កាលពីយប់មិញនេះបិសាចក្រហម Manchester United បានយកឈ្នះក្រុម Zorya Luhansk ក្នុងលទ្ធផល ០-២ ក្នុងការប្រកួត UEFA Europa League កាលពីយប់មិញនេះ។
XI Zorya Luhansk | Levchenko; Sukhotskiy, Sivakov, Chaykovskiy, Petriak; Kharatin, Forster, Karavaev; Bezborodko, Ljubenovic, Opanasenko.
XI Man United | Romero; Young, Bailly, Rojo, Blind; Pogba, Rooney, Herrera; Mkhitaryan, Ibrahimovic, Mata.
នៅតង់ទី១ក្រុមម្ចាស់ផ្ទះ Zorya ការពារបានល្អណាស់ពោលកឺក្រុមបិសាចក្រហមខំប្រឹងសម្រុកយ៉ាងណាក៏មិនបានសម្រេចឡើយ។
នៅពេលដែលតង់ទី២ចាប់ផ្តើមមិនបានប៉ុន្មានផង Mkhitaryan អូសនិងញាក់ដាច់ខ្សែការពារ២នាក់ហើយសុតចូលទីតែម្តង។ លុះដល់នាទី 88' ខ្សែប្រយុទ្ធសញ្ជាតិស៊ុយអែត Zlatan Ibrahimovic សុតចូល១គ្រាប់ទៀតធ្វើឲ្យលោក Jose Mourinho សប្បាយចិត្តមិនស្ទើរ។ ចប់ការប្រកួត៖ Zorya 0-2 Manchester United
គ្រាប់បាល់ទាំង២គ្រាប់យប់មិញនេះគឺគ្រប់គ្រាន់សម្រាប់ Man Utd ក្នុងការឆ្លងទៅវគ្គបន្ទាប់នៃ Europa League គឺវគ្គ៣២ក្រុមចុងក្រោយ។
ដោយ៖ CC
ប្រភព៖ Football TND-KH


