Post Top Ad

Wednesday, December 07, 2016

Keyboard Shortcut សំខាន់ៗសម្រាប់ប្រើប្រាស់នៅលើ Windows 10 អ្នកគួរតែចេះ ដើម្បីសម្រួលកិច្ចការ និងចំណេញពេលវេលា









អ្នក​អាច​រៀបចំ​ការ​ប្រើប្រាស់​មុខងារ ឬ​ទម្រង់ការ​ ផ្សេងៗ​នៅ​លើ Windows 10 ​ដោយ​ការ​ចុច (click), ទះ​/ប៉ះ (Tap) ឬ អូស (swipes) ​ប៉ុន្តែ​ពេល​ខ្លះ​ ការ​ប្រើ​ផ្លូវកាត់​ឬ​ហៅ​ថា Shortcut ​នៅ​លើ​ក្ដារ​ចុច (Keyboard) ក៏​ជា​រឿង​ធ្វើ​‍‍‍‍‍‍‍ឱ្យ​មាន​លក្ខណៈ​កាន់តែ​ងាយស្រួល និង​ឆាប់​រហ័ស​ក្នុង​ការ​គ្រប់គ្រង​ដែរ។ ដូច្នេះ ទំព័រ​នេះ យើង​សូម​លើក​យក Keyboard Shortcut សំខាន់ៗ​មាន​នៅ​លើ Windows 10 ​ដែល​អ្នក​គួរ​តែ​ចេះ​ដើម្បី​ផ្ដល់​ជា​អត្ថប្រយោជន៍​៖




១. Shortcut សម្រាប់​ការ​ប្រើប្រាស់​មុខងារ Windows 10 Virtual Desktop


Windows Key + Ctrl + D សម្រាប់​បង្កើត Virtual Desktop ថ្មី​មួយ ហើយ​នឹង​លោត​ទៅ Desktop ថ្មី​នោះ​តែ​ម្ដង
Windows Key + Tap ​បើក Task View ​ដើម្បី​បង្ហាញ​ចេញ Virtual Desktops ទាំងអស់​ដែល​មាន។ វា​នឹង​មាន​ឈ្មោះ​សម្គាល់​ដោយ Desktop 1, Desktop 2, … បន្ទាប់​មក​អ្នក​អាច​ចុច​ចូល​ទៅ​ផ្ទាំង​ការងារ​បង្កើត​ថ្មី​ណាមួយ​ទាំង​នោះ​បាន។
Windows Key + Ctrl + Left Arrow ​ផ្លាស់ប្ដូរ​ ឬ​រំកិល​ផ្ទាំង Virtual Desktop ​ពី​ស្ដាំ​ទៅ​ឆ្វេង​
Windows Key + Ctrl + Right Arrow ផ្លាស់ប្ដូរ ឬ​រំកិល​ផ្ទាំង Virtual Desktop ពី​ឆ្វេង​ទៅ​ស្ដាំ
Windows Key + Ctrl + F4 បិទ Virtual Desktop ដែល​អ្នក​កំពុង​បើក

២. Shortcut សម្រាប់​ការ​ប្រើប្រាស់ Command Prompt នៅ​លើ​ Windows 10






Ctrl + Shift + Home សម្រាប់​ប្ដូរ​ Cursor ពី​ចំណុច​ចាប់ផ្ដើម​នៃ​ បញ្ជា​ដែល​បាន​បញ្ចូល​របស់ Command Prompt ​ហើយ​និង Select ពាក្យ​បញ្ជា​ទាំង​នោះ​ចាប់ពី​ចំណុច​ចាប់ផ្ដើម​មក​ត្រឹម Cursor
Ctrl + Shift + End ប្ដូរ​ទីតាំង Cursor ​ទៅ​ចំណុច​ចុងក្រោយ​នៃ​ពាក្យ​បញ្ជា​ដែល​បាន​បញ្ចូល​នៅ​លើ Command Prompt ជាមួយ​ការ Select ទាំង​អស់​ចាប់ពី​ចំណុច​ចាប់ផ្ដើម ដល់​បញ្ចប់​នៃ​ពាក្យ​បញ្ជា។
Ctrl + Up ដើម្បី​ទាញ​យក​ពាក្យ​បញ្ជា​ចាស់ ពី History របស់ Command Prompt ​បន្ទាប់​ពី​ពាក្យ​បញ្ជា​ចុងក្រោយ​មក​បញ្ចូល
Ctrl + Down ដើម្បី​ Move ​ឃ្លា​បញ្ជា​មួយ​បន្ទាត់ ពី History ​របស់ Command Prompt ចុះ​ក្រោម។

Ctrl + M
សម្រាប់ បញ្ចូល​ស្នាម​សម្គាល់ “mark mode” ​ដែល​អាច​ឱ្យ​អ្នក select លើ​អក្សរ​បាន
Ctrl + F ដើម្បី​បើក​ប្រអប់ Find ​ក្នុង​ការ​ស្វែងរក​នូវ​ពាក្យ​បញ្ជា​ជាក់លាក់ នៅ​ក្នុង លទ្ធផល​បង្ហាញ​ចេញ​របស់ Command Prompt
Ctrl + C សម្រាប់ Copy ​នូវ បន្ទាត់​នៃ​ពាក្យ​បញ្ជា​ដែល​បាន Select
Ctrl + X ដើម្បី Cut នូវ​ពាក្យ​ដែល​បាន Select
Ctrl + V ប្រើ​សម្រាប់ Paste នូវ​អ្វី​ដែល​អ្នក​បាន Copy Cut
Alt + F4 ដើម្បី​បិទ​ផ្ទាំង Command Prompt

៣. ប្រើមុខងារ Aero Snap desktop windows ដើម្បី​ងាយស្រួល​ញែក​ផ្ទាំង Windows សម្រាប់​ការងារ​ផ្សេងៗ
ឧទាហរណ៍៖ អ្នក​កំពុង​ឈរ​លើ​ផ្ទាំង​ Windows Explorer,...
Windows Key + Left Arrow
ដើម្បី​ចែក​ផ្ទាំង Windows ក្នុង​ទំហំ​ពាក់​កណ្ដាល​ពេញ​ទៅ​ឆ្វេង
Windows Key + Right Arrow
ដើម្បី​ចែក​ផ្ទាំង Windows ក្នុង​ទំហំ​ពាក់​កណ្ដាល​ទៅ​ស្ដាំ
Windows Key + Up Arrow
សម្រាប់​ធ្វើ​ឱ្យ​ផ្ទាំង​កិច្ចការ​មាន​ទំហំ​ពេញ Full Screen
Windows Key + Down Arrow
សម្រាប់ Minimize ពោល​គឺ​លាក់​ផ្ទាំង Windows Explorer បាត់។

៤. Shortcut សម្រាប់​ប្រើប្រាស់​ផ្លូវកាត់​ផ្សេងៗ​នៅ​លើ Windows 10



ដោយ៖​​ CC
ប្រភព៖ comutershopper