Tuesday, February 21, 2017

ពិតជាថ្មីសំរាប់ឆ្នាំ២០១៧នេះតារាចម្រៀង កញ្ញា​ ​​​​យូរី បានបង្កើតក្រុមរាំឡើងក្រក្រើកឆាក់ម៉ង..!


ក្នុងឆ្នាំ  ​២០១៧​នេះ​តារា​ចម្រៀង​ស្រី​កញ្ញា​ ​​​​ យូរី  មិន​ត្រឹមតែ​មាន​បទ​ចម្រៀង​ចេញ​ច្រើន​ និង​ចាប់​ដៃ​គូ​ច្រៀង​ជា​មួយ​តារា​រ៉េប​មក​ពី​ប្រទេស​អូទ្រីស​ប៉ុណ្ណោះ​ទេ​ កញ្ញា​ថែម​ទាំង​បាន​បង្កើត​ក្រុម​នារី​ថ្មី​ មួយ​ក្រុម​ទៀត​មាន​ចំនួន​៨​នាក់​ ដែល​មាន​ភាព​ទាក់​ទាញ​ទាំង​រូប​សម្រស់​ និង​ភាព​សិច​ស៊ី។​



​តារា​ចម្រៀង​កញ្ញា ​យូរី​ បានិយាយថា​ ក្នុង​ឆ្នាំ​នេះ​នាងបាន​បង្កើត​ក្រុម​នារី​មួយ​ក្រុម​បន្ថែម​ទៀត​ តម្រូវ​តាម​ការ​ចង់​បាន​ពី​បណ្ដា​អ្នក​រៀបចំ​កម្មវិធី​ប្រគំតន្ត្រី​ ទាំង​ស្ថានីយ​ទូរទស្សន៍​ និង​តាម​ខេត្ត​ ហើយ​ក៏​ដើម្បី​ទាញ​យក​ចំណាប់​អារម្មណ៍​បន្ថែម​ពី​សំណាក់​ទស្សនិកជន​ផង​ដែរ​។



​តារា​រូប​ស្រស់​ម្នាក់​នេះ​បន្ត​ថា​ ក្រុម​រាំ​ថ្មី​នេះ ​គឺ​នាង​បាន​រៀបចំ​តាំង​ពី​ដើម​ឆ្នាំ​២០១៧​មក​ម្ល៉េះ​ ហើយ​ពេល​នេះ​ក្រុម​នាង​ក៏​បាន​ចេញ​សម្ដែង​បាន​ប្រមាណ​ជា​បួន​ប្រាំ​ Show ​រួច​ហើយ​ គឺ​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ ពី​ព្រោះ​ពួកគេ​ក្រៅ​ពី​មាន​ទេព​កោសល្យ​រាំ​ខ្លាំង​  ​ក៏​មាន​រូប​សម្រស់​ស្រស់​ស្អាត​ផង​ដែរ​  ។




ទស្សនាVideoខាងក្រោមនេះ ៖


ដោយ៖NSN