ក្រុមហ៊ុន Alibaba Group គឺក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិករបស់ចិន ដែលមានសមាជិកប្រើប្រាស់ចំនួន ៤៤០លាននាក់ និងផ្ដល់សេវាតាមរយៈភ្នាក់ងារមួយចំនួនដូចជា៖
១. Alibaba.com (1999) ដែលជាទីផ្សារប្រភេទ B2B ជាមួយនឹងការចុះបញ្ជីដោយមិនគិតថ្លៃ តែអាចមានសេវាកម្រិតបង់ថ្លៃពិសេសដើម្បីអាចចុះបញ្ជីផលិតផលលើសចំនួនកំណត់ និងដើម្បីទទួលលំដាប់ល្អក្នុងបញ្ជី ហើយក្រុមហ៊ុនដកកម្រៃជើងសារលើការលក់ពីអ្នកលក់។
២. Taobao (2003) ដែលជាទីផ្សារប្រភេទ B2C និង C2C ជាមួយនឹងការចុះបញ្ជីដោយមិនគិតថ្លៃ និងមិនមានការគិតកម្រៃជើងសារលើការលក់ទេ តែក្រុមហ៊ុនអាចរកចំណូលបានពីការផ្សព្វផ្សាយនិងការដាក់តាំងផលិតផល
៣. Tmall (2008) ដែលជាទីផ្សារសម្រាប់ផលិតផលម៉ាកល្បីៗ ដែលអ្នកលក់ត្រូវបង់ប្រាក់ដំកល់, បង់ថ្លៃសេវាប្រចាំឆ្នាំ និងបង់កម្រៃជើងសារលើការលក់ ។
៤. 11Main.com ត្រូវបានបង្កើតក្នុងឆ្នាំ២០១៤ ដើម្បីបម្រើទីផ្សារអាមេរិកផ្ទាល់។
Search Engine ខាងក្រៅ មិនត្រូវបានអនុញ្ញាតឳ្យចូលរកព័ត៌មាននៅក្នុងកម្មវិធីរបស់ Alibaba ទេ។
Alibaba នៅមានសកម្មភាពមួយចំនួនទៀតដូចជា សេវាទូទាត់, សេវាផ្សាយពាណិជ្ជកម្ម និងសេវាមួយចំនួនទៀត ដែលមានទំហំតូចធៀបនឹងអាជីវកម្មចម្បងលើពាណិជ្ជកម្មអេឡិចត្រូនិក។
ប្រភព៖ 101 Store