Post Top Ad

Saturday, February 18, 2017

អ្នកគួយល់ដឹងពីអត្ថប្រយោយជន៏ទាំង៦យ៉ាងដែលបានមកពីផ្លែល្ពៅ


ល្ពៅ ជា​បន្លែ​មួយ​ប្រភេទ​មាន​រសជាតិ​ឆ្ងាញ់ និង​ផ្ទុក​ទៅដោយ​វីតាមីន សារធាតុ​ខនិជ​ជាច្រើន​ដូចជា ស័ង្កសី ម៉ង់កាណែស និង​ម៉ាញ៉េស្យូម។ ជាទូទៅ យើង​តែងតែ​យក​គ្រាប់​ល្ពៅ​ទៅ​ចោល ដោយសារ​មិន​បាន​ដឹង​ពី​អត្ថប្រយោជន៍​របស់​វា។
ខាងក្រោម​នេះ​នឹង​បង្ហាញ​ពី​អត្ថប្រយោជន៍​នៃ​គ្រាប់​ល្ពៅ​ចំពោះ​សម្រស់​របស់​អ្នក៖
១. ជម្រុញ​ដល់​ការលូតលាស់​សរសៃ​សក់
ប្រសិនបើ​អ្នក​មាន​បញ្ហា​សក់​ស្តើង គ្រាប់​ល្ពៅ​ជា​ឱសថ​អាច​ជួយ​អ្នក​បាន។ ឧស្សាហ៍​ទទួលទាន​គ្រាប់​ល្ពៅ​ឱ្យ​បាន​ញឹកញាប់ សក់​របស់​អ្នក​នឹង​ចាប់ផ្តើម​ដុះ​ក្រាស់​ស្អាត​ឡើង និង​កាន់តែ​មាន​ភាពទាក់ទាញ។
ជម្រុញ​ដល់​ការលូតលាស់​សរសៃ​សក់

២. ប្រឆាំង​នឹង​ភាពចាស់
គ្រាប់​ល្ពៅ​មាន​ផ្ទុកនូវ​សារធាតុ​ដែល​នឹង​ធ្វើឱ្យ​ស្បែក​អ្នក​ក្មេង​ជាង​វ័យ។ វា​នឹង​ផ្តល់​ភាពយឺត​ដល់​ស្បែក
ប្រឆាំង​នឹង​ភាពចាស់

៣. ផ្តល់​ជាតិ​សំណើម​ដល់​ស្បែក
ប្រសិនបើ​អ្នក​កំពុង​មាន​បញ្ហា​ស្បែក​ស្ងួត​ខ្លាំង បើទោះបី​ជា​ប្រើ​ក្រែម​ផ្តល់​សំណើម​រួច តែ​វា​ឆាប់​នឹង​ស្ងួត​វិញ។ ងាក​មក​ទទួលទាន​គ្រាប់​ល្ពៅ​ឱ្យ​បាន​ទៀងទាត់។ វា​នឹង​ជួយ​ធ្វើឱ្យ​ស្បែក​អ្នក​ម៉ត់​រលោង និង​ទាក់ទាញ។
ផ្តល់​ជាតិ​សំណើម​ដល់​ស្បែក

៥. ការពារ​ពី​បញ្ហា​កើត​អង្គែ
អ្នក​ត្រូវ​យក​គ្រាប់​ល្ពៅ​លីង ១ក្តាប់ កិន​ឱ្យ​ម៉ត់។ បន្ទាប់មក​ដាក់​ប្រេង​ដូង ១ស្លាបព្រា​ចូល។ ច្របល់​ចូល​គ្នា រួច​លាប​លើ​សក់​របស់​អ្នក។ រង់ចាំ​
រយៈពេល ២ម៉ោង ហើយ​លាង​សម្អាត​នឹង​សាប៊ូ។
ការពារ​ពី​បញ្ហា​កើត​អង្គែ

៦. កម្ចាត់​មុន
អ្នក​ត្រូវ​យក​គ្រាប់​ល្ពៅ ១ដៃ កិន​វា​ឱ្យ​ម៉ត់​ល្អ។ រួច​លាយ​វា​ជាមួយ​ទឹកដោះគោ​ឆៅ បន្ទាប់មក​ទទួលទាន​វា។ បញ្ហា​កើត​មុន​នឹង​បាត់​អស់​ត្រឹម​រយៈពេល ១សប្តាហ៍៕
កម្ចាត់​មុន

ដោយ៖NSN