ពហុកីឡដ្ឋានជាតិមរតកតេជោដំណាក់កាលទី១នឹងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៧ខាងមុខនេះ ខណៈតាមគម្រោងសាងសង់នឹងបញ្ចប់នាខែមីនាខាងមុខនេះ។
ការកសាងដំណាក់កាលទី១មាន៖
- ទីលានហែលទឹក
- តារាងបាល់បោះ
- តារាបាល់ទះ
- ទីលានហ្វឹកហាត់
- អគារស្នាក់នៅរបស់អត្តពលិក
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានប្រាប់ថា ដំណាក់កាលទី១នៃពហុកីឡដ្ឋានជាតិមរតកតេជោដែលកំពុងកសាងដើម្បីត្រៀមធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ នឹងដាក់សម្ពោធឲ្យដំណើរការជាផ្លូវការថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៧ខាងមុននេះហើយ។ ការកសាងដំណាក់ទី១នឹងត្រូវបញ្ចប់នាខែមីនា ឆ្នាំ២០១៧ខាងមុខនេះ។ ដំណាក់កាលទី២ នឹងចាប់ផ្តើមកសាង បន្ទាប់ពីបញ្ចប់ដំណាក់កាលទី១។
ដោយ៖ BM