Post Top Ad

Friday, February 03, 2017

អីគេ! គ្រាន់តែស្វែងយល់ពីការអត់ឱនទាំង ៤ចំណុចនេះអាចជួយឲ្យសម្រួលដល់សុខភាពប្រចាំថ្ងៃបាន


let someone go somewhere

(បណ្តុំគំនិត)៖ ការ​អត់​ឱន​ឲ្យ​អ្នកណា​ម្នាក់ ដែល​បាន​ធ្វើ​ឲ្យ​អ្នក​ឈឺ​ចាប់​គ្រាំ​គ្រា​រីង​រៃ​ក្នុង​ចិត្ត​នោះ គឺ​មិន​មែន​ជា​ការ​ងាយ​ស្រួល​នោះ​ទេ ក៏ប៉ុន្តែទោះ​ជា​ពិបាក​យ៉ាង​ណា​ក៏​ដោយ អ្នក​គួរ​តែ​សាក​ល្បង​លើក​លែង​ទោស​ឲ្យ​ម្នាក់​នោះម្តងសាកលរមើលសិនទៅ ដើម្បី​ធ្វើ​ខ្លួន​អ្នក​ឲ្យ​មាន​សេរីភាព រួច​ផុត​ពី​ទុក្ខ​សោក​ទាំង​ឡាយ​ដែល​ម្នាក់​នោះ​បាន​ផ្ដល់​ឲ្យ​អ្នក​ ដើម្បី​បន្ដ​ជីវិត​ដែល​នៅ​សល់​របស់​អ្នក​ឲ្យ​ស្រស់​បំព្រង​ ឈប់​ឈឺ​ចាប់​ត​ទៅ​ទៀត​។​ ប្រសិន​បើ​អ្នក​អាច​អត់​ឱន​ដល់​គេ​បាន​មែន នោះ​គឺ​វា​ប្រៀប​ដូច​ជា​កាដូ​សម្រាប់​ខ្លួន​អ្នក​ផង​ដែរ​។
មិន​ត្រឹម​តែ​បែប​នេះ​ទេ ការ​អត់​ឱន​ដល់​អ្នក​ណាម្នាក់ ក៏​មាន​ប្រយោជន៍​ចំពោះ​សុខ​ភាព​របស់​អ្នក​ផង​ដែរ​។ បើ​តាម​ការ​សិក្សា​ស្រាវ​ជ្រាវ​ជា​ច្រើន​ បាន​ឲ្យ​ដឹង​ថា ការ​អត់​ឱន​ដល់​អ្នក​ណាម្នាក់ គឺ​នឹង​ជំនួយ​ដល់​បេះ​ដូង និង​សរសៃ​ឈាម​របស់​លោក​អ្នក​។ វា​អាច​ជួយប​ញ្ចុះ​សម្ពាធ​ឈាម​ដែល​ឡើង​ខ្ពស់ និង​កាត់​បន្ថយ​កម្រិត​អ័រម៉ូន​ស្រ្ដេស​ផង​ដែរ​។
​វិធី​៤ចំណុចខាងក្រោមនេះអាច​ជួយ​ឲ្យ​លោក​អ្នក​លើក​លែង​ទោស​ដល់​នរណាម្នាក់​ដែល​ធ្វើ​ឲ្យ​អ្នក​ឈឺ​ចាប់​៖
១. ត្រូវ​គិត​ថា ការ​អត់​ឱន​ទោស​ គឺ​មិន​មែន​ជា​ការ​លើក​ទឹក​ចិត្ត​ឲ្យ​ម្នាក់​នោះ​បន្ត​កំហុស​ឆ្គង​ទៀត​នោះ​ទេ តែ​គឺ​ជា​ការ​ធ្វើ​ខ្លួន​អ្នក​ឲ្យ​មាន​សេរី​ភាព ជៀស​ផុត​ពី​ភាព​ទុក្ខ​សោក​ទាំង​ឡាយ ដើម្បី​អាច​ឲ្យ​អ្នក​ទទួល​បាន​នូវ​រឿង​ល្អៗ​ក្នុង​ជីវិត​។ វា​គឺ​ជា​ការ​លើក​ទឹក​ចិត្ត​ដល់​ខ្លួន​អ្នក​ ដើម្បី​បន្ដ​ដំណើរ​ជីវិត​ទៅ​មុខ​ទៀត​។
២. ត្រូវ​គិត​ថា ការ​អត់​ឱន​ទោស​ នឹង​ធ្វើ​ឲ្យ​អ្នក​ទទួល​បាននូវ​ផល​ប្រយោជន៍​ជា​ច្រើន​ ទាំង​ផ្នែក​ផ្លូវ​ចិត្ត​ និង​ផ្នែក​ផ្លូវ​កាយ​ ហើយ​វា​នឹង​ជួយ​ឲ្យ​អ្នក​ឈប់​គិត​ពី​រឿង​នោះ​ទៀត​។
៣. ត្រូវ​គិត​ថា ខ្លួន​អ្នក​ផ្ទាល់​ក៏​ប្រហែល​ជា​ធ្លាប់​ធ្វើ​ឲ្យ​អ្នក​ដទៃ​ឈឺ​ចាប់​ដូច​គ្នា​កាល​ពី​អតីតកាល​នោះ​ដែរ ដូច្នេះ​ការ​អត់​ឱន​គឺ​ជា​អ្វី​ដែល​អ្នក​ប្រព្រឹត្ត​កំហុស​ចង់​បាន​បំផុត។
៤. ចុង​ក្រោយ​បំផុត អ្នក​ត្រូវ​គិត​ពី​អ្វី​ដែល​វិជ្ជមាន។

ដោយ៖ CC
ប្រភព៖ rckbook