Post Top Ad

Sunday, January 15, 2017

ពិតជាមិនធម្មតាមែន ញុាំសាច់ត្រីដើម្បីជំនួយដល់ខួក្បាល និងជំងឺផ្សេងៗជាច្រើនទៀត


fish and food

តើ​អ្នក​ចូល​ចិត្ត​ញ៉ាំ​ត្រី​ដែល​ឬ​ទេ? បើ​ចូល​ចិត្ត​គឺ​ពិត​ជា​ល្អ​ណាស់​ ហើយ​បើ​មិន​ចូល​ចិត្ត​ទេ អ្នក​គួរ​តែ​ងាកមក​សាក​ល្បង​ញ៉ាំ​ត្រី​ឲ្យ​បាន​ច្រើន ព្រោះត្រី​ពិត​ជា​មាន​ប្រយោជន៍​ច្រើន​ណាស់​ ហើយ​ជាពិសេស​ស្រុក​ខ្មែរ​យើង​គឺ​ជាតំបន់ដែលសម្បូរត្រីណាស់ ទាំង​ត្រី​ទឹក​សាប និងត្រី​សមុទ្រ​។
ក្រុម​អ្នក​ស្រាវ​មួយ​ក្រុម​បាន​រកឃើញ​នូវ​អត្ថប្រយោជន៍​មួយ​ទៀត​របស់​សាច់​ត្រី ដោយ​អ្នក​គ្រាន់​តែញ៉ាំ​ត្រី​ នោះ​វា​នឹង​ជួយជម្រុញ​នូវ​ឈាមហូរ​ទៅកាន់​ខួរ​ក្បាល​ ដែល​អាច​ជួយ​កាត់បន្ថយ​ហានីភ័យ​នៃ​ជំងឺ​រវើរវាយ ឬ​ ជំងឺ​វង្វេង​នៅ​ពេល​ចាស់​ទៅ។
អត្ថ​ប្រយោជន៍​នៃ​សុខ​ភាព​របស់​សាច់​ត្រី​គឺ​ដោយ​សារ​តែ​ត្រី​មាន​ផ្ទុក​ទៅ​ដោយ​សារធាតុ​សំខាន់​ៗ​ ដូ​ច​ជា អូមេហ្កា-៣ និងអាស៊ីតហ្វ៊ែតធី​ជាដើម​។ លើសពី​នេះ​ទៀត ការ​សិក្សា​ពីរ​ផ្សេង​គ្នា​ បាន​រក​ឃើញ​ទៀត​ថា សាច់​ត្រី​ជួយ​ជម្រុញឲ្យ​ក្មេង​ជំទង់គិតបាន​រហ័ស ហើយ​ក៏​ជួយ​កាត់​បន្ថយ​កម្រិត​នៃ​អារម្មណ៍​ធុញ​ថប់ គិត​មិន​ចេញ​ផង​ដែរ​ពេល​ជួបរឿងស្មុគស្មាញ​ផ្សេង​ៗ​។
យ៉ាង​ណា​មិញ លទ្ធផល​នៃការ​ស្រាវ​ជ្រាង​ថ្មីបំផុត​ចុងក្រោយ​នេះ គឺមិន​បាន​សិក្សា​លើ​អត្ថ​ប្រយោជន៍​ចំពោះក្មេង​ជំទង់នោះ​ទេ ប៉ុន្ដែ​គឺផ្ដោត​លើ​មនុស្ស​ចាស់​។ ក្រុមអ្នក​ស្រាវជ្រាវ​ដែលមក​ពីសាកល​វិទ្យាល័យ Northumbria បាន​និយាយ​ថា ត្រី​អាចជួយ​បង្កើនកម្រិត​ឈាម​ហូរ​ទៅ​កាន់​ខួរ​ក្បាល​ ដែល​ពិត​ជា​ល្អ​ណាស់​សម្រាប់​មនុស្ស​ចាស់​។
លោក​វេជ្ជ​បណ្ឌិត Philippa Jackson ដែល​ជា​អ្នក​ដឹក​នាំ​ការ​ស្រាវ​ជ្រាវ​នេះ​បាន​និយាយ​ថា ការ​រក​ឃើញ​នា​ពេលនេះ​ អាច​ជួយ​ដោះ​ស្រាយ​បញ្ហា​ខួរ​ក្បាល​ដែល​ចាស់​ៗ​ភាគ​ច្រើន​បាន​ជួប​ប្រទះ​។ វា​ជាភស្ដុតាង​ថ្មីមួយ ដើម្បី​ធ្វើយ៉ាង​ណា​ឲ្យ​គ្រប់​គ្នា​ងាក​មក​ទទួល​ទាន​សាច់ត្រី ឲ្យ​បាន​ជា​ប្រចាំ​ ដើម្បី​ការ​ពារ​ផល​វិបាក​នៅ​ពេល​ចាស់​។
បន្ថែម​លើការ​ស្រាវ​ជ្រាវ​នេះ ក្រុម​អ្នក​ស្រាវ​ជ្រាវ​ក៏​គ្រោង​នឹង​ធ្វើ​ការ​សិក្សា​ទៅ​លើ​ អូមេហ្កា​-៣ ចំពោះក្រុម​មនុស្សចាស់អាយុចាប់ពី​ ៥០ ទៅ​៧០ឆ្នាំ​ផង​ដែរ​។

ដោយ៖ CC
ប្រភព៖ rckbook