Post Top Ad

Saturday, February 11, 2017

គន្លឹះ៨យ៉ាង​ដែល​បុគ្គល​ជោគជ័យ​តែង​ធ្វើមុន​ពេលចូល​គេង.....!​


ដើម្បី​ឆ្ពោះ​ទៅកាន់​ទីដ៏​ជោគជ័យ​មួយបាន​ វាតម្រូវ​ឱ្យអ្នក​ត្រូវឆ្លង​កាត់​នូវ​បញ្ហា​ស្មុគស្មាញ​ជាច្រើន​ ដែល​ជំហាន​ដំបូង​​ៗនោះ​គឺអ្នក​ត្រូវកែ​ប្រែ​ទម្លាប់​អាក្រក់​ ទម្លាប់​អសកម្ម​ទាំងប៉ុន្មាន​ ដែល​ជាស្លែ​នៅក្នុង​ចិត្ត​របស់អ្នក​ចេញ ​និងសាកល្បង​អនុវត្ត​វិធី​នូវ​វិធីល្អ​​ៗដើម្បី​ជម្រុញ​វិ​ថី​ជីវិត​របស់​លោក​អ្នក​ឱ្យកាន់​តែល្អ​ភ្លឺថ្លា​ឡើងវិញ​ ។​
វិធី​សាមញ្ញ ​តែមាន​សារសំខាន់​ទាំង​៨ចំណុច​ខាងក្រោម​នេះអាច​ជួយលោក​អ្នក​ឱ្យក្លាយ​ជាបុគ្គល​ជោគជ័យ​បាន​(​បើអ្នកហ៊ានធ្វើវា​)​៖​
១​/.​ អាន​
ការ​អាន​មុន​ពេល​ចូលគេង ​ពិតជា​មានសារ​សំខាន់​ណាស់​ ។ ​អាន​ដើម្បី​ទទួល​ចំណេះ​ដឹង ​សាច់​រឿ​ង​ គន្លឺះ ​និងពត៌មាន​ថ្មី​ៗ​ ។​​ អ្នកអាច​ចាប់ផ្ដើម​ពី២០​-៣០នាទី​ទើប​ជាការល្អ​ ។​


២​/.​ សរសេរ​
សរសេរ​ពីអ្វី​ ?​ ពិតណាស់ ​ក្នុងរយៈ​ពេល​មួយថ្ងៃ ​នរណា​ៗ​ក៏ជួប​រឿង​ស្មុគស្មាញ​ ខ្វល់ខ្វាយ​ នឿយណាយ​ និ​ងរឿង​ដែល​ត្រូវ​គិ​តគូរ​ដូច​​​ៗគ្នាដែរ​ ដូច្នេះ​មុនពេល​ចូលគេង ​បើអ្នក​មិនចង់​ឱ្យរឿង​ទាំងអស់​​នេះមក​លង​ ឬ​កើត​ក្នុង​សុបិន្ត​របស់អ្នក​ទេ​ ចូរ​អ្នក​សរសេរ​វាចេញ​មកឱ្យ​អស់មក ​។​


៣​​/.​​ ចំណាយ​​ពេល​​ជាមួយ​​គ្រួសារ​​
ការ​ចំណាយ​ពេល​វេលា​ជាមួយ​គ្រួសារ ​វាមិនត្រឹម​តែ​ជួយ​ឱ្យអ្នក​មាន​អារម្មណ៍​ធូរស្បើយ​ប៉ុណ្ណោះ​ទេ ​ប៉ុ​ន្តែវា​កាន់តែ​នាំចំណង​មេត្រីភាព​នៃសមាជិក​គ្រួសាររ​​បស់អ្នក​ឱ្យជួប​នូវ​ភាពល្អូកល្អើន​នឹងគ្នា​ថែម​ទៀតផង ​។​

៤​/. ​រំឭក​ឡើង​វិញ​អំពី​ភាព​វិជ្ជមាន​
នេះ​ក៏ជា​ចំណុច​ល្អ​មួយដែរ​ ជាធម្មតា​គ្រប់កិច្ច​ការ​ក្នុង​មួ​យ​ថ្ងៃ​ៗ​រ​បស់​មនុស្ស​ម្នាក់ៗ​គឺសុទ្ធ​តែ​ជួប​នូ​វ​​រសជាតិ ​និង​ទិដ្ឋភាព​ផ្សេងៗ​គ្នា​ ប៉ុន្តែ​ការរំឭក​ឡើងវិញ​អំពីភាព​វិជ្ជមាន​ ភាព​ជោគជ័យ​ ឬសេចក្ដី​រំភើប​ណាមួយ​ដែល​អ្នក​បាន​ជួបប្រទះ​ក្នុងថ្ងៃនេះ​មុនពេល​ចូលដំណេក ​វាកាន់​តែធ្វើ​ឱ្យអ្នក​កាន់​តែ​ទទួល​អារម្មណ៍​ល្អ ​។​


៥​/.​ សមាធិ​
ការ​ធ្វើសមាធិ ​ឬជា​ភាសា​បាលី​ ឬភាសាធម៌​ហៅថា ​ការធ្វើ​សមថកម្មដ្ឋាន​ មុនពេល​ចូលគេង​ចន្លោះ​ពី១០-៣០នាទី ​វានឹង​ធ្វើឱ្យ​អ្នកមាន​អារម្មណ៍​ធូរស្រាល​ ព្រោះការ​ធ្វើសមាធិ​វាជួយចិត្ត​​ និងកាយ​របស់​អ្នក​ឱ្យបាន​សម្រាក​ ពីការ​នឿយ​ហត់​អស់ពេញ​មួយថ្ងៃ​។​

៦​/.​ កំណត់​ម៉ោង​ក្រោក​
បុគ្គល​ជោគជ័យ​គេតែងតែ​អនុវត្ត​ខ្លួន​របស់​គេឱ្យ​ទៀងទាត់​ជានិច្ច​ ការកំណត់​ម៉ោង​ក្រោក​ពីដំណេក​គឺជា​ប្រការល្អ ​។​


៧​/​​. ផ្ដាច់​ការងារ​ទាំងឡាយ​មួយឡែក​សិន
បើ​បំណាច់​ថាសម្រាច់​នឹងចូល​គេងហើយ​ ចូរអ្នក​ទម្លាក់​ការងារ​ទាំងប៉ុន្មាន​ទុកមួយ​ឡែកសិន​ កុំនៅ​ខ្វល់ខ្វាយ​​ រវើរវាយ​ជាមួយ​កិច្ចការ​ទាំងនោះ​ទៀត​ ព្រោះ​វាអាច​​នាំឱ្យ​អ្នក​គេង​មិនលក់​ ឬគេង​មិន​គ្រប់គ្រាន់ ​។​
៨​/. ​រៀប​គម្រោង​សម្រាប់​ថ្ងៃស្អែក​



ដោយ៖​ NSN