្រភពផងដែរនៃប្រូតេអីនបំប៉នដោយគ្មាន​​​ជាតិកូលេស្តេរ៉ូលក្នុងសាច់។ អ្នកជំនាញផ្នែកសុខ​ភាព​ជាច្រើនបានណែនាំអោយទទួល​ទានសណ្តែកខ្មៅ​​ពីបួនដង​ឡើងទៅក្នុងមួយសប្តាហ៍ដើម្បីកាត់បន្ថយ​​​ការ​កើតជំងឺបេះដូង៕

CR : Iknow