Post Top Ad

Friday, January 20, 2017

ការងារទាំង១០ដែលទទួលបានប្រាក់​ចំណូល​ខ្ពស់​បំផុត

មនុស្ស ​គ្រប់​​គ្នា​​​តែង​ប្រាថ្នា​ការងារ​ល្អ ​ប្រាក់​ចំណូល​ខ្ពស់​ ក្រោយ​បញ្ចប់​ការ​សិក្សា។ ​​​តែ​ត្រូវ​ច្បាស់​ថា ​ក្រុមហ៊ុន​​ដែល​អាច​ផ្ដល់​​អត្ថប្រយោជន៍​ឲ្យ​ខ្ពស់​ ភាគ​ច្រើន​ទាល់​តែ​​ជា​ក្រុមហ៊ុន​មាន​លក្ខណៈ​អាជីព​ (professional) ហើយ​ក្រុម​ហ៊ុន​​មាន​ professional ក៏​ទាមទារ​​ឲ្យ​​បុគ្គលិក​​​​​​​មាន​កម្រិត​​​ professional ​មក​វិញ​ដូច​គ្នា។ គេហំព័រ​អន្តរជាតិ​មួយ​បាន​បង្ហាញ​​​ការងារ​​ថ្នាក់​គ្រប់​គ្រង​១០​មុខ​ដែល​មាន​ចំណូល​ខ្ពស់​បំផុត​៖

1.ប្រធាន​​ផ្នែក​ហិរញ្ញវត្ថុ​
​តួនាទី​​រ៉ាប់រង​​លើ​ លំហូរ​ហិរញ្ញវត្ថុ និង​​ គណនេយ្យ ដែល​ទាមទារ​បទពិសោធន៍​​ផ្នែក​ គណនេយ្យ​​ ឬ​ជំនាញ​គ្រប់​គ្រង​ច្បាស់​​។ ​

2.ប្រធាន​ផ្នែក​ធនធាន​មនុស្ស​
មនុស្ស ​ដ៏​មាន​ឯកទេស​​​លើ​​​​ការ​វាយ​​​តម្លៃ​និង​ជួល​បុគ្គលិក។ ​ជា​អ្នក​​កាន់​តួនាទី​ស្នូល​​​ រៀប​ចំ​គោលការណ៍​ផ្ទៃ​ក្នុង​​សម្រាប់​បុគ្គលិក​ រួម​មាន​កម្រិត​អត្ថប្រយោជន៍​សម្រាប់​បុគ្គលិក​ឲ្យ​ស៊ី​គ្នា​នឹង​​​ សេដ្ឋកិច្ច​របស់​ស្ថាប័ន​​​។ ​

3.ប្រធាន​ថ្នាក់​តំបន់​ (Country Manager)

បុគ្គល​ដែល​កាន់កាប់​ ការ​គ្រប់គ្រង​ប្រតិបត្តិការ​​ប្រចាំ​ថ្ងៃ​​គ្រប់​តំបន់​ ឬ​ផ្នែក​ទាំង​អស់​។

4.អាកាសយានិក​​ (ពីឡុត​​)
ទោះ ​ជា​វិស័យ​ជើង​ហោះហើរ​ពុំ​ទាន់​រីកចម្រើន​ខ្លាំង​នៅ​កម្ពុជា តែ​នេះ​ជា​ការងារ​​ដ៏​ពោរពេញ​ដោយ​ចំណាប់​អារម្មណ៍​​​ ដែល​ប្រជាជន​កម្ពុជា​មួយ​ចំនួន​​ប្រាថ្នា​ចង់​បាន​។

5.​អ្នក​ប្រឹក្សា​យោបល់​
ក្រុមហ៊ុន ​ ឬ គម្រោង​​ពាណិជ្ជកម្ម គម្រោង​ការងារ​ អ្វី​មួយ​ចាំ​បាច់​ណាស់​នូវ​ការ​ប្រឹក្សា​​ពី​ទំហំ​ការងារ​​​និង​ដំណើរការ​។ ​អ្នក​ឯកទេស​ប្រឹក្សា ​​ធ្វើ​ការងារ​ក្នុង​​​ពេល​​វេលា​កំណត់​ ដែល​​ក្រុមហ៊ុន​ត្រូវការ​​ដើម្បី​​ស្វែង​រក​វិធី​អភិវឌ្ឍ​ការងារ​របស់​​ពួក​ គេ។ ​ការ​ងារ​ប្រឹក្សា​ ត្រូវ​ប៉ាន់​បំផុត​ជាមួយ រដ្ឋាភិបាល និង អង្គការ​​មិន​រក​ប្រាក់​ចំណេញ​នានា​​ នៅ​ពេល​ពួក​​គេ​ត្រូវ​បង្កើត​​គម្រោង​​ថ្មីៗ។

6.នាយក​គ្រប់គ្រង​ទូទៅ​
វា ​ជា​តំណែង​ដែល​​ស្រដៀង​នឹង ​ប្រធាន​ថ្នាក់​តំបន់​ដែរ ប៉ុន្តែ​ភាគ​ច្រើន​​ ​​​ជា​បុគ្គល​ដែល​​​កាប់​ក្រុមហ៊ុន​ពាណិជ្ជកម្ម​​ផ្ទាល់​ខ្លួន​​ ឬ​ក៏​ស្ថាប័ន​​រកស៊ី​ក្នុង​ស្រុក​ជា​ដើម។

7.វេជ្ជបណ្ឌិត
សាមញ្ញ ​ណាស់​ នរណា​ក៏​ដឹង​ដែរ​ថា វេជ្ជបណ្ឌិត នៅ​កម្ពុជា ​​​ភាគ​ច្រើន​​​ជា​មនុស្ស​សម្បូរ​លុយ​កាក់។ ក្រៅ​ពី​ធ្វើ​ការ​នៅ​តាម​មន្ទីរ​​ពេទ្យ​​​រដ្ឋ អាច​បើក​​​​ឬ​ធ្វើ​​ការ​បន្ថែម​នៅ គ្លីនិក​ ឯក​ជន​ទៀត ហើយ​មួយ​ឆ្នាំ​ទៅ​មួយ​​ឆ្នាំ​កំណើន​ គ្លីនិក ​បាន​ធ្វើ​ឲ្យ​ការងារ​​​វេជ្ជបណ្ឌិត​កាន់​តែ​រីក​ចម្រើន​ទៅ​ៗ​។

8.ប្រធាន​គម្រោង​
ជា ​បុគ្គល​មាន​ជំនាញ​ និង​ចំណេះ​ដឹង​​ខ្លាំង​ខាង ​ស្វែង​រក​​មូលនិធិ​ គ្រប់​គ្រង​​ហិរញ្ញវត្ថុ​​ ពូកែ​​រៀប​ចំ​សំណើ​​​​​នានា​។ មិន​តែ​ប៉ុណ្ណោះ​​ត្រូវ​មាន​​ភាព​ស្ទាត់​ជំនាញ​​លើ​ឯកទេស​វាយ​តម្លៃ​គម្រោង និង​​ធ្វើ​របាយការណ៍​។ ​

9.ប្រធាន​ផ្នែក IT
ជា​ក្បាល​ម៉ាស៊ីន​នៃ​ហេដ្ឋារចនាសម្ពន្ធ​​ ​ប្រព័ន្ធ​បច្ចេកវិទ្យា​​នៅ​តាម​ស្ថាប័ន​ក្រុមហ៊ុន​។ ​

10.ប្រធាន​​ធនាគារ​
តួនាទី ​ដែល​ត្រូវ​ការ​ការ​​រឹតត្បិត​​​​ធានា​​លើ​​ប្រតិបត្តិការ​​ប្រចាំ​ ថ្ងៃ​​របស់​​​ធនាគារ​​ និង​សាខា​ដែល​ធនាគារ​មាន​។ ​ជា​បុគ្គល​​កាន់កាប់​​គ្រប់​ការងារ​គ្រប់​គ្រង រួម​ទាំង​​ទំនាក់ទំនង​ជាមួយ​ធនាគារ​កណ្ដាល​។

ប្រភព៖ MorningHR