Post Top Ad

Tuesday, February 14, 2017

មិននឹកស្មានថាត្រឡាអាចព្យាបាលជម្ងឺបានច្រើនមុខយ៉ាងនេះសោះ....ហើយអាចយកទៅ...!

ត្រឡាច ពិតជាមានប្រយោជន៍ពិសេសយ៉ាងច្រើន! ជួយព្យាបាលហើម ក្តៅទ្រូង កើតបូសញឹកញាប់ក្អក កើតពិស បញ្ចុះព្រូន
មានភ្ជាប់ជាមួយនូវវិធីធ្វើទឹកត្រឡាចធម្មជាតិ ជួយចែករំលែកបន្តផង!
– អត្ថបទដោយ៖ អ៊ាង សុផល្លែត
Facebook.com/SOPHALLETH
* ការព្យាបាល៖
– ផ្លែត្រឡាចទាំងមូល ជួយព្យាបាលហើម ពិបាកនោម ស្រេកទឹក ក្តៅទ្រូង កើតបូសញឹកញាប់ (ការប្រើប្រាស់សូមមើលវិធីធ្វើទឹកត្រឡាច)។
– សំបកផ្លែទុំស្ងួត ជួយព្យាបាលរលាកប្លោកនោម និងហើម យក៣០ក្រាមដាំទឹក១លីត្រហូប។
– គ្រាប់លីងហូប ព្យាបាលក្អក កើតពិស បញ្ចុះព្រូន។
– ស្លឹក លាងឲ្យស្អាតបុកលាយទឹកខ្មេះបិតព្យាបាលកើតពិសនៅចុចម្រាម។
– ឫស ៣០ក្រាម ដាំទឹកហូបព្យាបាលអុតស្វាយ។
ប្រភពៈ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ ២០០៦
អត្ថប្រយោជន៍បន្ថែម៖
– ជួយអោយឃ្លានអាហារ ការំលាយអាហារ និងឡើងទំងន់
– ជួយលាងសំអាតជាតិពុល លាងសំអាតថង់ទឹកម៉ូត
– ជួយសំរាលអាការៈផ្តាសាយ ក្អក
– ជួយសំរាលអាការៈអស់កំលាំង
– ពង្រឹងប្រព័ន្ធការពាររាង្គកាយ។
☞☞☞ សូមរក្សារនូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។ ប្រភព៖ អ៊ាង សុផល្លែត Sophalleth