អាចថា អ្នកចង់មានមុខរបររកស៊ីមួយដោយខ្លួន ឯង តែដោយសារតែអ្នកមានការងារ ល្អរួចរាល់ទៅហើយ ទើបអ្នកមិនចង់ឈប់។ តែអ្នកក៏អាចបន្តក្ដីស្រមៃចង់បើកការរកស៊ីបានដែរ ទោះបីអ្នកនៅធ្វើការក៏ដោយ។ ក្នុងនោះអ្នកត្រូវដឹងពី៖
១/ អ្នកត្រូវប្រាកដខ្លួនឯង៖ អ្នកត្រូវប្រាកដនឹងខ្លួនឯង ឲ្យបានច្បាស់ថាតើអ្នកអាចធ្វើអ្វីបានខ្លះ ហើយអ្នកអាចមានសមត្ថភាពគ្រប់គ្រាន់ឬ យ៉ាងណាក្នុងការធ្វើកិច្ច ការងារ ដែលអ្នកកំពុងតែប្រឈមមុខនោះ។
២/ ផ្ដោតលើគំនិតដែលអ្នកមាន៖ ទោះបីអ្នកកំពុងទេធ្វើការក៏ដោយ តែអ្នកត្រូវតែចំណាយពេលខ្លះក្នុងការគិតពីគំនិតរកស៊ីដែលអ្នកមាន ដើម្បីធ្វើយ៉ាងណាឲ្យវាដំណើរការបានស្រួល ហើយវាពិតជាសំខាន់ណាស់ ដែល អ្នកត្រូវគិតពីគំនិត និងទិសដៅដែលអ្នកត្រូវទៅ នៅក្នុងដំណាក់កាលដំបូងនេះ។
៣/ បង្កើនចំណងមិត្តភាពឲ្យបានច្រើន៖ អ្នកអាចស្វែងរកឃើញដៃគូរកស៊ីបានច្រើន ប្រសិនបើអ្នក ធ្វើការងាររបស់អ្នកបន្តនោះ។ ហើយអ្នកមិនត្រឹមតែចំណេញក្នុងការបង្កើនមិត្តភាពរកស៊ីប៉ុណ្ណោះទេ ថែមទាំងចំណេញពេលវេលា និងសេចក្ដីទុកចិត្តពីពួកគេទៀតផង។
៤/ ព្យាយាមដើរដោយសន្សឹមៗ៖ ការធ្វើដំណើរដោយសន្សឹមៗ នេះនឹងធ្វើឲ្យអ្នកមិនមានភាពតានតឹងក្នុងការរកស៊ី ហើយ ពេលអ្នកគ្មានភាពតានតឹងនេះហើយ អ្នកនឹងមិនបង្កកំហុសក្នុងការរកស៊ីនោះបានឡើយ។
៥/ ដើរដោយប្រុងប្រយ័ត្ន៖ អ្នកប្រហែលជាគិតថាអ្នកមានសមត្ថភាពគ្រប់គ្រាន់ក្នុងការរ៉ាប់រង ទាំងការរកស៊ីផង និងការងារ របស់អ្នកផង។ តែអ្នកត្រូវគិតថា មនុស្សមិនអាចបែងចែកពេលវេលា តែមួយធ្វើកិច្ចការ២បានល្អគ្រប់គ្រាន់នោះទេ គឺវាតែងមានចន្លោះប្រហោង ។ ហើយវាអាចនាំឲ្យអ្នកមានបញ្ហា ដូចនេះមុនធ្វើឬសម្រេចចិត្តជ្រើសរើសផ្លូវណាមួយអ្នកត្រូវតែ បង្កើនការប្រុងប្រយ័ត្ន។
ដោយ៖ BM
ប្រភព៖ Entrepreneur