សម្រាប់អ្នកដែលញ៉ាំច្រើនតែមិនឡើងទំងន់សោះ ពេលនេះឈប់បារម្ភទៀតទៅព្រោះយើងមានវិធីមកណែនាំបែបងាយៗក្នុងការញ៉ាំអាហារឲ្យឡើងទំងន់តាមចិត្តប្រាថ្នា។
ដូចខាងក្រោម៖
១.ដំបូងអ្នកត្រូវមានInspiration សំរាប់ខ្លួនឯងជាមុនហើយតាំងចិត្តថាអ្នកនឹងធ្វើវាឲ្យបានក្នុងរយៈពេលកំណត់មួយ។ ហើយចំពោះរបបអាហារវិញគឺ ត្រូវកំណត់ឲ្យបានច្រើនជាងធម្មតាដែលអ្នកធ្លាប់ញ៉ាំហើយអ្នកអាចបន្ថែមនូវអាហារងាយៗដូចជា នំបុ័ង កាហ្វេ ឬ ពពួកនំកញ្ចប់ ជាដើម។
២.ញ៉ាំអាហារដែលមានកាលឡូរីខ្ពស់ដូចជា Burger មាន់បំពង នំផ្អែម កាហ្វេ ឬអ្នកមិនចេះញ៉ាំកាហ្វេក៏អាចញ៉ាំបានផងដែរនូវពពួកតែទឹកដោះគោផ្អែម ។
៣.ការញ៉ាំទឹកឲ្យបានច្រើនតាមដែលអាចធ្វើបាន ព្រោះការញ៉ាំទឹកគឺអាចជួយបានទាំងសុខភាពស្បែកនិងជួយបន្ថែមនូវសារជាតិអុកស៊ីតសកម្មនៅក្នុងសារពាង្គកាយ។
៤.ផ្លែឈើដែលមានជាតិស្ករខ្ពស់និងអាចជួយបន្ថែមទំងន់យ៉ាងល្អនោះមានដូចជា ទុរ៉េន ល្មុត ស្វាយទុំ ចេកណាំវ៉ា ផ្លែមៀន ខ្នុរ ជាដើម។
៥.ការញ៉ាំថ្នាំទំលាក់សត្វល្អិត ព្រោះសំរាប់អ្នកញ៉ាំយ៉ាងណាក៏មិនធាត់អាចបណ្ដាលមកពីការមានពពួកបាក់តេរីមិនល្អច្រើនដែលសំងំចាំដណ្ដើមសារធាតុអាហារដែលអ្នកញ៉ាំចូលទៅក្នុងរាងកាយ។
៦.ការហាត់ប្រាណជារឿងសំខាន់បំផុតមិនថាសំរាប់អ្នកចង់ឡើងទំងន់ឬសម្រកទំងន់នោះទេព្រោះការហាត់ប្រាណគឺការបណ្ដេញនូវសារជាតិពុលចេញពីក្នុងខ្លួនតែសម្រាប់អ្នកចង់ឡើងទំងន់អាចជ្រើសរើសយកការ លេងយោគៈ រាំZumba ឬការរត់ជាដើម។
ប៉ុន្មានវិធីនេះគឺអាចជួយជាប្រយោជន៍ដល់អ្នកដែលចង់ឡើងទំងន់ តែត្រូវចាំថាបានផលឬអត់គឺវាអាស្រ័យទៅលើការតាងចិត្តធ្វើរបស់មនុស្សម្នាក់ៗផងដែរ។
ប្រភព៖ប្រភពពីគេហទំព័រ ទស្សនាវដ្តីROSE