ជីវិតរបស់មនុស្ស គឺត្រូវការជាចាំបាច់នូវការរៀនសូត្រ ការសិក្សាស្វែងយល់ និងជាពិសេសនោះ ត្រូវរៀនពីអ្វីដែលថ្មីៗ និងនៅជុំវិញខ្លួនជានិច្ច។ ដោយឡែកថ្ងៃនេះ យើងនឹងលើកយកនូវសម្ដីដ៏មានតម្លៃ ៣ ឃ្លា ដែលប្រៀបដូចជាពេជ្រមួយគ្រាប់ដ៏មានតម្លៃ ដែលអ្នកអាចយកទៅទុកនៅក្នុងខ្លួនបាន ដោយមិនខ្លាចបាត់បង់ ឬត្រូវចោរលួច ចោរប្លន់ឡើយ។
១. ស៊ូរស់នៅជាអ្នកសុំទាន ប្រសើរជាងធ្វើស្ដេចដែលគ្មានជីវិត
មនុស្សទាំងអស់ នៅលើផែនដីនេះគេតែងគោរពស្ដេចជាធំ ជាមនុស្សដែលមានអំណាចជាងគេ។ ប៉ុន្តែគេមិនគោរពស្ដេចដែលមានឈ្មោះជាស្ដេច តែមិនមានព្រះជន្មរស់នៅនោះទេ។

២. ចូរកុំឆ្លើយទៅនរណាម្នាក់ ដែលអ្នកកំពុងខឹង ស្ងាត់មាត់ឲ្យស្ងៀមឈឹង បើយើងខឹងកុំនិយាយ
ក្នុងន័យនេះ គេអប់រំយើងកុំឲ្យនិយាយទៅកាន់នរណាម្នាក់ ពេលខ្លួនកំពុងខឹង។ ប្រសិនបើមានកំហឹងក្នុងខ្លួន មនុស្សតែងតែពោលពាក្យគំរោះគម្រើយ ពាក្យអសីលធម៌ផ្សេងៗ ដែលធ្វើឲ្យអ្នកផ្សេងស្ដាប់មិនចូលត្រចៀក និងមានពេលខ្លះគេខឹងស្អប់ទៀតផង។

៣. ចូរទូន្មានប្រៀនប្រដៅមនុស្សក្នុងទីស្ងាត់ ហើយសរសើរគេក្នុងទីប្រជុំជន
អ្នកអាចអប់រំទូន្មានប្រៀនប្រដៅមនុស្សម្នាក់នៅកន្លែងស្ងាត់ៗ ដើម្បីកុំឲ្យគេមានអារម្មណ៍ខ្មាស់គេ។ តែអ្នកអាចសរសើរមនុស្សម្នាក់នោះ នៅក្នុងចំណោមមនុស្សជាច្រើន ដើម្បីបង្ហាញពីចំណុចល្អរបស់គេ ឲ្យមនុស្សគ្រប់គ្នាបានដឹង៕

ដោយ៖NSN