Post Top Ad

Sunday, February 19, 2017

​កម្ពុជា​​អាច​នឹង​​​មាន​​​ភ្លៀង​កក់​ខែ ពី​ថ្ងៃ​ទី ២៣ ដល់ ២៥ កុម្ភៈ

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​ឱ្យដឹង​នៅថ្ងៃ​ទី១៩កុម្ភៈ​នេះថា ចាប់ពី​ថ្ងៃទី​២៣ ដល់ ២៥​កុម្ភៈ អាចនឹង​មាន​ភ្លៀងកក់​ខែ​ក្នុង​ក្របខណ្ឌ​ស្ទើ​រទូទាំង​ប្រទេស។ ក្រសួង​បញ្ជាក់​ថា ជ្រលង​សម្ពាធ​ខ្ពស់ និងខ្យល់​មូសុង​ឦសាន​ខ្សោយ បាននឹង​កំពុង​គ្រប​ដណ្តប់​លើ​កម្ពុជា។ ដូច្នេះ​ក្រសួង​បាន​ព្យាករណ៍​ឃើញថា កម្ពុជា​មាន​សីតុណ្ហភាព​អប្បបរមាពី ២៣ ទៅ២៥​អង្សារសេ និង​អតិបរមា ពី៣២ ទៅ៣៤​អង្សារសេ។

ដោយ៖ Veasna