Post Top Ad

Sunday, February 12, 2017

វល្លិត្រដិត ឫ ស្លឹក និង ដើមវា អាចព្យាបាលជម្ងឺច្រើនមុខដែលអ្នកមិននឹកស្មានដល់


#​ ល្លិត្រដិត មានប្រសិទ្ធភាពដែលយើងមិនធ្លាប់គិតដល់
ប្រើជាថ្នាំបញ្ចុះកំដៅ ថ្នាំបញ្ចុះទឹកនោម កញ្រ្ជិល
កែរោគរាក់ស៊ីធ្មេញ បុកបិទបូស ព្យាបាលរោគស្វាយ
*ផ្នែកប្រើប្រាស់ៈ ឬស វល្លិ និងស្លឹក។
*សារធាតុរួមផ្សំៈ Polyphenol glycosiders ។

*ប្រើប្រាស់ជាឱសថៈ 
- ដើម៖​ រុក្ខជាតិទាំងមូលឆ្អើរអោយក្រៀម 10g-15g រួចដាំទឹក១លីត្រអោយពុះ១៥នាទីប្រើជាថ្នាំបញ្ចុះកំដៅ ដាំរំងាស់យូរ ប្រើជាពិសេសក្នុងករណីកើតកញ្រ្ជិល។ 
- ឫសវា៖ ឆុងទឹកក្តៅ ប្រើជាថ្នាំបញ្ចុះទឹកនោម និងព្យាបាលរោគស្វាយ។ ជាតិទឹក
ដ៏ច្រើនៗដែលគេកាត់បង្ហូរចេញពីវល្លិត្រដិតអាចផឹកបាន។
- ស្លឹក៖ បុកបៀមជួយកែរោគរាក់ស៊ីធ្មេញ បុកបិទបូស។



ប្រភព៖Sophalleth