Post Top Ad

Friday, January 20, 2017

លោកអ្នកតែងតែភ្លេចមុខភ្លេចក្រោយមែនទេ! មានអាហារពិសេសហើយគឺសាច់មាន់ និងស៊ុតអាចជួយបង្កើនការចង់ចាំបានយ៉ាងមានប្រសិទ្ធភាព


food for eat

នេះ​ប្រហែល​ជា​លើក​ទីមួយ​ហើយ ដែល​អ្នក​លឺ​បែបនេះ​ ប៉ុន្ដែ​វា​ជា​ការ​ពិត​ដែល​រក​ឃើញ​ដោយ​ក្រុម​អ្នក​ជំនាញមួយ​ក្រុម​។ សារធាតុ choline ​ដែល​ស្ថិត​ក្នុង​​គ្រួសារ​វីតាមីន​B អាច​ជួយ​ការ​ពារ​ខួរ​ក្បាល​របស់​អ្នក​មិន​ឲ្យ​រង​ផល​ប៉ះ​ពាល់​ទៅ​តាម​អាយុ​កាន់​តែ​ចាស់​នោះ ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្នុង​អាហារ​មួយ​ចំនួន​ដូច​ជា សាច់​មាន ស៊ុត (ស៊ុត​គ្រប់​ប្រភេទ) ទឹក​ត្រី និង​ប្រភេទ​បន្លែ​មានកួរ (សណ្ដែក​កួរ)។
ក្រុមអ្នក​ស្រាវ​ជ្រាវ​ដែល​មក​ពី​សាកល​វិទ្យាល័យ​ Boston នេះ​ បាន​រក​ឃើញថា មនុស្ស​ដែល​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ Choline អាច​មាន​ការ​ចង​ចាំ​ល្អ​ប្រសើរ​ជាង​អ្នក​ដែល​គ្មាន​ជាតិ​នេះ​ក្នុង​អាហារ​។
អ្នក​ស្រី​វេជ្ជ​បណ្ឌិត Rhoda Au ដែល​ជា​អ្នក​ស្រា​វ​ជ្រាវ​ជាន់ខ្ពស់​ម្នាក់​ បាន​បញ្ជាក់​ថា ការ​រក​ឃើញ​នេះ គឺ​ជា​ការ​បន្ថែម​នូវ​ភស្ដុតាង​ថ្មី​មួយ​ទៀត ទៅ​លើ​អំណះ​អំណាង​ដែល​ថា​ អាហារ​ពិត​ជា​រួម​ចំណែក​ដល់​ភាព​ខុស​គ្នា​នៃ​ខួរ​ក្បាល​មនុស្ស​ម្នាក់​ៗ។
យ៉ាង​ណាមិញ អ្នក​ស្រី​ក៏​បាន​បន្ថែម​ទៀត​ដែរ​ថា ការ​ញ៉ាំ​អាហារ​ដែល​មាន​ជីវជាតិ មាន​តុល្យ​ភាពនៅ​ក្នុង​ គឺ​ពិតជា​សំខាន់​ខ្លាំង​ណាស់ ពិសេស​សម្រាប់​មនុស្ស​ស្ថិត​នៅ​ក្នុង​វ័យ​កណ្ដាល​។
គួរ​បញ្ជាក់​ផង​ដែរ​ថា ការ​សិក្សា​មុន​នេះ​មួយ​ បាន​រក​ឃើញ​ថា ការ​ញ៉ាំ​អាហារ​ដែល​ មាន​ត្រី បន្លែ និង​ប្រេង​អូលីវ គឺ​អាច​ការ​ពារ​ផល​ប៉ះ​ពាល់​ចំពោះ​ខួរ​ក្បាល​បាន​។ បន្ដែ​ការ​សិក្សា​ថ្មី​នេះ ប្រហែល​ជា​មាន​ភាព​ជាក់លាក់​ជាង ព្រោះ​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​រយៈពេល​យូរ​ ពោលគឺ​ចាប់​ពី​ឆ្នាំ​ ១៩៩១​មក​។
អ្ន​ក​ដែល​ចូល​រួម​ក្នុង​ការ​ស្រាវ​ជ្រាវ​មាន​ចំនួន​ ជិត​១៤០០នាក់ ដែល​ក្នុង​នោះ​ពួក​គេ​ត្រូវ​ឆ្លង​កាត់​ការ​ធ្វើ​តេសន៍​ការ​ចង​ចាំ និង​សមត្ថភាព​នៃ​ខួរ​ក្បាល បួក​រួម​ទាំង​ការ​ស្គែន​ខួរ​ក្បាល​ ក្រោយ​ពី​ពួក​គេ​បាន​ឆ្លើយ​សំណួរផ្សង​ៗ​​ទាក់​ទង​នឹង​របប​អាហារ​ប្រចាំ​ថ្ងៃ ។
លទ្ធផល​នៃ​ការ​ស្រាវ​ជ្រាវ​នេះបាន​បង្ហាញ​ដូច​អ្វី​ដែល​បាន​បញ្ជាក់​ខាង​លើ​រួច​មក​ហើយគឺ​ថា អ្នក​ដែល​ញ៉ាំ​អាហារ​ដែលមានសារធាតុ Choline មាន​សមត្ថភាព​នៃ​ការ​ចង​ចាំ​បាន​ប្រសើរ​ជាង​ អ្នក​ដែល​ញ៉ាំ​តិច​តួច​។
ទោះ​បី​ជា​យ៉ាង​ណា​ក្ដី វា​ក៏​មាន​កត្តា​រួម​ផ្សំ​មួយ​ចំនួន​ផង​ដែរ ដូច​ជា​ការ​អប់​រំជាដើម​ ហើយ​ការ​សិក្សា​ស្រាវ​ជ្រាវ​ផ្សេង​ទៀត នឹង​ត្រូវ​ធ្វើ​បន្ដ​ដើម្បី​រក​ឲ្យ​ឃើញ​កាន់​តែ​ច្បាស់​។

ដោយ៖ CC
ប្រភព៖ rckbook